ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន៖ វីរុសកូវីដបំប្លែងថ្មី XBB.1.5 មិនប្រាកដចូលមក តែពលរដ្ឋត្រូវចាក់វ៉ាក់សាំងដូសជំរុញ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានទទូចឱ្យប្រជាពលរដ្ឋទាំងអស់បន្តយកចិត្តទុកដាក់ចំពោះជំងឺកូវីដ១៩ ដែលអាចបន្តកើតមានឡើង ខណៈដែលវីរុសបំប្លែងខ្លួនថ្មីជាច្រើនកំពុងរាត្បាតជាសកល។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍នៅក្នុងពិធីបើកការដ្ឋានសាងសង់ពង្រីក និងលើកកម្រិតកំណាត់ផ្លូវជាតិលេខ៧ នៅថ្ងៃទី ០៩ ខែមករា ឆ្នាំ ២០២៣នេះ ដោយសម្ដេចជំរុញឱ្យប្រជាពលរដ្ឋបន្តទទួលយកវ៉ាក់សាំងដែលត្រូវចាក់ដូសជំរុញដើម្បភាពស៊ាំនៅក្នុងខ្លួន។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា៖ «ព្រោះឥឡូវមានអាបំប្លែងថ្មី XBB ហើយមិនដឹងថា ទៅខាងមុខវាចេញអ្វីទៀត ហើយ XBB មិនទាន់ចូលមកដល់ស្រុកខ្មែរច្រើនទេ យើងមិនប្រាដកថា វាចូលមក ឬមិនចូលទេ ប៉ុន្តែមានជនជាតិកម្ពុជា ដែលរស់នៅប្រទេសក្រៅបានកើតវាស្រេចរួចទៅហើយ»។
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា យើងមិនដឹងថា ជំងឺកូវីដ១៩ អាចប្រែក្លាយទៅជាមេរោគអ្វីដទៃទៀត។ ដូច្នេះ!បានជាចាំបាច់ត្រូវអំពាវនាវចំពោះប្រជាពលរដ្ឋឱ្យទទួលយកវ៉ាក់សាំងបន្តទៅទៀត កុំឱ្យហួសពេលដល់សង្គ្រោះលែងបាន ទើបស្ដាយក្រោយ។
អង្គការសុខភាពពិភពលោក (WHO) កាលពីពេលថ្មីៗនេះបានឱ្យដឹងថា វីរុសបំប្លែងខ្លួនចុងក្រោយបំផុតនេះ ដែលក្លាយពូជពី អូមីក្រុង ហើយមានឈ្មោះជាផ្លូវការថា XBB.1.5 បានវាយប្រហាររួចទៅហើយក្នុងសហរដ្ឋអាមេរិក។
XBB.1.5 ក៏ត្រូវបានគេរកឃើញនៅក្នុងប្រទេសមួយចំនួនទៀតផងដែរ រួមមានបារាំង អាល្លឺម៉ង់ ហូឡង់ អេស្ប៉ាញ អៀរឡង់ អូស្ត្រាលី សិង្ហបុរី និងឥណ្ឌា៕
អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ