ព័ត៌មានជាតិ
មន្ទីរពេទ្យកាល់ម៉ែត បើកសិក្ខាសាលាស្តីពីការប្រើប្រាស់ម៉ាស៊ីនអេកូ សម្រាប់ផ្នែកសណ្តំ ប្រពោធនកម្ម និងសង្គ្រោះបន្ទាន់
ដើម្បីពង្រីកចំណេះដឹងសមត្ថភាពក៏ដូចជាផ្លាស់ប្តូរបទពិសោធន៍គ្នារវាងក្រុមអ្នកឯកទេស នៅព្រឹកថ្ងៃទី០៩ ខែមករាឆ្នាំ២០២៣នេះ មន្ទីរពេទ្យកាល់ម៉ែតបានបើកសិក្ខាសាលាស្តីពីកាសណ្តំ ប្រពោធនកម្ម និងសង្គ្រោះបន្ទាន់។
លោកសាស្ត្រាចារ្យ ឡឹម តារា អគ្គនាយករងមន្ទីរពេទ្យកាល់ម៉ែត បានមានប្រសាសន៍ថា សិក្ខាសាលានាថ្ងៃនេះ គឺជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការគ្នារវាងសមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ និងមន្ទីរពេទ្យកាល់ម៉ែតដែលទើបនឹងបានចុះអនុស្សរណៈយោគយល់គ្នាជាផ្លូវការកាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅនេះ។
លោកសាស្ត្រាចារ្យ ឡឹម តារា បានមានប្រសាសន៍ទៀតថា កិច្ចសហការនេះ មានគោលដៅពង្រីកចំណេះដឹងសមត្ថភាពក៏ដូចជាផ្លាស់ប្តូរបទពិសោធន៍គ្នារវាងក្រុមអ្នកឯកទេសទាំងពីរភាគី ពិសេសសិក្ខាសាលាថ្ងៃនេះផ្តោតលើបច្ចេកទេសគន្លឹះក្នុងការប្រើប្រាស់ម៉ាស៊ីនអេកូក្នុងការដាក់ថ្នាំស្ពឹក សណ្តំ ប្រពោធនកម្ម និងសង្គ្រោះបន្ទាន់ តាមរយៈក្រុមសាស្ត្រាចារ្យ-វេជ្ជបណ្ឌិតឯកទេសអញ្ជើញមកពី Alliance for International Medicine ដឹកនាំដោយលោកវេជ្ជបណ្ឌិត Steven Rhondeau (ស្ទីវិន រ៉ុនដូ)។
តាមរយៈសិក្ខាសាលានេះ នឹងធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រសិទ្ធភាព គុណភាព និងសុវត្ថិភាពនៃការព្យាបាលអ្នកជំងឺក្នុងកម្រិតខ្ពស់ ដោយជំនាញអេកូសាស្ត្រនេះបម្រើដល់ការដាក់ថ្នាំសណ្តំ និងថ្នាំស្ពឹក ដូចជាការចាក់ថ្នាំស្ពឹកក្នុងតំបន់ ដោយមានម៉ាស៊ីនអេកូជាជំនួយ (Regional bloc under Ultrasound guided), ការរករោគវិនិច្ឆ័យភ្លាមៗលើអ្នកជំងឺនៅផ្នែកសង្គ្រោះបន្ទាន់ រួមមានការធ្វើ FAST Echo (Focused Assessment with Sonograpay in Trauma echo) លើអ្នកជំងឺ Polytraumatisme, ការធ្វើអេកូលើសរីរាង្គសំខាន់ៗដូចជាសួត បេះដូង ពោះ ដើម្បីទទួលបានរោគវិនិច្ឆ័យ ឆាប់រហ័ស សម្រួលដល់ការសម្រេចចិត្តព្យាបាល និងសង្រ្គោះអាយុជីវិតអ្នកជំងឺឱ្យបានទាន់ពេលវេលា និងត្រឹមត្រូវ។ ការធ្វើអេកូនេះមានផលប្រយោជន៍ផងដែរក្នុងការរករោគវិនិច្ឆ័យ និងតាមដានការវិវត្តន៍អ្នកជំងឺក្នុងស្ថានភាពសង្រ្គោះបន្ទាន់ និងផ្នែកប្រពោធនកម្ម ដោយការវាយតម្លៃលើស្ថានភាពបេះដូង សួត សរសៃឈាមជាដើម។
លោកអគ្គនាយករងមន្ទីរពេទ្យកាល់ម៉ែតបានបញ្ជាក់ទៀតថា ក្នុងនាមតំណាងឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យ ខ្ញុំសូមថ្លែងនូវការអរគុណ ចំពោះសមាគមនិកាយសាសនាចក្រព្រះយេស៊ូគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ និងAlliance for International Medical ក្នុងការខិតខំប្រឹងប្រែងបង្កើតឱ្យមានកិច្ចសហប្រតិបត្តិការនេះលេចចេញជារូបរាងឡើង ដែលពិតជាមានគុណតម្លៃ និងអត្ថប្រយោជន៍ដ៏ធំធេង សមស្របនឹងបច្ចុប្បន្នភាពនៃការអភិវឌ្ឍន៍របស់មន្ទីរពេទ្យក្រោមការ យកចិត្តទុកដាក់ខ្ពស់ពីឯកឧត្តមសាស្ត្រាចារ្យអគ្គនាយកមន្ទីរពេទ្យ ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍វិស័យសុខាភិបាល ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលសម្តេច តែងតែយកចិត្ដទុកដាក់គិតគូរជួយឧបត្ថម្ភគាំទ្រ និងផ្ដល់អាទិភាពដល់វិស័យសុខាភិបាល។
នាឱកាសដ៏ពិសេសនេះ លោកសូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អ្នកដឹកនាំគ្រប់ផ្នែក និងក្រុមវេជ្ជបណ្ឌិតឯកទេសជំនាញ ដែលបានចំណាយកម្លាំងកាយ និងកម្លាំងចិត្ត បំពេញការងារយ៉ាងមមាញឹក ក្នុងការផ្តល់សេវាប្រកបដោយប្រសិទ្ធភាព គុណភាព និងសុវត្ថិភាព សំដៅលើកកម្ពស់សេវាពិនិត្យ និងព្យាបាលរបស់មន្ទីរពេទ្យកាល់ម៉ែត ឱ្យកាន់តែរីកចម្រើន តាមរយៈការខិតខំព្យាយាមស្រាវជ្រាវ និងស្វះស្វែងរកបច្ចេកទេសវេជ្ជសាស្ត្រទំនើបៗ ស្របតាមកម្រិតស្តង់ដារលំដាប់អន្តរជាតិ មកប្រើប្រាស់ ដើម្បីផ្តល់ទំនុកចិត្តកាន់តែខ្ពស់ជូនអ្នកជំងឺ ដែលមកទទួលសេវាពីមន្ទីរពេទ្យ៕
អត្ថបទ៖ អ៊ូច ប៊ុនថា
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?