Connect with us

ព័ត៌មានជាតិ

មុនទទួលមរណភាព​លោក ហុង ស៊ុនហួត ​ធ្លាប់កាន់តួនាទីអ្វីខ្លះ?

បានផុស

នៅ

លោក ហុង ស៊ុនហួត ដែលជាអតីមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ធ្លាប់កាន់មុខ​ដំណែង​ជាច្រើន​ បានទទួលមរណភាពនាថ្ងៃសុក្រ ទី ៦ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ១០៖៣០នាទីព្រឹក ដោយរោគគាពាធ ក្នុងជន្មាយុ៧៦ឆ្នាំ នៅមន្ទីរពេទ្យ Hospital Antibes ទីក្រុងនីស ប្រទេសបារាំង។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហុង ស៊ុនហួត ធ្លាប់កាន់តួនាទីជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ, អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា, រដ្ឋមន្ត្រីក្រសួងសុខាភិបាល ប្រធានអង្គការសុខភាព ពិភពលោកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិច, ប្រធានអជ្ញាធរជាតិប្រយុទ្ធ និងជំងឺអេដស៍ និងជា អនុប្រធានទី២រដ្ឋសភា។

សពលោក ហុង ស៊ុនហួត នឹងធ្វើពិធីបូជា នាថ្ងៃសុក្រ ទី១៣ ខែមករា ឆ្នាំ២០២៣ នៅប្រទេសបារាំង រួចនាំយកធាតុមកប្រទេសកម្ពុជា ដើម្បីធ្វើបុណ្យតាមប្រពៃណី និងព្រះពុទ្ធសាសនា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម