Connect with us

ព័ត៌មានជាតិ

សង់​រោង​កាត់ចំណងដៃ​មុន​កម្មវិធី​២​ថ្ងៃ ​ខ​ណៈ​ពេល​អ្ន​កដំណើរ​ប្រតិកម្ម​ ព្រោះ​សង់​ពេញ​ផ្លូវ

បានផុស

នៅ

​រោង​កាត់ចំណងដៃ​មួយ​បាន​សាងសង់​មុន​កម្មវិធី​២​ថ្ងៃ​ ដែល​ស្ថិត​នៅតាម​បណ្តោយ​ផ្លូវ​បេតុង​ចូល​ទៅ​ផ្សា​របឹង​ព្រលឹត​ធ្វើ​ឲ្យ​អ្នក​ដំណើ​រអ៊ូរទាំ​យ៉ាង​ខ្លាំង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ ​ដែល​រស់នៅ​ក្នុង​ភូមិ​អូរ​អណ្តូង​ទី​១​ សង្កាត់​ព្រែកប្រា ​ខណ្ឌ​ច្បារអំពៅ​បាន​និយាយ​ថា ​រោងការ​នេះ ​សាងសង់​ពេញ​លើ​កំណាត់​ផ្លូវ​បេតុង​តាំងពី​ថ្ងៃ​ទី​៨​ ខែ​ម​ករា ខ​ណៈ​ដែល​កម្មវិធី​ត្រូវ​ប្រព្រឹត្តិ​ធ្វើឡើង​នៅ​ថ្ងៃ​ទី​១០​ ខែ​មករា​។​ អ្វី​ដែល​អ្នក​ដំណើរ​នាំ​រអ៊ូរទាំ​នោះ​ គឺ​ម្ចាស់​កម្មវិធី​សាងសង់​រោង​ពេញ​លើ​ផ្លូវ ដោយ​ក្នុង​បំណង​មិន​ឲ្យ​ធ្វើ​ដំណើរ​ឆ្លងកាត់​។ តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ បាន​ឲ្យ​ដឹង​ថា ​ពី​មុន​មក​ធ្លាប់​មាន​កម្មវិធី​អញ្ចឹង​ដែរ​ ប៉ុន្តែ​ម្ចាស់​កម្មវិធី​ គេ​សង់​ពាក់​កណ្តាលផ្លូវ​ទុក​ពាក់កណ្តាល​ឲ្យ​បើកបរ​រថយន្ត​បាន ខុសប្លែក​រោងការ​នេះ​ គឺ​សង់​ពេញ​ផ្លូវ​។

​លោក វ៉ាន់ បូ រស់នៅ​សង្កាត់​ព្រែកប្រា​ បាន​និយាយ​ថា ​មិន​គួរ​សង់​រោង​ការ​ពេញ​លើ​ផ្លូវ​បែបនេះ គួរណា​តែ​សង់​មួយ​ចំហៀង​ផ្លូវ​ទើប​មិន​បង្ក​ផល​ប៉ះពាល់​ដល់​អ្នក​ធ្វើដំណើ​រ។ ប្រជាពលរដ្ឋ​បាន​និយាយ​ថា ​មាន​ផ្លូវ​សម្រាប់​បញ្ចៀស​ចរាចរណ៍​មួយ​ដែរ ​ប៉ុន្តែ​ផ្លូវ​បញ្ចៀស​រៀង​តូច​ចង្អៀត​។​ ​ទាក់ទិន​ទៅ​ការសាងសង់​រោងការ​ពេញ​លើផ្លូវ​នេះ ​កម្ពុជា​ថ្មី​បាន​សាកសួរ​ទៅ​លោក​ ងឹ​ន ធី​រ៉ូ ចៅសង្កាត់​ព្រែកប្រា​ផង​ដែរ​ ប៉ុន្តែ​លោក​កំពុង​មាន​ជំងឺ​៕

អត្ថបទ៖ ​ន​រា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម