ព័ត៌មានជាតិ
ជំរឿនសេដ្ឋកិច្ចឆ្នាំមុន គ្រោងប្រកាសលទ្ធផលក្នុងខែនេះគឺធ្វើឡើងមុនផែនការ
រាជរដ្ឋាភិបាលកម្ពុជាគ្រោងនឹងប្រកាសលទ្ធផលបឋមជំរឿនសេដ្ឋកិច្ចឆ្នាំ ២០២២ នៅថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ។
លោក ស្រី ដា អ្នកនាំពាក្យក្រសួងផែនការបានមានប្រសាសន៍នៅព្រឹកថ្ងៃទី ០៧ មករានេះថា ការធ្វើជំរឿនសេដ្ឋកិច្ចឆ្នាំ ២០២២ ក្រសួងផែនការបានប្រើរយៈពេល១ខែគឺចាប់អនុវត្តពីថ្ងៃទី០១ ខែមីនា រហូតដល់ថ្ងៃទី ៣១ ខែមីនាឆ្នាំ២០២២។

លោកបានបន្តទៀតថា ទិន្នន័យជំរឿនសេដ្ឋកិច្ចគឺពិតជាមានសារសំខាន់បំផុត ដែលត្រូវធ្វើមិនអាចខ្វះបាន ដើម្បីឆ្លើយតបសេចក្តីត្រូវការប្រើប្រាស់ទិន្នន័យ សម្រាប់ជាធាតុចូលដ៏សំខាន់ក្នុងការរៀបចំគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច បរិស្ថាន សង្គម វប្បធម៌ និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា និងផ្តល់សូចនាករសម្រាប់ចំណុចដៅនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០១៦-២០៣០។

ផ្អែកលើរបាយការណ៍លទ្ធផលបឋមស្តីពីការស្រង់បញ្ជីអង្គភាពសេដ្ឋកិច្ចនៅតាមរាជធានីខេត្ត ទាំង២៥ បានឱ្យដឹងថា មានចំនួនអង្គភាពសេដ្ឋកិច្ចសរុប ៧៤៣ ៥៣២ ទីតាំងមូលដ្ឋាន នៅឆ្នាំ២០២១ ក្នុងទូទាំងប្រទេស។
ចំនួនអង្គភាពសេដ្ឋកិច្ចបានកើនទ្បើងប្រមាណ ៤៧% បើធៀបនឹងឆ្នាំ២០១១ នៃជំរឿនសហគ្រាសឆ្នាំ២០១១ហើយបានកើនទ្បើងប្រមាណ ៤៥% បើធៀបនឹងឆ្នាំ២០១៤ ផ្នែកទិន្នន័យអង្កេតចន្លោះជំរឿនសហគ្រាសឆ្នាំ២០១៤។
គួរបញ្ជាក់ថា តាមគម្រោងរាជរដ្ឋាភិបាលគ្រោងនឹងប្រកាសផ្សព្វផ្សាយលទ្ធផលជំរឿនសេដ្ឋកិច្ចឆ្នាំ ២០២២ នៅខែសីហា ឬកញ្ញាឆ្នាំ២០២៣ខាងមុខនេះ៕

អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម៣ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ