ព័ត៌មានជាតិ
កាន់តែអស្ចារ្យ ! អេស៊ីលីដាម៉ូបាល អាចដកប្រាក់រហ័សពីម៉ាស៊ីន អេធីអឹម ទូទាំងប្រទេស ដោយមិនប្រើប័ណ្ណ
លោកស្រី សុខ សោភា នាយិកាប្រតិបត្តិទីផ្សារធនាគារអេស៊ីលីដា បានឲ្យដឹងថា អតិថិជនដែលប្រើអេស៊ីលីដា ម៉ូបាល អាចដកប្រាក់ រហ័ស ពីម៉ាស៊ីន អេធីអឹម របស់ធនាគារ អេស៊ីលីដា ទូទាំង ប្រទេស ដោយមិនប្រើប័ណ្ណ (Cardless) បានយ៉ាងឆាប់រហ័ស និង ងាយស្រួល ពិសេសអតិថិជនអាចដកប្រាក់បានចំនួន៥.០០០ដុល្លារ ឬ២០លានរៀលក្នុងមួយថ្ងៃ ដោយមិនអស់ថ្លៃសេវា។

លោកស្រី បានបង្ហាញពីរបៀប ដក ប្រាក់ រហ័ស (Quick Cash) ពី ម៉ាស៊ីន អេធីអឹម តាមរយៈ អេស៊ីលីដា ម៉ូបាលដូចជា ៖ ១.បើកដំណើរការកម្មវិធី អេស៊ីលីដា ម៉ូបាល ជ្រើសរើស “ដកប្រាក់ តាម ATM (Quick Cash)”។ ស្កែន ម្រាមដៃ ឬ ផ្ទៃមុខ ឬ បញ្ចូលលេខសម្ងាត់ជ្រើសរើស គណនី វ៉លឡេត ឬ គណនីធនាគារ រួចហើយបញ្ចូលចំនួនទឹកប្រាក់ដែលត្រូវដកចុច ប៊ូតុង “បង្កើត”។

លោកស្រី បានបន្តទៀតថា លោកអ្នកនឹងទទួលបានលេខសម្ងាត់៦ខ្ទង់ (Gold Code*) សម្រាប់ បញ្ចូលក្នុងម៉ាស៊ីន អេធីអឹម ដើម្បីដកប្រាក់នេះ។ ទី២. ដក ប្រាក់ ពី ម៉ាស៊ីន អេធីអឹម ដោយលោកអ្នកគ្រាន់តែចុច លើ Screen ឬ ប៊ូតុងណាមួយរបស់ម៉ាស៊ីន អេធីអឹម បន្ទាប់មក ជ្រើសរើសភាសា និងជ្រើសរើស “ដកប្រាក់តាមលេខកូដ (Cash Withdrawal via Gold Code)” រួចហើយ បញ្ចូលលេខ សម្ងាត់៦ខ្ទង់ដែលលោកអ្នកបានបង្កើតនៅក្នុងកម្មវិធី អេស៊ីលីដា ម៉ូបាល ខាងលើ។

បន្ទាប់មកទៀត ចុចប៊ូតុង “យល់ព្រម” បញ្ចូលចំនួនទឹកប្រាក់ដែលត្រូវដក (ចំនួនទឹកប្រាក់ដែលត្រូវ ដកត្រូវដូចគ្នា និង ចំនួនទឹកប្រាក់ដែលបានបង្កើតក្នុង អេស៊ីលីដា ម៉ូបាល) និង ចុច ប៊ូតុង “យល់ព្រម” ប្រតិបត្តិការបានសម្រេច (សូមយកប្រាក់របស់លោកអ្នកពីម៉ាស៊ីន អេធីអឹម)។

លោកស្រី បានបញ្ជាក់ថា Gold Code សម្រាប់ដកប្រាក់ពីម៉ាស៊ីន អេធីអឹម មានសុពលភាព ប្រើប្រាស់រយៈពេល២៤ម៉ោង។ ប្រសិនបើអតិថិជនមិនបានដកប្រាក់ក្នុងអំឡុងពេលកំណត់នេះទេ ទឹក ប្រាក់នេះ នឹងចូលក្នុងគណនីវិញដោយស្វ័យប្រវត្តិ៕




-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី