Connect with us

ព័ត៌មានជាតិ

មកដឹងលក្ខខណ្ឌងាយៗក្នុងការចូលរៀននៅវិទ្យាស្ថានវិទ្យាសាស្ត្រអគ្គិសនី

បានផុស

នៅ

វិទ្យាស្ថានវិទ្យាសាស្ត្រអគ្គិសនី ជាគ្រឹះស្ថានឧត្តមសិក្សាសាធារណៈដែលបណ្ដុះបណ្ដាលលើជំនាញវិទ្យាសាស្ត្រអគ្គិសនី សម្រាប់ការសិក្សាកម្រិតថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្ររង និងជំនាញពិសេសសម្រាប់បុគ្គលិកអគ្គិសនី។ ចំពោះលក្ខខណ្ឌដែលអាចសិក្សានៅវិទ្យាស្ថានវិទ្យាសាស្ត្រអគ្គិសនីនេះបាន គឺតាមរយៈការប្រឡងជ្រើសរើស ហើយជាការសិក្សាឥតបង់ថ្លៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រឡងជ្រើសរើសនេះផ្អោតលើវិញ្ញាសាសរសេរសម្រាប់មុខវិជ្ជាចំនួន ៣ គឺគណិតវិទ្យា រូបវិទ្យា និងភាសាអង់គ្លេសកម្រិតថ្នាក់ទី១២។ មុនឈានទៅដល់ការប្រឡង បេក្ខជនទាំងអស់ត្រូវបំពេញពាក្យសុំចូលរៀន ១ច្បាប់ ដោយមានភ្ជាប់ជាមួយសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។

សម្រាប់ថ្នាក់បរិញ្ញាបត្ររងអគ្គិសនីវិញ បេក្ខជនត្រូវមានសញ្ញាបត្រ ឬបានប្រឡងបញ្ចប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) និងសម្រាប់ថ្នាក់បរិញ្ញាបត្រវិស្វករអគ្គិសនី ត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រមានកម្រិតស្មើ។ បន្ទាប់ពីបានប្រឡងជាប់ បេក្ខជនថ្នាក់បរិញ្ញាបត្ររង ត្រូវសិក្សារយៈពេល ២ឆ្នាំ និងថ្នាក់បរិញ្ញាបត្រ សិក្សារយៈពេល ៥ឆ្នាំ។

បន្ថែមពីនេះ វិទ្យាស្ថានវិទ្យាសាស្ត្រអគ្គិសនី ក៏មានកាតព្វកិច្ចរៀបចំវគ្គបណ្ដុះបណ្ដាលជំនាញពិសេសសម្រាប់បុគ្គលិកអគ្គិសនីកម្ពុជា ដើម្បីចូលរួមចំណែកការពង្រឹងពង្រីកសមត្ថភាព ចំណេះជំនាញបុគ្គលិកប្រកបគុណភាព និងធានាបាននូវប្រសិទ្ធភាពការងារលើវិស័យអគ្គិសនីនៅកម្ពុជាផងដែរ៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

គ្រូបង្រៀន​ជា​មាតាទី២ តែគ្រូពេទ្យ​ជាអ្នក​ជួយ​មនុស្ស​ចាប់​តាំង​ពី មិនទាន់ចាប់កំណើត រហូត​ដល់ថ្ងៃស្លាប់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុម​គ្រួសារពលករខ្មែរនៅកូរ៉េ ៖ ផ្តាំកូនចៅគ្រប់ៗគ្នាកុំចូលរួមក្នុងបាតុកម្មឱ្យសោះ ​រក្សាភាព​ស្ងប់ស្ងាត់បន្តធ្វើការធម្មតា កុំជ្រួលជ្រើម

សន្តិសុខសង្គម៥ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះរោងចក្រផលិតពូក នៅខណ្ឌពោធិ៍សែនជ័យ

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងប្រធានសាលាដំបូងខេត្តតាកែវ 

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អ៊ីស្រាអែល​និង​ក្រុម​​ហាម៉ាសឈានដល់កិច្ចព្រមព្រៀង​​ដោះលែងអ្នកទោសជាង​៦០០​នាក់

Sokha Hotels

ព័ត៌មានពេញនិយម