ព័ត៌មានជាតិ
អាជ្ញាធរស្រុកស្រីសន្ធរ រៀបចំប្រណាំងទូក ង ចូលរួមអបអរសាទរថ្ងៃជ័យជម្នះ ៧ មករា
រដ្ឋបាលស្រុកស្រីសន្ធរ បានរៀបចំការប្រណាំងទូក ង លក្ខណៈប្រពៃណី ដើម្បីចូលរួមអបអរសាទរ ថ្ងៃជ័យជម្នះ ៧ មករា (១៩៧៩-២០២៣) និងបង្កភាពសប្បាយរីករាយក្រោមម្លប់សុខសន្តិភាព។
ព្រះសង្ឃ រួមនឹងបងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមពិធីប្រណាំងទូក ង នៅក្នុងឃុំព្រែករំដែង ស្រុកស្រីសន្ធរ បានលើកឡើងថា ពេលប្រទេសជាតិមានសន្តិភាពគ្មានសង្គ្រាម ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពដើរហើរយ៉ាងសប្បាយរីករាយ។ ពិធីប្រណាំងទូក ង លក្ខណៈប្រពៃណីនៅពេលនេះ គឺបង្ហាញពីការអភិរក្សប្រពៃណីខ្មែរ និងទំនៀមទម្លាប់ពីការប្រណាំងទូកទាំងខ្នាតអន្តរជាតិ និងខ្នាតវែង។
លោក ស៊ឹម គង់ អភិបាលស្រុកស្រីសន្ធរ បានបញ្ជាក់ដែរថា ការរៀបចំពិធីប្រណាំងទូក ង ពេលនេះ មិនត្រឹមដើម្បីជួយថែរក្សាប្រពៃណី បង្កើតនូវក្ដីស្រឡាញ់ និងទំនាក់ទំនងមិត្តភាពប៉ុណ្ណោះនោះទេ ប៉ុន្តែក៏បានចូលរួមបង្កើនស្មារតីសាមគ្គីភាព យោគយល់ និងអធ្យាស្រ័យគ្នាផងដែរ។
លោកអភិបាលស្រុកបន្ថែមទៀតថា ចំពោះការប្រណាំងទូកពេលនេះ ទោះបីមានការឈ្នះ ចាញ់ គឺជាការប្រកួតមិត្តភាព ប្រកួតអស់ពីសមត្ថភាព ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ មិនស្អប់គ្នានោះទេ ពេលប្រទេសជាតិទទួលបានសុខសន្តិភាព និងយកជ័យជម្នះ ៧ មករា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន។
សូមជម្រាបជូនដែរថា ទូក ង ដែលបានយកមកប្រណាំងកាលពីថ្ងៃទី ៧ ខែមករានេះ មានចំនួន ៤៥ ទូក ស្មើនឹង ២២ គូ ដោយមានការចូលរួមពីតាមបណ្ដាខេត្ត ដូចជា ខេត្តកណ្ដាល ខេត្តព្រៃវែង និងតាមបណ្ដាស្រុក នៃខេត្តកំពង់ចាមផងដែរ៕
អត្ថបទ និងរូបភាព ៖ ឡេក ចាន់ពេជ្រ
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍១ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម៩ ម៉ោង ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង