ព័ត៌មានជាតិ
បណ្ណាល័យខេត្តកំពង់ស្ពឺ ទទួលបានអ្នកអានប្រមាណ ៨ពាន់នាក់ក្នុង ១ឆ្នាំៗ
លោក សឿង សារ៉ាន់ ប្រធានបណ្ណាល័យកំពង់ស្ពឺ បានលើកឡើងឲ្យដឹងកាលពីពេលថ្មីៗនេះថា ក្នុងមួយឆ្នាំៗបើគិតជាមធ្យម បណ្ណាល័យកំពង់ស្ពឺទទួលបានអ្នកអានជាង ៨ពាន់នាក់ ហើយអ្នកប្រើប្រាស់សេវាកម្មរបស់បណ្ណាល័យមានប្រមាណជាង ២ម៉ឺននាក់នៅក្នុងខេត្តកំពង់ស្ពឺ។

បើតាមលោក សឿង សារ៉ាន់ បានឱ្យដឹងទៀតថា បណ្ណាល័យកំពង់ស្ពឺមិនត្រឹមតែជាបណ្ណាល័យសាធារណៈសម្រាប់អាននោះទេ ប៉ុន្តែ នៅទីនោះ ក៏មានជាការផ្តល់សេវាកម្មផ្សេងៗដូចជា ផ្តល់ជូនជាសិក្ខាសាលា និងវគ្គបណ្តុះបណ្តាលផ្សេងៗ ដូចជា ជំនាញកុំព្យូទ័រ បំណិនជីវិត កម្មវិធីប្រជុំនានា សាលមហោស្រព កម្មវិធីបញ្ចាំងកុន ផងដែរ។ ចំនួនមនុស្ស ២ម៉ឺននាក់ដែលបានប្រើប្រាស់សេវាកម្មរបស់បណ្ណាល័យ គឺប្រើសេវាកម្មដែលមានរៀបរាប់នៅខាងលើ។

បណ្ណាល័យកំពង់ស្ពឺ គឺជាបណ្ណាល័យសាធារណៈ និងធំជាងគេនៅក្នុងខេត្តកំពង់ស្ពឺ ដែលត្រូវបានសាងសង់ឡើងតាំងពីឆ្នាំ២០១៥ ក្រោមការផ្តួចផ្តើមរបស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។ បណ្ណាល័យនេះ ត្រូវបានបើកសម្ពោធឱ្យសាធារណជនចូលអាន នៅឆ្នាំ២០១៧។

លោក សឿង សារ៉ាន់ បានរៀបរាប់ថា សព្វថ្ងៃនេះនៅក្នុងបណ្ណាល័យកំពង់ស្ពឺមានសៀវភៅប្រមាណ ២,៧០០០ក្បាល ស្មើនឹង ៨ពាន់ចំណងជើង ពោល គឺ ៦៥% នៃចំណងជើងទាំងនោះ ត្រូវបានដាក់កូដសៀវភៅតាមបច្ចេកទេស និងស្តង់ដារបានត្រឹមត្រូវរួចមកហើយ។ ជាមួយគ្នានេះ បណ្ណាល័យ ក៏បានឱ្យសៀវភៅទៅសាធារណជនខ្ចី ប្រហែល២ពាន់ក្បាល ក្នុងមួយឆ្នាំៗ។ នៅក្នុងឆ្នាំ២០២៣ បណ្ណាល័យនេះ នឹងមានសេវាកម្មថ្មីមួយទៀត គឺបណ្ណាល័យចល័តដែលចុះទៅតាម៥គោលដៅក្នុងមួយសប្តាហ៍ ពេញមួយឆ្នាំ ចាប់ពីខែមករា ដល់ខែតុលា។ ការបង្កើតនូវបណ្ណាល័យចល័តនេះ ដើម្បីអាចឱ្យសិស្សនៅឯសាលាឆ្ងាយពីបណ្ណាល័យបានអានសៀវភៅគ្រប់ៗគ្នា។

សូមជម្រាបថា បណ្ណាល័យកំពង់ស្ពឺ ស្ថិតនៅលើផ្លូវជាតិលេខ៤ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ បណ្ណាល័យនេះ ត្រូវបានសាងសង់ឡើងក្នុងទំហំទឹកប្រាក់ជាង ៤០ម៉ឺនដុល្លារ មានកម្ពស់៣ជាន់ ដោយបើកដំណើរការពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ម៉ោង៧:៣០ព្រឹក ដល់ម៉ោង ៥:០០ល្ងាច។ បណ្ណាល័យនេះ ក៏មានទទួលការបរិច្ចាគសៀវភៅពីសប្បុរសជនទៀតផង៕
ដោយ៖ អុន ស្រីមាន

-
សន្តិសុខសង្គម១៨ ម៉ោង ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានជាតិ២២ ម៉ោង ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
សន្តិសុខសង្គម១ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ