ព័ត៌មានជាតិ
ខ្យល់កន្ត្រាក់បណ្តាលឱ្យមនុស្សស្លាប់និងរបួសជិត៧០នាក់នៅឆ្នាំ២០២២
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឱ្យដឹងថា ឆ្នាំ២០២២ខ្យល់កន្ត្រាក់បានបណ្តាលឱ្យមនុស្សស្លាប់ និងរងរបួសជិត៧០នាក់ និងបំផ្លាញផ្ទះសម្បែងជាង១ម៉ឺនខ្នងភាគច្រើនខេត្តជាប់សមុទ្ររងគ្រោះធ្ងន់ធ្ងរជាងគេ។

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មានប្រសាសន៍នៅព្រឹកថ្ងៃទី០៩មករា នេះថា ខ្យល់កន្ត្រាក់បានកើតឡើងចំនួន២១០លើកនៅទូទាំង២៥រាជធានីខេត្ត បានបណ្តាលឱ្យរលំផ្ទះចំនួន១១១០ខ្នង របើកដំបូល៩៥៣៣ខ្នង ខូចខាតសាលារៀនចំនួន៦៤ខ្នង តូបផ្សារ១៣តូប អគាររដ្ឋបាល២៥កន្លែង
របើកដំបូលព្រះវិហារ និងកុដិលោកចំនួន៤កន្លែង រលំឃ្លាំងកំពុងសាងសង់១កន្លែង មនុស្សស្លាប់ចំនួន៣នាក់ និងរបួស៦៦នាក់ព្រមទាំងសង្គ្រោះចំនួន៥នាក់។

លោកបានបន្តទៀតថា ក្នុងចំណោមអ្នកស្លាប់៣នាក់ក្នុងនោះ១នាក់នៅខេត្តកណ្តាល១នាក់ នៅខេត្តកំពត និង១នាក់ទៀតនៅខេត្តសៀមរាប។ លោកបានឱ្យដឹងទៀតថា ចំពោះខេត្តដែលរងគ្រោះដោយខ្យល់កន្ត្រាក់ខ្លាំងជាងគេ គឺខេត្តព្រះសីហនុបណ្តាលឱ្យប៉ះពាល់ផ្ទះសម្បែងចំនួន៣៧៩៥ខ្នង ខេត្តកំពត ចំនួន២៧២៧ខ្នង ខេត្តបន្ទាយមានជ័យ៧០០ខ្នង ខេត្តស្វាយរៀងចំនួន៤០៣ខ្នង និងខេត្តឧត្តរមានជ័យ២២៧ខ្នង។ ក្រៅពីនេះខេត្តផ្សេងៗទៀតមានប៉ះពាល់ផ្ទះជាង១០០ខ្នងនិងក្រោម១០០ខ្នង។
លោក សុទ្ធ គឹមកុលមុនី បានបន្ថែមថា ចំនួនករណីខ្យល់កន្ត្រាក់ឆ្នាំ២០២២នេះបើធៀបទៅនឹងឆ្នាំ២០២១កន្លងទៅឃើញថា មានប្រហាក់ប្រហែលគ្នាតែចំនួនករណីស្លាបើនិងរងរបួសមានការថយចុះជាងឆ្នាំមុន។

លោកបានលើកឡើងរបាយការណ៍មកបញ្ជាក់ទៀតថា ឆ្នាំ២០២១ ខ្យល់កន្ត្រាក់បានកើតឡើងចំនួន២១០ករណីបណ្តាលឱ្យរលំផ្ទះចំនួន១០២២ខ្នងរបើកដំបូល៧២៤៩ខ្នង របើកដំបូលសាលារៀន៤៨ខ្នង អគាររដ្ឋបាល២៣កន្លែង
តូមផ្សារ១១២តូប ស្លាប់មនុស្ស៩នាក់និងរបួស៧៦នាក់៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច