Connect with us

ព័ត៌មានជាតិ

អ្នកជំនាញប្រាប់អ្នកនិយមលេងកម្មវិធីទាយលើហ្វេសប៊ុក ប្រយ័ត្នគេយកទិន្នន័យ

បានផុស

នៅ

មុននឹងចុចចូលតំណលីងអ្វីមួយ​ ឬលេងហ្គេមកម្សាន្ត ដូចជាការនិយមលេងទាយពីអនាគត និងបុគ្គលិកលក្ខណៈជាដើម នៅលើបណ្តាញទំនាក់ទំនងសង្គម ត្រូវអានពីលក្ខខណ្ឌឱ្យបានច្បាស់សិន ថាតើកម្មវិធីកម្សាន្តនោះ នឹងទាញព័ត៌មានអ្វី ពីយើងបានខ្លះ។ កញ្ញា អាត សុធាវី អ្នកជំនាញប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញទំនាក់ទំនងសង្គម និងជាស្ថាបនិក Facebook Think Plastic លើកឡើងបែបនេះ នៅក្នុងកម្មវិធី ច្បាប់​ និងសណ្តាប់ធ្នាប់ ដែលរៀបចំដោយកម្ពុជាថ្មី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយសង្កេតឃើញថា បច្ចុប្បន្នមានការនិយមលេងលើកម្មវិធីកម្សាន្តប្រភេទទាយច្រើន ដូចជា អនាគតទៅជិះឡានម៉ាកអ្វី? មានផ្ទះបែបណា? ជីវិតទៅជាយ៉ាងណាជាដើម-ល-។ អ្នកជំនាញរូបនេះថា ក្នុងកម្មវិធីកម្សាន្តទាំងអស់នោះ សុទ្ធតែមានលក្ខខណ្ឌផ្សេងៗគ្នា ដែលទាមទារឱ្យអ្នកប្រើប្រាស់បណ្តាញ​ទំនាក់ទំនង​សង្គម​ទាំងអស់ មុននឹងចុចចូល ឬអនុញ្ញាតចំពោះសំណើរអ្វីមួយ ត្រូវអានជាមុនសិន ដើម្បីជៀសវាងគេ​ទាញ​យកទិន្នន័យផ្ទាល់ខ្លួនទៅប្រើផ្តេសផ្តាស ពោលគឺយករាល់រូបភាព និងព័ត៌មានផ្ទាល់ខ្លួនរបស់យើងទៅប្រើប្រាស់ ក្នុងទង្វើមិនល្អណាមួយ។

បើនិយាយពីការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ទន្ទឹមនឹងផលវិជ្ជមាន វាក៏ផ្តល់ឱ្យយើងនូវផលអវិជ្ជមានផងដែរ ដែលអាស្រ័យលើឥរិយាបថអ្នកប្រើប្រាស់ ថាតើអ្នកប្រើប្រាស់បណ្តាញសង្គមនោះ ដោយរបៀបណា? និងត្រឹមត្រូវដែរឬទេ? ហេតុនេះហើយ អ្នកជំនាញ ណែនាំកុំឱ្យបង្ហាញព័ត៌មានផ្ទាល់ខ្លួននៅលើបណ្តាញទំនាក់ទំនងច្រើនពេកទេ ដូចជាបង្ហាញអត្តសញ្ញាណ ថាយើងជាអ្នកណា? កំពុងធ្វើអ្វី? ឬទីតាំងដែលយើងកំពុងនៅ ព្រោះទាំងអស់នេះបង្កលក្ខណៈងាយស្រួលដល់ជនខិលខូច ក្នុងការតាមដាន ឬលួចយកអត្តសញ្ញាណបាន ដែលជាហេតុនាំឱ្យកើតមានបញ្ហាផ្សេងៗ ពិសេស​សុវត្ថិភាពផ្ទាល់ខ្លួន។ ជាក់ស្តែង ដូចជាករណីចូលប្លន់ដល់ផ្ទះ ហិង្សា និងការប៉ុនប៉ងមិនល្អជាច្រើនករណីទៀត ដែលធ្លាប់កើតមានកន្លងមក។

បើទោះជាបច្ចុប្បន្ន អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម មានការយល់ដឹងច្រើនពីការការពារសុវត្ថិភាព លើប្រព័ន្ធផ្សព្វផ្សាយក៏ដោយ ប៉ុន្តែដើម្បីប្រើប្រាស់ប្រកបដោយសុវត្ថិភាព ​អ្នកជំនាញណែនាំឱ្យមានការប្រុងប្រយ័ត្នបន្ថែម មិនចំពោះតែការលេងកម្មវិធីកម្សាន្តប្រភេទនេះ និងតំណលីងឡើយ ព្រោះនៅមានវិធីសាស្ត្រថ្មីផ្សេងៗទៀត ដែលគេអាចបន្លំយកឯកសារអ្នកប្រើប្រាស់បាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទីutes មុន

កងកម្លាំងឆ្មាំព្រំដែនរដ្ឋ Karen មីយ៉ាន់ម៉ាប្រគល់​ ជនជាតិចិន​​៣៦៥​នាក់​ឱ្យ​​ថៃ

ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

របាយការណ៍​ចុង​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេច ម៉ែន សំអន ចូលរួមសោកស្តាយចំពោះការបាត់បង់បងប្រុសធំ សម្តេច​តេ​ជោ ហ៊ុន សែន

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម