ព័ត៌មានជាតិ
ខេត្តកំពង់ចាម បើកការចាក់វ៉ាក់សាំងការពាជំងឺកូវីដ១៩ ដូសទី៦
ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងការពាជំងឺកូវីដ-១៩ ដូសទី៣ ទី៤ ទី៥ និងដូសទី៦ (ដូសជម្រុញ) ជូនដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រ ខេត្តកំពង់ចាម ដែលរៀបចំដោយរដ្ឋបាលខេត្ត នៅសាលសន្និសីទសាលាខេត្ត នាល្ងាចថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ នេះ ។

នាឱកាសនោះ គេសង្កេតឃើញថា ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បានចូលរួមទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ នេះ ទៅតាមការរៀបចំរបស់ក្រុមគ្រួពេទ្យជំនាញ ដោយម្នាក់ៗមានទឹកមុខសប្បាយរីករាយ ពីព្រោះ ពួកគេយល់ថា ទង្វើនេះ គឺជាការចូលរួមចំណែកទាំងអស់គ្នា ជាមួយប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ជាពិសេស ការការពារអាយុជីវិតខ្លួនឯង ក៏ដូចជាក្រុមគ្រួសារ ខណៈពេលដែលជំងឺមហាប្រល័យមួយនេះ មិនទាន់រលាយសាបសូន្យ នៅក្នុងពិភពលោកនោះឡើយ ។

យោងតាមសេចក្ដីជូនដំណឹង របស់រដ្ឋបាលខេត្តកំពង់ចាម គឺបានជម្រាបជូនបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តកំពង់ចាម ដើម្បីបង្កើនភាពស៊ាំនៅក្នុងសហគមន៍ឲ្យកាន់តែប្រសើរឡើង ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ និងធានាការការពារអាយុជីវិតរបស់ប្រជាជនពីជំងឺកូវីដ១៩ សម្ដេចអគ្គមហាសេនបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអនុញ្ញាតឲ្យក្រសួងសុខាភិបាល បន្តចាក់វ៉ាក់សាំងកូវីដ ១៩ ដូសទី៣ ទី៤ ទី៥ និងដូសទី៦ ជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន បន្ថែមទៀត ។

អាស្រ័យហេតុនេះ សូមឯកឧត្ដម លោកជំទាវ លោក លោកស្រី បងប្អូនប្រជាពលរដ្ឋអញ្ជើញទៅទទួលវ៉ាក់សាំងនេះ ដោយឥតគិតថ្លៃ ទៅតាមដែលរដ្ឋបាលក្រុង ស្រុក បានកំណត់ និងរៀបចំ ដូចជា ៖ នៅតាមសាលារៀន វត្តអារាម និងតាមទីតាំងនានា ដែលអាជ្ញាធរឃុំ សង្កាត់ កំណត់ចាប់ពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ តទៅ ដោយភ្ជាប់ជាមួយនូវប័ណ្ណចាក់វ៉ាក់សាំង ឬលិខិតបញ្ជាក់ការចាក់វ៉ាក់សាំងកូវីដ ១៩ មកជាមួយផង ។

ទន្ទឹមនឹងនោះ រដ្ឋបាលខេត្តកំពង់ចាម ក៏បានក្រើនរំលឹកបងប្អូន ដែលអញ្ជើញទៅទទួលការចាក់វ៉ាក់សាំងនេះ ត្រូវចូលរួមអនុវត្ត ឲ្យបានខ្ជាប់ខ្ជួននូវវិធានការសុខាភិបាល និងប្រកាន់ខ្ជាប់នូវវិធាន «៣ការពារ និង ៣ការកុំ» ព្រមជាមួយគ្នានោះ ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ មាតាបិតា និងអាណាព្យាបាល ដែលមានបុត្រធិតា អាយុចាប់ពី០៥ឆ្នាំឡើង សូមទទួលការចាក់វ៉ាក់សាំងកូវីដ ១៩ ដូសមូលដ្ឋាន ឬដូសជម្រុញដោយស្ម័គ្រចិត្ត និងឥតគិតថ្លៃនេះ ផងដែរ ៕
អត្ថបទ៖ ឡេក ចាន់ពេជ្រ



-
KPT+២ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ២ ម៉ោង ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)