Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្តបាត់ដំបង បង្ហូរទឹកស្ទឹងចេញមួយ​ភាគធំ ដើម្បីសម្អាតបរិស្ថានបាតស្ទឹង និងជួស​ជុលច្រាំង

បានផុស

នៅ

កាលពីចុងខែធ្នូ កន្លងទៅថ្មីៗនេះ លោក សុខ លូ អភិបាលនៃអភិបាលខេត្តបាត់ដំបង បានលើកឡើងថា អាជ្ញាធរ ត្រៀម​នឹងបង្ហូរទឹកស្ទឹងសង្កែមួយភាគធំទម្លាក់ទៅកាន់ផ្នែក​ខាងក្រោម បឹងទន្លេសាប ដើម្បីសម្អាតអនាម័យ បរិស្ថានបាតស្ទឹង ដងស្ទឹង ពិសេសត្រង់ចំណុចទីប្រជុំជនក្រុងបាត់ដំបងតែម្តង ដែលមានប្រវែង រាប់សិបគីឡូម៉ែត្រ។  ដោយលោកអភិបាលខេត្តបានសង្កត់ធ្ងន់ថា ការស្តារដើម្បីរៀបចំឆ្នេរស្ទឹង គឺត្រូវបង្ហូរទឹកស្ទឹងសង្កែមួយភាគធំចេញ ដោយមន្ត្រីជំនាញនេះ គ្រោងនឹងធ្វើឡើង​នៅដើមខែមករា ឆ្នាំ២០២៣ នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយនឹងគម្រោងផែនការស្តារបាតស្ទឹងនេះដែរ គឺជាការលើកកម្ពស់សោភ័ណភាពដងស្ទឹង ដោយលោកអភិបាលខេត្ត សុខ លូ បានជំរុញដល់បណ្តាអាជ្ញាធរមូលដ្ឋាន ដែលស្ថិតនៅជាប់ដងស្ទឹងចំនួន៤ ក្រុង ស្រុក រួមមាន ក្រុងបាត់ដំបង ស្រុកបាណន់ ស្រុកសង្កែ និងស្រុកឯកភ្នំ ថែមទាំងបំផុសដល់ប្រជាពលរដ្ឋឲ្យចូលរួមក្នុងយុទ្ធនាការប្រមូលសំរាម និងពន្លឿនចុះណែនាំដល់ពលរដ្ឋទាំងអស់ ឲ្យចូលរួមថែរក្សាអនាម័យកុំឲ្យចោលសំរាមក្នុងស្ទឹងសង្កែ ឬក្នុងព្រែក ប្រឡាយ បឹងបួទាំងឡាយ សំដៅលើកស្ទួយមុខមាត់ ក្នុងមូលដ្ឋានចៀសផុតពីជំងឺផ្សេងៗ និងលើកកម្ពស់ដល់វិស័យទេចរណ៍ ឲ្យល្អប្រសើរឡើង ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិអន្តរជាតិឲ្យមានចំនួនកាន់តែច្រើនថែមទៀត។     

បណ្តោយស្ទឹងសង្កែ ដែលស្ថិតក្នុងគម្រោងសម្អាតអនាម័យ មិនធ្លាប់មានពីមុនមកនោះ គឺចាប់ពីស្រុកបាណន់ លាតសន្ធឹងកាត់ក្រុងបាត់ដំបង ដល់ទំនប់ស្ទាក់ទឹក សាលាតាអន របស់ស្រុកឯកភ្នំ មានប្រវែងរាប់សិបគីឡូម៉ែត្រ ដោយឡែក ចំពោះទីកន្លែងច្រាំងស្ទឹង ដែលត្រូវរៀបចំកែលម្អសាងសង់ឡើងវិញ ក្នុងទីប្រជុំជនក្រុង មានចំនួន៥កន្លែង។

ក្រោយបញ្ចប់គម្រោងមន្ត្រីជំនាញ នឹងបើកទម្លាក់ទឹកចុះមកវិញដោយរក្សាទឹកក្នុងកម្ពស់ពី១២ម៉ែត្រ ដល់ជាង១៣ម៉ែត្រ ខណ:ទឹកស្ទឹងសង្កែ​ក្រោមសភាពពណ៌ស្លែ បច្ចុប្បន្នមានកម្ពស់ ១០,៣០ ម៉ែត្រ តែប៉ុណ្ណោះ៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេចតេជោ ថា ត្រាំ ក្លាហានចេញដឹកនាំពិភពលោក ប្រឆាំងព័ត៌មានក្លែងក្លាយ ដោយផ្តើមពីស្ថាប័នដែលអាមេរិកផ្ដល់ថវិកាជាមុន

ព័ត៌មានជាតិ២ ម៉ោង មុន

លោក រដ្ឋមន្ត្រី នេត្រ ភក្រ្តា ៖ ការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ពីបណ្តាប្រទេសជាមិត្តភក្ដិ ជាការចូលរួមអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

រោងចក្រ​ច្នៃ​ដំណាប់​ស្វាយ​មួយ​កន្លែង ​ត្រូវ​មន្ទីរ​បរិស្ថាន​ខេត្តប៉ៃលិន​ចាត់​វិធាន​ការណ៍ ក្រោយ​បញ្ចេញ​​កាក​សំណល់​កខ្វក់​ចូលប្រភពទឹកសាធារណៈ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងបរិស្ថានគាំទ្រ TotalEnergies កាត់បន្ថយការបញ្ចេញកាបូននៅកម្ពុជា និងការវិនិយោគលើថាមពលកកើតឡើងវិញ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រោយ​ភ្លៀងលាយឡំ​ខ្យល់​កន្ត្រាក់​បំផ្លាញ​ផ្ទះ​ពលរដ្ឋ​ សមត្ថកិច្ច​ចេញ​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ភ្លាម​ៗ

ធនាគារឯកជន
សន្តិសុខសង្គម១០ ម៉ោង មុន

ឃាត់ខ្លួនមនុស្ស៥នាក់ពាក់ព័ន្ធករណីលួចលុយពីធនាគារឯកជនមួយក្នុងទំហំទឹកប្រាក់ខ្ទង់លានដុល្លារ

ព័ត៌មានជាតិ១៤ ម៉ោង មុន

អ្នកនាំពាក្យការពារជាតិច្រានចោលព័ត៌មានដែលថាថៃបំពានដែនអាកាសកម្ពុជា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

សមាជិក​សភាបារាំង ទាមទារ​ឲ្យ​អាមេរិក​ប្រគល់​រូប​សំណាក​សេរីភាព​មកវិញ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អ៊ុយក្រែន ធ្វើតេស្តជោគជ័យ នូវមីស៊ីលដ៏ខ្លាំង ដែលអាចបាញ់ដល់មូស្គូ និងត្រៀមដាក់ប្រយុទ្ធលើសមរភូមិ

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកនាំពាក្យ ថា កម្ពុជានៅតែសកម្មក្នុងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន

Sokha Hotels

ព័ត៌មានពេញនិយម