Connect with us

ព័ត៌មានជាតិ

សម្ដេច ស ខេង ៖ សង្គមស៊ីវិល ស្នើសុំវិសោធនកម្មមាត្រាចំនួន ១៦ ក្នុងច្បាប់ ស្តីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឲ្យដឹងថា ក្រុមអង្គការសង្គមស៊ីវិល បានស្នើសុំឲ្យមានការធ្វើវិសោធនកម្មមាត្រាចំនួន ១៦មាត្រា នៅក្នុងច្បាប់ ស្តីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល តែមកដល់ពេលនេះ បានស្រុះស្រួលគ្នាចំនួន ៩មាត្រាហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីអញ្ជើញបើកវេទិកា ស្ដីពី ភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល លើកទី ៥ នៅថ្ងៃទី ១០ ខែមករានេះថា កិច្ចសហការរវាងក្រសួងមហាផ្ទៃ និងអង្គការសង្គមស៊ីវិល បានប្រព្រឹត្តទៅដោយល្អ ដោយភាគីទាំងពីរតែងតែជួបប្រជុំពិភាក្សាគ្នា អំពីលទ្ធផលការងារដែលសម្រេចបានកន្លងមក និងពិនិត្យមើលលើបញ្ហាប្រឈមនានា។

សម្ដេចក្រឡាហោម ស ខេង បានឲ្យដឹងថា នេះជាលើកទី ៥ ដែលមានការរៀបចំវេទិកា ស្ដីពី ភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ហើយប្រសិនបើគ្មានការឆ្លងរាលដាលជំងឺកូវីដ-១៩ទេនោះ វេទិកានេះអាចនឹងត្រូវរៀបចំបានច្រើនជាងនេះទៅទៀត។

បើតាមសម្ដេចរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានមាត្រាចំនួន ១៦មាត្រា នៅក្នុងច្បាប់ ស្តីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ត្រូវបានអង្គការសង្គមស៊ីវិល ស្នើសុំធ្វើវិសោធនកម្ម ហើយមកដល់ពេលនេះ មានការស្រុះស្រួលគ្នាចំនួន ៩មាត្រាហើយ។

សម្ដេចក្រឡាហោម ស ខេង បានឲ្យដឹងយ៉ាងដូច្នេះថា «ចំណុចសំខាន់ ដែលនូវប្រឈមនៅឡើយ ​គឺថាមានមាត្រាចំនួន ១៦ មាត្រា ដែលអង្គការសង្គមស៊ីវិលហ្នឹង សុំធ្វើវិសោធនកម្ម សុំកែ ប៉ុន្តែឆ្លងតាមការជជែកពិភាក្សា ដែលភាគីរដ្ឋាភិបាលដឹកនាំដោយឯកឧត្ដម ប៊ុន ហុន យើងបានស្រុះស្រួលគ្នា ៩មាត្រាហើយ នៅសល់ ៧មាត្រា ដែលខាងអង្គការសង្គមស៊ីវិលហ្នឹង គឺសុំយកទៅគិតពិចារណាផ្ទៃក្នុងរបស់គាត់»។

សម្ដេចឧបនាយករដ្ឋមន្ត្រី បានឲ្យដឹងទៀតថា ទាំងភាគីរដ្ឋាភិបាល និងភាគីអង្គការសង្គមស៊ីវិល បាននិងកំពុងពង្រឹងទឡ្ហី​ករណ៍ ពាក់ព័ន្ធនឹងការធ្វើវិសោធនកម្មមាត្រាមួយចំនួន​ នៃច្បាប់ ស្តីពី សមាគម និង​អង្គការមិនមែនរដ្ឋាភិបាល។ តែយ៉ាងណាក៏ដោយ បើតាមសម្ដេចក្រឡាហោម ស ខេង សង្ឃឹមថា ភាគីរដ្ឋាភិបាល និងភាគីអង្គការសង្គមស៊ីវិល នឹងមានការឯកភាពគ្នាឆាប់ៗ ទៅលើវិសោធកម្មមាត្រាមួយចំនួន​ នៃច្បាប់ ស្តីពី សមាគម និង​អង្គការមិនមែនរដ្ឋាភិបាលនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៨ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៦ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៧ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម