ព័ត៌មានជាតិ
អ្នកឧកញ៉ា គួច ម៉េងលី ថា មានមោទនភាពណាស់ដែលតំណាងឱ្យកម្ពុជា ចូលគាល់សម្តេចប៉ាប និងថ្នាក់ដឹកនាំនៅអឺរ៉ុប
អ្នកឧកញ៉ា គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន មានក្តីរំភើប និងមោទនភាពជាខ្លាំង ដែលលោកមានឱកាសបានទៅទស្សនកិច្ចនៅអឺរ៉ុប ព្រមទាំងបានចូលគាល់ សម្តេចប៉ាប និង ស្តេចនៃប្រទេសម៉ូណាកូ និងថ្នាក់ដឹកនាំផ្សេងទៀត។

ដំណើរទស្សនកិច្ចនៅក្នុងតំបន់អឺរ៉ុបរយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣។ អ្នកឧកញ៉ា គួច ម៉េងលី នឹងធ្វើទស្សនកិច្ចនៅ វិមានវ៉ាទីកង់ ប្រទេសអ៉ីតាលី ប្រទេសម៉ូណាកូ និងនៅទីក្រុងបារីស ប្រទេសបារាំងផងដែរ។ អ្នកឧកញ៉ា គួច ម៉េងលី បាននិយាយថា៖ «ខ្ញុំជាបុគ្គលមួយក្នុងចំណោមតិចណាស់ ដែលបានជួបសម្តេចប៉ាប ខ្ញុំមានកិត្តិយសខ្លាំង ហើយខ្ញុំមានអារម្មណ៍សប្បាយចិត្ត និងមោទនភាពនឹងអ្វីដែលកំពុងតែកើតឡើងនេះ។ ខ្ញុំជឿជាក់ថា វាជារឿងល្អសម្រាប់ប្រទេសជាតិខ្មែរ ហើយជារឿងដែលចូលមកពេលឆ្នាំនេះ ជាឆ្នាំបោះឆ្នោត។»

អ្នកឧកញ៉ា បាននិយាយបន្តថា៖ «អញ្ចឹងខ្ញុំចង់ជួនពាក្យពេចន៍ ទៅកាន់ពិភពលោកឲ្យបានដឹងថា ខ្មែរយើងជាប្រទេសពោរពេញដោយសន្តិភាព ប្រទេសដែលពោរពេញដោយភាពត្រជាក់ត្រជុំ ហើយប្រជាជនកំពុងមានសេដ្ឋកិច្ចដំណើរការល្អ ទោះបីមានការអាក់ខានយ៉ាងណា»។ ក្នុងនាមតំណាងឱ្យប្រទេសកម្ពុជា លោកនឹងព្យាយាមធ្វើយ៉ាងណាឲ្យដំណើរទស្សនកិច្ចនេះ ដំណើរការទៅបានរលូន និងមិត្តភាពរវាងគ្នា ក្នុងឱកាសជួបជាមួយសម្តេចប៉ាប និងថ្នាក់ដឹកនាំផ្សេងៗទៀត។

សម្រាប់ឱកាសជួបជាមួយសម្តេចប៉ាប និងដំណើរទស្សនកិច្ចនេះ គឺជារឿងដ៏កម្រនឹងកើតមានឡើង ហើយក៏មានបុគ្គលតិចតួចបំផុតដែលមានបុគ្គលសំខាន់ៗចូលរួម ដើម្បីធ្វើការផ្លាស់ប្តូរ និងចែករំលែកបទពិសោធគ្នាទៅវិញទៅមក។ កាលពីឆ្នាំ ១៩៥០ សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ បានយាងចូលគាល់សម្តេចប៉ាប។ ក្រោយមកឆ្នាំ ១៩៨៦ សម្តេចព្រះមហាឃោសនន្ទ ក៏បានយាងចូលគាល់សម្តេចប៉ាបផងដែរ។ ចំណែកឆ្នាំ ២០២៣នេះ មានអ្នកឧកញ៉ា គួច ម៉េងលី និងព្រះតេជគុណ សាន សុជា តំណាងឱ្យប្រទេសកម្ពុជាចូលគាល់សម្តេចប៉ាប។ នេះបើតាមការបញ្ជាក់របស់ អ្នកឧកញ៉ា។

សម្រាប់ដំណើរទស្សនកិច្ចនេះ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ អ្នកឧកញ៉ា គួច ម៉េងលី នឹងចូលគាល់សម្តេចប៉ាប ហ្រ្វង់ស៊ីស នៅវិមានវ៉ាទីកង់ ប្រទេសអ៉ីតាលី។ នៅថ្ងៃទី២០ ខែមករា ក៏មានការចូលរួមជាមួយជនភៀសខ្លួន ហើយបរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន ៥ ពាន់ដុល្លារដល់ជនភៀសខ្លួនទៀតផង។ បន្ទាប់មក នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ លោកនឹងចូលរួមកម្មវិធីនៅប្រទេសម៉ូណាកូ ព្រមទាំងចូលគាល់ស្តេចនៃប្រទេសនេះ។
នៅក្នុងដំណើរទស្សនកិច្ចនៅអឺរ៉ុបនេះ អ្នកឧកញ៉ា គួច ម៉េងលី ក៏នឹងធ្វើជាវាគ្មិនថ្លែងសន្ទរកថាចែករំលែកពីប្រទេសកម្ពុជា និងប្រជាជន ចំណេះដឹងរបស់កម្ពុជាទៅលើបរិស្ថាន និងការចូលរួមផ្នែកសាសនា។ ក្នុងនោះ ក៏មានការចូលរួមចំណែកការពារបរិស្ថាន និងសាសនាក្នុងពិភពលោក ដើម្បីផ្លាស់ប្តូរនៃមិត្តភាពរវាងគ្នា។ ទន្ទឹមនោះ លោកក៏នឹងចែករំលែកពីបទពិសោធដែលលោកធ្លាប់ឆ្លងកាត់ជាជនភៀសខ្លួន កំឡុងពេលប្រទេសមានសង្គ្រាម ទៅកាន់ជនភៀសខ្លួនដទៃទៀតផងដែរ៕
ដោយ៖ អុន ស្រីមាន

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ