ព័ត៌មានជាតិ
សម្ដេច ស ខេង ស្នើដល់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ត្រូវប្រកាន់ជំហរអព្យាក្រឹត្យ
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្នើដល់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ត្រូវប្រកាន់ជំហរអព្យាក្រឹត្យ ហើយត្រូវបន្តអនុវត្តសកម្មភាពខ្លួនឲ្យបានត្រឹមត្រូវតាមច្បាប់។ ការស្នើរបស់សម្ដេចក្រឡាហោម ស ខេង បានធ្វើឡើងក្នុងពិធីបើកវេទិកាស្ដីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល លើកទី៥ កាលពីព្រឹកថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៣នេះ។
នៅក្នុងឱកាសនោះ សម្ដេចឧបនាយករដ្ឋមន្ត្រី បានឲ្យដឹងថា គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ ២០២២កន្លងទៅ មានសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក្នុងស្រុកបានតម្កល់សំណុំឯកសារ និងចុះបញ្ជីចំនួន៦,១០៩។
ត្រង់ចំណុចនេះ សម្ដេចក្រឡាហោម ស ខេង បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន គឺពិតជាបានយកចិត្តទុកដាក់ផ្ដល់សិទ្ធិ និងគាំទ្រឲ្យមានការចូលរួមពីគ្រប់សមាគម និងអង្គការសង្គមស៊ីវិលទាំងអស់ ជាពិសេសក្នុងនាមជាដៃគូអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចជាតិ។
នៅក្នុងវេទិកាដដែលនេះ សម្ដេចក្រឡាហោម បានអំពាវនាវឲ្យសមាគមន៍ និងអង្គការមិនមែនរដ្ឋាភិបាល ដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ និងចុះអនុស្សារណៈជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ត្រូវបន្តអនុវត្តសកម្មភាពខ្លួនឲ្យបានសមស្រប ត្រឹមត្រូវ ស្របតាមបទបញ្ញត្តិ និងច្បាប់ ស្ដីពី សមាគម អង្គការមិនមែនរដ្ឋាភិបាល លិខិតបទដ្ឋានគតិយុត្តិ និងស្របតាមលក្ខន្តិកៈ ដែលបានតម្កល់នៅក្រសួងមហាផ្ទៃ និងនៅក្រសួងការបទេស។
សម្ដេច ក៏បានអំពាវនាវសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ចៀសវាងឲ្យបាននូវការធ្វើសកម្មភាពទាំងឡាយណា ដែលអាចពាក់ព័ន្ធ ឬគាំទ្រការលាងសម្អាតប្រាក់ ហិរញ្ញប្បទានភេវរកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ដើម្បីចៀសឲ្យផុតពីការដាក់កម្ពុជា ក្នុងបញ្ជីប្រផេះដែលផ្ដល់បច្ច័យអវិជ្ជមាន លើផ្នែកប្រព័ន្ធហិរញ្ញវត្ថុ លំហូរវិនិយោគ និងនយោបាយជាដើម។
ជាមួយគ្នានេះ សម្ដេចក្រឡាហោម ស ខេង ក៏ស្នើដល់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ប្រកាន់ជំហរអព្យាក្រឹត្យ និងលើកទឹកចិត្តឲ្យចូលរួមក្នុងដំណើរការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត ឆ្នាំ ២០២៣ខាងមុខផងដែរ៕
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?