ព័ត៌មានជាតិ
លុបបំបាត់ភាព ក្រិនក្រេះ កុមារដោយបន្ថែមបបរខាប់គ្រប់គ្រឿង
កុមារក្រេះក្រិន កុមារ ដែល ខ្វះអាហារូបត្ថម្ភ មិនលូតលាស់ ស្គាំងស្គមដូច្នេះគួរតែមាតាទាំងឡាយងាកមកធ្វើបបរខាប់គ្រប់គ្រឿងឲ្យកូនញ៉ាំដើម្បីរក្សាភាព ភាពលូតលាស់របស់កុមារ។

ក្នុងវេទិកាមួយដែលរៀបចំឡើងដោយអង្គការវឌ្ឍនភាព សហការជាមួយអង្គការ ភ្លេនអន្តរជាតិ បានធ្វើពិធីបបរខាប់គ្រប់គ្រឿងដល់ម៉ែៗ ផ្ដល់ឱ្យកូនញ៉ាំដើម្បីសុខភាពល្អរបស់កូនគ្រប់ៗគ្នា។

អ្នកស្រី សួនម៉ាច បុគ្គលិកនៅមណ្ឌលសុខភាព ថាឡាបរិវ៉ាត់ ផ្នែកអាហារូបត្ថម្ភបានបង្ហាញការធ្វើបបរខាប់គ្រប់គ្រឿងជូនដល់ម៉ែ”ៗ បញ្ជាក់នៃការធ្វើបបរនេះដើម្បីយកទៅអនុវត្ត និង ធ្វើឲ្យកូនៗញាំ។ អ្នកស្រីបញ្ជាក់ថា បបរខាប់គ្រប់គ្រឿង ជាការបន្ថែមទៅលើការបំបៅដោះកូនដោយទឹកដោះម្តាយ ពី អាយុ៦ ខែ ដល់ ១២ខែ។ ក្រោយពីមានការ ចុះ អប់រំផ្សព្វផ្សាយ ដល់ ម៉ែៗគេសង្កេតឃើញថា ឥឡូវនេះម៉ែៗយល់ដឹងច្រើនហើយងាកមកធ្វើបបរខាប់គ្រប់គ្រឿង ឲ្យកូនញាំ។

ដោយឡែកអ្នកស្រី វ៉ាន់តង បានឲ្យដឹងថា ក្រោយពីទទួលការអប់រំណែនាំពី អង្គការវឌ្ឍនៈសង្គម អ្នកស្រីគិតថា ការធ្វើបបរខាប់គ្រប់គ្រឿង គឺមានសារៈសំខាន់ណាស់។ ដើម្បីអប់រំដល់ប្រជាពលរដ្ឋ ដែលជា ម្ដាយ គ្រប់ៗរូប ឲ្យងាកមកដាំបន្លែគ្រប់មុខនៅ ផ្ទះ ទុក ធ្វើបបរខាប់ គ្រប់គ្រឿងឱ្យកូនញ៉ាំបន្ថែមលើការបំបៅដោះកូនមួយមុខទៀត។

ដោយឡែកអ្នកស្រី វ៉ាន់ធារ៉ាវិញបន្តថា ឥឡូវនេះខ្ញុំបាន កាត់បន្ថយ ថវិកាមួយកម្រិតដោយមានការចុះមកអប់រំណែនាំរបស់អង្គការ ឃើញថា ពេលនេះកូនរបស់ខ្ញុំមានសុខភាពល្អ បញ្ញា វាងវៃ ហើយពុំសូវឈឺទៀត។

គេសង្កេតឃើញថា ម៉ែៗដែលជាស្ត្រីមេផ្ទះមានការយល់ដឹងច្រើនពីសុខភាព កូនរបស់គាត់។ដែលលោកនាយករងអង្គការភ្លែនអន្តរជាតិកម្ពុជាមានប្រសាសន៍ដោយបញ្ជាក់ថា កម្មវិធីនេះមានសារៈសំខាន់ណាស់ ដែលយើងផ្ដោតទៅលើអាហារូបត្ថម្ភបើសិនជា កុមារដែលខ្វះអាហារូបត្ថម្ភធ្ងន់ធ្ងរវិញ យើងត្រូវយកគាត់មកព្យាបាល នៅមណ្ឌលសុខភាព។ មួយទៀតបើសិនជាគាត់ ខ្វះអាហារូបត្ថម្ភស្រួចស្រាល់ ឬ មធ្យម យើងនឹងអាចផ្ដល់ ជានំ ឲ្យគាត់បរិភោគ ដើម្បី ឲ្យគាត់អាចស្ដារសុខភាពគាត់ឡើងវិញ។

ការចុះអប់រំ និង ផ្សព្វផ្សាយពី ការធ្វើបបរខាប់គ្រប់គ្រឿង ទៅដល់ម៉ែៗ ឲ្យកូនៗ នៅភូមិស្រែឫស្សី ឃុំស្រែឫស្សី ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដែលជាសារអប់រំមួយ ពីការធ្វើបបរខាប់គ្រប់គ្រឿងដល់កុមារ អាយុ ពី ៦ខែ ដល់ ១២ខែដើម្បីឲ្យកុមារមានសុខភាពល្អ៕
ដោយ ៖ រុងរឿង




-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?