Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ អ៊ិ​ច​ឆេង បរិច្ចាគ​ថវិកា​១​ម៉ឺន​ដុល្លារ​ តាមរយៈ​សម្តេច​តេ​ជោ ហ៊ុន សែន ដើម្បី​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ទឹកជំនន់

បានផុស

នៅ

​នា​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០២០ ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ អ៊ិ​ច​ឆេង ដែល​ជា​ក្រុមហ៊ុន​ឈានមុខ​គេ​មួយ​នៅ​ក្នុង​វិស័យ​ឧបករណ៍​និស្សន្ទ​នៅ​កម្ពុជា បាន​បរិច្ចាគ​ថវិកា​ចំនួន​១​ម៉ឺន​ដុល្លារ តាមរយៈ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បើ​យោង​តាម​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ជំនន់​ទឹកភ្លៀង​បាន​វាយប្រហារ​ប្រជាពលរដ្ឋ​ប្រហែល​៤​ម៉ឺន​គ្រួសារ​ នៅ​ក្នុង​ខេត្ត​មួយ​ចំនួន​នៃ​ប្រទេស​កម្ពុជា ដែល​ជំរុញ​ឲ្យ​ពួកគាត់​ត្រូវ​ជម្លៀស​ខ្លួន​ទៅ​រក​កន្លែង​សុវត្ថិភាព និង​ស្ថិត​ក្នុង​ស្ថានភាព​ខ្វះខាត​នូវ​តម្រូវការ​ស្បៀង និង​របស់របរ​ប្រើប្រាស់​ចាំបាច់​សម្រាប់​ជួយសង្គ្រោះ​ជីវិត​។

​លោកជំទាវ ឆាយ លក្ខិណា អគ្គនាយិកា​នៃ​ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ អ៊ិ​ច​ឆេង បាន​មានប្រសាសន៍ថា​៖ «​ការបរិច្ចាគ​នេះ គឺជា​ការចូលរួមចំណែក​ជួយ​សង្គមជាតិ ជាពិសេស​ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​ពី​ទឹកជំនន់ ហើយក៏​ជា​ឆ្លើយតប​ទៅនឹង​ការអំពាវនាវ​របស់​ស​ម្ដេច​តេ​ជោ ហ៊ុន សែន ក្នុងការ​ទប់ទល់​នឹង​គ្រោះទឹកជំនន់ ព្រមទាំង​កាត់បន្ថយ​ជា​អតិបរមា​នូវ​ទុក្ខលំបាក និង​ហានិភ័យ​ដល់​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​​»។

​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន សម្ដេច​បាន​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ អ៊ិ​ច​ឆេង ក៏ដូចជា​សប្បុរសជន​នានា ដែល​បាន​ចូលរួម​បរិច្ចាគ​ជួយ​ដល់​ប្រជាពលរដ្ឋ ដែល​កំពុង​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង​នា​ពេល​នេះ​៕

អត្ថបទពាណិជកម្ម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣៥ នាទីutes មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ២ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា៣ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

កូនខ្មែរដំបូង! បង្កើតចង្វាក់ថ្មី KHMER VIBE កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត និងស្ដេចភ្លេង tempo tris បង្កើតស្នាដៃដ៏អស្ចារ្យនេះ

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ស៊ូ សុជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើរតួនាទីសំខាន់ជំរុញការអភិវឌ្ឍវិស័យមូលបត្រ

Sokha Hotels

ព័ត៌មានពេញនិយម