Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីសុខាភិបាលជំរុញពន្លឿនការសាងសង់មន្ទីរពេទ្យជាតិ «តេជោសន្តិភាព» ត្រៀមទទួល​អ្នកជំងឺកូវីដ-១៩ បំប្លែងថ្មី

បានផុស

នៅ

 លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានជំរុញឱ្យក្រុមការងារសាងសង់ទាំងអស់ជួយ​ពន្លឿនការសាងសង់មន្ទីរពេទ្យជាតិ «តេជោសន្តិភាព»ដែលជាមន្ទីរពេទ្យធំជាងគេនៅប្រទេសកម្ពុជាឱ្យបានលឿនរហ័ស ដើម្បីត្រៀមទទួលអ្នកជំងឺកូវីដ-១៩បំប្លែងថ្មីទ្រង់ទ្រាយធំណាមួយកើតឡើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការជំរុញរបស់រដ្ឋមន្ត្រីសុខាភិបាលនេះបានធ្វើឡើងកាលពីថ្ងៃទី០៧ មករា ឆ្នាំ២០២២ ខណៈលោករដ្ឋមន្ត្រីបានចុះ​ពិនិត្យវឌ្ឍនភាពដំណើរការសាងសង់មន្ទីរពេទ្យជាតិ «តេជោសន្ដិភាព» ស្ថិតនៅសង្កាត់គោករការ ខណ្ឌព្រែក​ព្នៅរាជធានីភ្នំពេញ។

លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល ដែលបានអមដំណើរលោក​រដ្ឋមន្ត្រីចុះពិនិត្យអគារមន្ទីរពេទ្យជាតិនាឱកាសនោះ បានមានប្រសាសន៍ថា បច្ចុប្បន្ននេះក្រុមជាង​កំពុងតែមមាញឹកធ្វើ​ទាំងយប់ ទាំងថ្ងៃ ដើម្បីសាងសង់ឱ្យរួចរាល់តាមផែនការ ត្រៀមទទួលអ្នកជំងឺក្នុង​ករណីដែលមាន​ការផ្ទុះជំងឺកូវីដ១៩ បំប្លែងថ្មីទ្រង់ទ្រាយធំណាមួយកើតឡើង។

លោកស្រីវេជ្ជបណ្ឌិត  បានបន្តថា « នៅចំពោះមុខ ដោយប្រឈមនឹងស្ថានភាពមិនទាន់ប្រាកដប្រជា​នៃការឆ្លងជំងឺ​កូវីដ១៩ លើពិភពលោក និងការវិវត្តន៍នៃភាពបំលែងថ្មីរបស់មេរោគ ផ្នែកខ្លះនៃមន្ទីរពេទ្យនេះ នឹងត្រូវសម្រុក​រៀបចំឱ្យបាន​ឆាប់ ដើម្បីត្រៀមទប់ទល់នឹងសភាពការណ៍អាក្រក់ណាមួយ ដែលអាចកើតឡើងដូច្នេះ យើងបានត្រៀម​ជាស្រេច ក្នុងការទប់ទល់នឹងការរាតត្បាតរបស់មេរោគដ៏កាចសាហាវនេះ»។

លោកស្រី វេជ្ជបណ្ឌិត បានបន្ថែមថា តាមគម្រោងមន្ទីរពេទ្យជាតិនេះ នឹងត្រៀមបញ្ចប់ការសាងសង់​ជាស្ថាពរនៅដំណាច់​ខែមិថុនា ឆ្នាំ ២០២៣ នឹងអាចដាក់ដំណើរការទទួលអ្នកជំងឺមកពីបណ្តាខណ្ឌទាំង៦ ក៏ដូចជាខណ្ឌផេ្សងៗទៀតនៅក្នុង​រាជធានីភ្នំពេញ និងខេត្តជាប់ព្រំប្រទល់ផងដែរ។

សូមបញ្ជាក់ថា មន្ទីរពេទ្យជាតិ«តេជោសន្ដិភាព» បានបើកការរដ្ឋានសាងសង់នៅថ្ងៃទី ១៤ខែកុម្ភៈ ឆ្នាំ ២០២២ ហើយដែលជា​ការផ្ដួចផ្ដើមដោយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។ មន្ទីរពេទ្យជាតិ តេជោសន្តិភាពនេះ សាងសង់លើផ្ទៃដីទំហំជិត ៨ហិកតា ដែលមានគ្រែសរុប ចំនួន ៩,៥៩៣គ្រែ ហើយមានអគារសរុបចំនួន ១១អគារ៕ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៨ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៨ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ១១ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម