ព័ត៌មានជាតិ
បាក់ទំនប់ទឹកក្រុមហ៊ុនអានកូក្បាលឆាយ ហូរទឹកស្អាតអស់ជាង៣លានម៉ែត្រគូប
ខេត្តព្រះសីហនុ៖ ទំនប់អាងទឹកក្រុមហ៊ុនអានកូក្បាលឆាយ បានបាក់បណ្តាលឲ្យហូរទឹកអស់ជាង៣លានម៉ែត្រគូប។

ក្រោយកើតហេតុភ្លាម លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅយប់ថ្ងៃទី៧ មករា ឆ្នាំ២០២៣ បានដឹកនាំមន្រ្តីក្រោមឱវាទនិងអង្គភាពជំនាញជាច្រើននាក់ចុះពិនិត្យករណីបាក់ទំនប់ទឹកស្អាតទី២ នៅក្បាលឆាយ ដែលបណ្តាលឲ្យធ្លាយទឹកអស់ជាង ៣លានម៉ែត្រគូប។ ករណីនេះបានបំផ្លាញក្បាលបូម មួយកន្លែង សម្រាប់នាំទឹកទៅស្ថានីយ៍ទី៣ បណ្ដាលឱ្យផ្អាកដំណើរការ ដែលជាហេតុធ្វើឱ្យការផ្គត់ផ្គង់ទឹក នៅយប់ថ្ងៃទី ០៧ មករា និងថ្ងៃនេះ មានការខ្វះខាត ។ ករណីនេះមិនទាន់មានរបាយការណ៍ថា មានរងរបួស ឬគ្រោះថ្នាក់ដល់មនុស្សទេ។ ថ្លែងនៅទីតាំងកើតហេតុលោកអភិបាលខេត្តព្រះសីហនុ បានឲ្យដឹងថា អាជ្ញាធរ បានបញ្ជូនក្រុមការងារចំនួន ៤ក្រុមអន្តរាគមន៍ដោះស្រាយ ដើម្បីឆាប់បានទឹក បញ្ជូនទៅស្ថានីយ៍ ចម្រោះឱ្យបានលឿនតាមដែលអាចធ្វើទៅបាន។

បើតាមអាជ្ញាធរ ករណីនេះ មិនទាន់ដឹងអំពីមូលហេតុដែលបង្កឲ្យបាក់ទំនប់ទឹកនេះនៅឡើយទេ។
សូមបញ្ជាក់ថា ក្រុមហ៊ុន អានកូ វ៉ធើរសឹបផ្លាយ មានទីតាំងស្ថិតនៅសង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ ៕ អត្ថបទ៖ ស៊ុយ ចាន់ធា





-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ៧ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ