ព័ត៌មានជាតិ
តើឯកឧត្តម ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្រ្តី អាចនិយាយបានប៉ុន្មានភាសា?
បេក្ខភាពនាយករដ្ឋមន្រ្តីបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា គឺឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អាចនិយាយ និងប្រើប្រាស់ភាសាបរទេស៣ក្នុងពេលតែមួយ គឺភាសាអង់គ្លេស បារាំង និងភាសាថៃ។ នេះបើតាមការបង្ហាញឲ្យដឹងរបស់អ្នកនិពន្ធ ពៅ សុខ នៅក្នុងសៀវភៅ«កូនប្រុសច្បងដ៏មានឥទ្ធិពល» ដែលបានចេញផ្សាយកាលពីពេលថ្មីៗកន្លងទៅនេះ។

មែនទែនទៅ ការចេះភាសាអង់គ្លេស និងភាសាបារាំង មិនមែនជារឿងចម្លែកខ្លាំងនោះទេសម្រាប់ឯកឧត្តម ហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ប៉ុន្តែ រឿងដែលគួរឲ្យភ្ញាក់ផ្អើលខ្លាំងនោះ គឺបេក្ខភាពនាយករដ្ឋមន្រ្តីបន្តវេនរូបនេះ អាចនិយាយបានទាំងភាសាថៃថែមទៀតផង។ សម្តេចតេជោ ហ៊ុន សែន ដែលជាឳពុក ក៏មានការភ្ញាក់ផ្អើលខ្លាំងដែរចំពោះរឿងនេះ។

នៅក្នុងសៀវភៅ«កូនប្រុសច្បងដ៏មានឥទ្ធិពល» សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ៖«ខ្ញុំអាចបញ្ជាក់បានថា ម៉ាណែត គឺជាមនុស្សស្រគត់ស្រគំ ហ្មត់ចត់ ហើយមិនលេងសើចច្រើនទេ។ អ្វីដែលសំខាន់សម្រាប់គេ គឺរៀន។ ការរៀន គឺជាចំណុចសំខាន់របស់ម៉ាណែត សូម្បីតែខ្ញុំជាឳពុក ឬភរិយាខ្ញុំ ជាម្តាយ មិនដឹងថា កូនចេះភាសាថៃនោះឡើយ»។ សម្តេចតេជោ នាយករដ្ឋមន្រ្តី បានមានប្រសាសន៍បន្តទៀតថា៖«បន្ទាប់ពីការរៀននៅក្នុងសាលា គេបន្តការរៀនគួរ(រៀនបម្រុង ឬរៀនត្រៀមក្រៅម៉ោង ជាភាសាបារាំង និងរៀនគួរជាភាសាថៃ។ ដូច្នេះ គេមិនប្រើពេលវេលា ដោយខ្ជះខ្ជាយនោះទេ។ ម៉ាណែត ស្រគត់ស្រគំ ហ្មត់ចត់ ហើយមិនលេងសើចច្រើនទេ តែរៀនសូត្រច្រើនជាង»។
ក្រៅពីចេះនិយាយភាសាទាំង៣នេះ ឯកឧត្តម ហ៊ុន ម៉ាណែត ក៏ទទួលបានអប់រំខ្ពស់ផងដែរពីក្រៅប្រទេស។ នៅឆ្នាំ១៩៩៤-១៩៩៩ ឯកឧត្តម ហ៊ុន ម៉ាណែត បានទៅសិក្សានៅសាលាបណ្ឌិតយោធានៅក្រុង West Point សហរដ្ឋអាមេរិក ដោយទទួលបានសញ្ញាបត្រនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ១៩៩៩ ខណៈនៅឆ្នាំ២០០២ ឯកឧត្តម ទទួលបានសញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ សេដ្ឋកិច្ច ពីសាកលវិទ្យាល័យ New York សហរដ្ឋអាមេរិក។ លុះ នៅឆ្នាំ២០០៨ ឯកឧត្តម ហ៊ុន ម៉ាណែត ទទួលបានសញ្ញាបត្របណ្ឌិត សេដ្ឋកិច្ច នៅសាកលវិទ្យាល័យ Bristol ចក្រភពអង់គ្លេស។

ដោយឡែក អំពីប្រវត្តិការសិក្សានៅក្នុងប្រទេសវិញ គឺឯកឧត្តម ហ៊ុន ម៉ាណែត បានសិក្សានៅសាលាបឋមសិក្សា និងមធ្យមសិក្សាកុមារី(បច្ចុប្បន្ន សាលាបឋមសិក្សា និងមធ្យមសិក្សា ចតុមុខ) នៅចន្លោះឆ្នាំ ១៩៨០-១៩៩០។ ចំណែក នៅឆ្នាំ១៩៩០-១៩៩៣ ឯកឧត្តម ហ៊ុន ម៉ាណែត បានសិក្សានៅវិទ្យាល័យភ្នំដូនពេញ ដែលបច្ចុប្បន្នជាវិទ្យាល័យ ព្រះស៊ីសុវត្ថិ។ នេះបើយោងតាមសៀវភៅ««កូនប្រុសច្បងដ៏មានឥទ្ធិពល» របស់អ្នកនិពន្ធ ពៅ សុខ៕
ដោយ៖ វណ្ណ សុគន្ធា

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច