Connect with us

ព័ត៌មានជាតិ

គម្រោងសាងសង់​អាកាសយានដ្ឋានអន្តរជាតិសៀម​រាប​ថ្មីសម្រេចបានជាង ៦០% ​ដើរយឺតជាងផែនការ

បានផុស

នៅ

គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មីសម្រេចបាន ៦៣% គិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២២ ដែលដើរយឺតជាងផែនការតិចតូច ដោយសារតែការរាំងស្ទះនៃការនាំចូលឧបករណ៍បរិក្ខាសំណង់ពីប្រទេសចិនបណ្តាលមកពីបញ្ហាកូវីដ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមរបាយការណ៍បូកសរុបការងាររបស់ក្រុមហ៊ុន Angkor International Airport Investment (Cambodia)Co.,Ltd (AIAI) ដែលជាក្រុមហ៊ុនអនុវត្តគម្រោងបានបង្ហាញថា គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ គម្រោងទាំងមូលសម្រេចបាន ៦៣% ដែលយឺតតិចតួចជាងការគ្រោងទុកកាលពីដើមឆ្នាំគឺ ៧០% ខណៈក្រុមហ៊ុនបានដាក់ចេញផែនការ នឹងប្តេជ្ញាចិត្តសម្រេចឱ្យបាន ៩០ ភាគរយនៅដំណាច់ឆ្នាំ ២០២៣នេះ។

លោក តឹករ៉េត សំរេច ប្រធានគណៈកម្មការតម្រង់ទិស បានវាយតម្លៃខ្ពស់ចំពោះក្រុមមហ៊ុន AIAI ដែលបានយកចិត្តទុកដាក់ និងផ្តល់ភាពសំខាន់ចំពោះគម្រោងនេះ ហើយបានអនុវត្តគម្រោងទទួលបានជោគជ័យ ទោះក្នុងកាលៈទេសៈដែលពិភពលោកបានកំពុងជួបវិបត្តិ។

តាមរយៈសមិទ្ធិផលឃើញថ្ងៃនេះ យើងអាចវាយតម្លៃបានថា “ពេលវេលាលំបាកបំផុតក្នុងការអនុវត្តគម្រោងសាងសង់ឱ្យសម្រេចជោគជ័យនៅះ គឺពួកយើងបានឆ្លងផុតហើយ” នៅសល់តែការងារតិចតួចប៉ុណ្ណោះ ដែលយើងត្រូវបន្តអនុវត្តឱ្យបានចប់នៅដំណាច់ខែមីនា ឆ្នាំ២០២៣ និងការងារបើកឱ្យដំណើរការនៅខែតុលា ឆ្នាំ២០២៣។

អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​ថ្មីបាន​ចាប់ផ្តើម​បើកការដ្ឋានសាងសង់​កាលពី​ថ្ងៃទី​ ១៥ ខែមីនា ឆ្នាំ ​២០២០ ដោយ​ក្រុមហ៊ុន AIAI លើ​ផ្ទៃដី ៧០០,០៦​ ហិកតា ក្រោម​ទុនវិនិយោគ​ប្រមាណ ៨៨០ ​លាន​ដុល្លារ​។

អាកាសយានដ្ឋាន​នេះ​មាន​សមត្ថភាព​ទទួល​អ្ន​ក​ដំណើរ​ប្រចាំ​ឆ្នាំ​រយៈពេល​ខ្លី-​មធ្យម ៧ ​លាន​នាក់​ក្នុង ១ ​ឆ្នាំ​ដែល​ត្រូវ​ចំណាយ​ទុន​ជាង ៥០០​ លាន​ដុល្លារ និង​រយៈពេល​វែង​ទទួលបាន ២០ ​លាន​នាក់​ក្នុង ១ ​ឆ្នាំ​ដែល​ត្រូវ​ចំណាយ​ទុន​ជាង ៣០០ ​លាន​ដុល្លារ​បន្ថែមទៀត​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេចតេជោ ថា ត្រាំ ក្លាហានចេញដឹកនាំពិភពលោក ប្រឆាំងព័ត៌មានក្លែងក្លាយ ដោយផ្តើមពីស្ថាប័នដែលអាមេរិកផ្ដល់ថវិកាជាមុន

ព័ត៌មានជាតិ២ ម៉ោង មុន

លោក រដ្ឋមន្ត្រី នេត្រ ភក្រ្តា ៖ ការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ពីបណ្តាប្រទេសជាមិត្តភក្ដិ ជាការចូលរួមអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

រោងចក្រ​ច្នៃ​ដំណាប់​ស្វាយ​មួយ​កន្លែង ​ត្រូវ​មន្ទីរ​បរិស្ថាន​ខេត្តប៉ៃលិន​ចាត់​វិធាន​ការណ៍ ក្រោយ​បញ្ចេញ​​កាក​សំណល់​កខ្វក់​ចូលប្រភពទឹកសាធារណៈ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងបរិស្ថានគាំទ្រ TotalEnergies កាត់បន្ថយការបញ្ចេញកាបូននៅកម្ពុជា និងការវិនិយោគលើថាមពលកកើតឡើងវិញ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រោយ​ភ្លៀងលាយឡំ​ខ្យល់​កន្ត្រាក់​បំផ្លាញ​ផ្ទះ​ពលរដ្ឋ​ សមត្ថកិច្ច​ចេញ​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ភ្លាម​ៗ

ធនាគារឯកជន
សន្តិសុខសង្គម៩ ម៉ោង មុន

ឃាត់ខ្លួនមនុស្ស៥នាក់ពាក់ព័ន្ធករណីលួចលុយពីធនាគារឯកជនមួយក្នុងទំហំទឹកប្រាក់ខ្ទង់លានដុល្លារ

ព័ត៌មានជាតិ១៤ ម៉ោង មុន

អ្នកនាំពាក្យការពារជាតិច្រានចោលព័ត៌មានដែលថាថៃបំពានដែនអាកាសកម្ពុជា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

សមាជិក​សភាបារាំង ទាមទារ​ឲ្យ​អាមេរិក​ប្រគល់​រូប​សំណាក​សេរីភាព​មកវិញ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អ៊ុយក្រែន ធ្វើតេស្តជោគជ័យ នូវមីស៊ីលដ៏ខ្លាំង ដែលអាចបាញ់ដល់មូស្គូ និងត្រៀមដាក់ប្រយុទ្ធលើសមរភូមិ

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកនាំពាក្យ ថា កម្ពុជានៅតែសកម្មក្នុងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន

Sokha Hotels

ព័ត៌មានពេញនិយម