ព័ត៌មានជាតិ
អ្នកស្រុកវាលវែងផ្អើលដាំផ្លែស្ត្រប៊ឺរីដោយសារមានតម្លៃខ្ពស់ក្នុងទីផ្សារ
ផ្លែស្ត្រប៊ឺរី ធ្លាប់តែធ្វើការនាំចូលពីក្រៅប្រទេសមកលក់ក្នុងស្រុក តែមួយរយៈចុងក្រោយនេះ កសិករក្នុងស្រុក បាននាំពូជផ្លែនេះ មកដាំក្នុងស្រុកបានហើយពិសេសក្នុងតំបន់វាលវែង ស្រុកវាលវែង ខេត្តពោធិ៍សាត់។

នេះមិនបានសំដៅចម្ការធំឬតូចនោះទេ សូម្បីតែកសិករ ដែលមានដីតូចចង្អៀតក៏អាចដាំផ្លែស្ត្រប៊ឺរីនេះបានដែរ ក៏ដោយសារតែដំណាំប្រភេទនេះស្រួលដាំទទួលបានទិន្នផលខ្ពស់និងទទួលបានតម្រូវការទីផ្សារច្រើន ផងដែរ។

ដោយឡែកអ្នកស្រី យ៉េន កសិកររស់នៅក្នុងឃុំអូរតាសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានរៀបរាប់ឲ្យដឹងថា ពីមុនមកក្នុងតំបន់ស្រុកវាលវែងនេះ ធ្លាប់តែឮមានគេដាំចម្ការធំៗហើយក៏ពុំបានចាប់អារម្មណ៍នោះដែរ ទើបតែក្នុងឆ្នាំ២០១៨កន្លងទៅថ្មីៗនេះ កូនប្រុសគាត់បានយកពូជផ្លែស្ត្រប៊ឺរីនេះ ចំនួនបីទងមកឲ្យគាត់ដាំលេង បានរីកសាយដោយការបង្កាត់ពូជផ្លែនេះ រហូតដល់រាប់រយរាប់ពាន់ដើម ក៏ដោយសារអ្នកស្រី មានគំនិតចាប់មុខរបរដាំដំណាំនេះឡើង ដោយការបណ្តុះកូនពូជផ្លែស្ត្រប៊ឺរី ក្នុងកូនថង់សម្រាប់លក់ និងដាំយកផ្លែលក់ ផងដែរ។ ពីមុនមកត្រឹមរាប់រយកូនដើម តែមកដល់ពេលនេះ បានរាប់ពាន់ដើមដោយក្នុង១ដើមអាចលក់បាន៥ពាន់រៀល ដោយឡែកចំពោះផ្លែស្ត្រប៊ឺរីអាចលក់បានក្នុង១គីឡូក្រាម១០ដុល្លារ។ ផ្លែស្ត្រប៊ឺរី អាចផលិតកែច្នៃធ្វើជាដំណាប់មានរសជាតិឆ្ងាញ់ពិសា៕
អត្ថបទ៖ កញ្ញា វ៉ាត

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក