ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ព្រមានចាត់វិធានការតាមច្បាប់ ចំពោះគណបក្សដែលវាយប្រហារមកលើគណបក្សប្រជាជន
សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី បានព្រមានចាត់វិធានការតាមច្បាប់ចំពោះគណបក្សនយោបាយខ្លះ ដែលបានបើកការវាយប្រហារមកលើគណបក្សប្រជាជនកម្ពុជា ហើយចាប់ពីពេលនេះតទៅ ត្រូវបញ្ចប់នូវវប្បធម៌ឡាំប៉ាក្រោយការបោះឆ្នោត។

នៅក្នុងពិធីបើកការដ្ឋានសាងសង់ពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ ៧ នាព្រឹកថ្ងៃទី ៩ ខែមករានេះ សម្ដេចតេជោ ហ៊ុន សែន បានផ្ញើសារទៅកាន់គណបក្សនយោបាយខ្លះ ដែលបានបើកការវាយប្រហារមកលើគណបក្សប្រជាជនកម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ទោះបីអ្នកមិននិយាយដាក់ក្បាលមេក្រូក៏ដោយ តែអ្នកកុំភ្លេចថា នៅក្នុងគ្រប់អង្គប្រជុំរបស់អ្នក គឺមានមនុស្សរបស់គណបក្សប្រជាជន ដែលគេមិនពេញចិត្តចំពោះពួកអ្នក បានបញ្ជូនមក ខ្ញុំចង់សួរអ្នកថា តើអ្នកចង់ប្រែក្លាយខ្លួនទៅជាសត្រូវរបស់គណបក្សប្រជាជនឬក៏យ៉ាងណា»។
សម្ដេចតេជោ ហ៊ុន សែន ផ្ដាំទៅគណបក្សនយោបាយមួយនោះថា បើគណបក្សរបស់ខ្លួន ចង់ឈ្នះឆ្នោត គឺគួរតែឃោសនាអំពីគោលនយោបាយរបស់ខ្លួនទៅ ហេតុអ្វីចាំបាច់វាយប្រហារមកលើគណបក្សប្រជាជនកម្ពុជា?
សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា «អ្នកលក់ទំនិញរបស់អ្នក អួតទំនិញរបស់អ្នកទៅ ចាំបាច់មកវាយប្រហារគណបក្សប្រជាជន ខ្ញុំសូមដាស់តឿនអ្នក បើសិនជាអ្នកបន្តយើងខ្ញុំនឹងប្រើសិទ្ធិការពារខ្លួន ក្នុងករណីចាំបាច់ តាមរយៈផ្លូវច្បាប់ ខ្ញុំគ្រាន់តែព្រមាន និងដាស់តឿនអ្នក ឲ្យអ្នកបានយល់»។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ចាប់ពីពេលនេះទៅ ត្រូវបានបញ្ចប់នូវវប្បធម៌ឡាំប៉ាក្រោយការបោះឆ្នោត ហើយគណបក្សប្រជាជនកម្ពុជា មិនអាចទទួលយកបានទេនូវពាក្យថា ជាចោរលួចសន្លឹកឆ្នោត។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្ថែយ៉ាងដូច្នេះថា «ពួកខ្ញុំនេះ មិនទុកពួកអ្នកចោទថា ជាចោរមួយជីវិតទេ ខ្ញុំសូមជម្រាបជូន ត្រូវតែបញ្ចប់វប្បធម៌ឡាំប៉ាក្រោយការបោះឆ្នោត គណបក្សប្រជាជន មិនអាចទទួលយកនូវពាក្យថា ជាចោរបន្លំសន្លឹកឆ្នោតទេ អ្នកណាហ៊ាននិយាយបែបនេះ យើងត្រូវតែប្ដឹង ហើយសំណុំរឿងនៅតុលាការកំពូល យើងត្រូវតែធ្វើ»៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ