ព័ត៌មានជាតិ
អាហារូបករណ៍ ១៤០កន្លែង ផ្តល់ដល់មន្រ្តីរាជការបម្រើការក្នុងក្រសួងសេដ្ឋកិច្ច
លោកបណ្ឌិតសភាចារ អូន ព័ទ្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសផ្តល់អាហារូបករណ៍ចំនួន ១៤០កន្លែង ចំពោះគ្រឹះស្ថានសិក្សាចំនួន ៩ កន្លែងនៅរាជធានីភ្នំពេញ សម្រាប់មន្រ្តីរាជការឬកូនចៅមន្រ្តីរាជការកំពុងបម្រើការងារនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងឆ្នាំសិក្សា ២០២៣នេះ។

សម្រាប់អាហារូបករណ៍ដែល លោកបណ្ឌិតសភាចារ នឹងផ្តល់ឱ្យតាមគ្រឹះស្ថាន មានដូចជា៖
១. សាកលវិទ្យាល័យភូមិន្ទ ភ្នំពេញ
-ផ្តល់ជូនគ្រប់មុខជំនាញសិក្សា។
២. សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច
-ជំនាញដូចជា៖ នីតិសាស្ត្រ, រដ្ឋបាលសាធារណៈ, វិទ្យាសាស្ត្រសេដ្ឋកិច្ច, ធនាគារ និងហិរញ្ញវត្ថុ, គណនេយ្យ, សេដ្ឋកិច្ចព័ត៌មានវិទ្យា។
៣. វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា
-ផ្តល់គ្រប់មុខជំនាញសិក្សា។
៤. សាកលវិទ្យាល័យជាតិគ្រប់គ្រង
-មានមុខជំនាញដូចជា៖ សេដ្ឋកិច្ចពាណិជ្ជសាស្ត្រ, ភាសាអង់គ្លេស, នីតិសាស្ត្រ, ព័ត៌មានវិទ្យា។
ចំពោះសាកលវិទ្យាល័យកម្ពុជា, សាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា, វិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា, សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន, សាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏នឹងផ្តល់សិក្សាលើគ្រប់មុខជំនាញ។

.លក្ខខណ្ឌដើម្បីទទួលបានអាហារូបករណ៍
- បេក្ខជនត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ សញ្ញាបត្រដែលមានតម្លៃសមមូល
- បេក្ខជនត្រូវតែមានឪពុកម្តាយ ឬអាណាព្យាបាល ជាមន្ត្រីរាជការ ឬបុគ្គលិកកិច្ចសន្យាដែលបម្រើការងារនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បេក្ខជនត្រូវបំពេញតាមគ្រប់លក្ខខណ្ឌតម្រូវរបស់គ្រឹះស្ថានសិក្សាដែលបេក្ខជនបានជ្រើសរើស
- ការពិនិត្យ និងវាយតម្លៃនៃការជ្រើសរើស គឺផ្អែកលើលក្ខខណ្ឌដែលបានកំណត់ក្នុងគោលការណ៍អាហា- រូបករណ៍របស់ លោកបណ្ឌិតសភាចារ្យ ។
.ការដាក់ពាក្យស្នើសុំអាហារូបករណ៍
បេក្ខជន ត្រូវបំពេញពាក្យស្នើសុំអាហារូបករណ៍ និងផ្ញើមកនាយកដ្ឋានបុគ្គលិកនៃអគ្គលេខាធិការដ្ឋាននៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឬក៏អាចទំនាក់ទំនងតាមលេខ ០៩៣ ៩២៩ ៧៩៩ និង ០៧៧ ៩៣០ ៦៩៣។
កាលបរិច្ឆេទផុតកំណត់ទទួលពាក្យស្នើសុំអាហារូបករណ៍ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣៕

មួយវិញទៀត ប្រសិនបើបេក្ខជនមានចំណាប់អារម្មណ៍ចូលសិក្សានៅគ្រឹះស្ថានសិក្សាណាមួយ សូមបំពេញនីតិវិធីចូលរៀននិង/ឬចូលរួមប្រលងចូលរៀនដាច់ដោយឡែកឱ្យបានរួចរាល់ មុនកាលបរិច្ឆេទដែលបានកំណត់របស់គ្រឹះស្ថានសិក្សានោះ។ ការបំពេញនីតិវិធីចូលរៀនផ្សេងៗរបស់គ្រឹះស្ថានសិក្សាដែលបានជ្រើសរើសជាកាតព្វកិច្ចរបស់បេក្ខជនអាហារូបករណ៍៕
ដោយ៖ ឌិន ថារី

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ