ព័ត៌មានជាតិ
អ្នកជំនាញជប៉ុនផ្តល់ចំណេះដឹងផ្នែកស្ប៉ា-ម៉ាស្សាដល់កម្ពុជា ដើម្បីត្រៀមទទួលទេសចរជប៉ុន
មជ្ឈមណ្ឌលអាស៊ាន-ជប៉ុន តាមរយៈរាជរដ្ឋាភិបាលជប៉ុន បានបន្តសហការជាមួយក្រសួងទេសចរណ៍កម្ពុជា ផ្ដល់ការបណ្តុះបណ្តាលវគ្គវិក្រឹត្យការអ្នកជំនាញស្ប៉ា និងសុខុមាលភាព ផ្នែកម៉ាស្សាប្រចាំខេត្តសៀមរាប ដើម្បីត្រៀមទទួលទេសចរជប៉ុន សំដៅជួយដល់ការលើកស្ទួយវិស័យទេសចរណ៍កម្ពុជា។

កន្លងមកមជ្ឈមណ្ឌលអាស៊ាន-ជប៉ុនបានសហការបណ្តុះបណ្តាលជំនាញស្ប៉ា និងសុខុមាលភាពនេះ១វគ្គមកហើយ នៅរាជធានីភ្នំពេញ និងបានបញ្ចប់កាលពីខែធ្នូ ឆ្នាំ២០២២ ដែលមានសិក្ខាកាមចូលរួម២៥រូប។ មជ្ឈមណ្ឌលអាស៊ាន-ជប៉ុនបានបន្តវគ្គបណ្តុះបណ្តាលលើកទី២នៅខេត្តសៀមរាប ចាប់ពីថ្ងៃទី៩-២០ ខែមករា ឆ្នាំ២០២៣។
លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានឱ្យដឹងថា វគ្គបណ្តុះបណ្តាលនេះពិតជាមានសារៈសំខាន់ក្នុងការលើកស្ទួយ និងពង្រឹងសមត្ថភាពអ្នកជំនាញស្ប៉ាកម្ពុជា ក្នុងការផ្តល់សេវាកម្ម និងជំនាញក្នុងសេវាកម្មស្ប៉ាអោយកាន់តែប្រសើរឡើង។ ការបណ្តុះបណ្តាលជំនាញស្ប៉ានេះ ស្របតាមស្ដង់ដារសមត្ថភាពអ្នកជំនាញស្ប៉ាអាស៊ាន ដែលកម្ពុជាត្រូវបានប្រទេសសមាជិក គាំទ្រក្នុងការរៀបចំអភិវឌ្ឍកម្មវិធីសិក្សាស្តង់ដារអាស៊ានសម្រាប់ជំនាញស្ប៉ានេះ។

លោក Kunihiko Hirabayashi អគ្គលេខាធិការនៃមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន បានបង្ហាញសុទិដ្ឋិនិយមថា វគ្គបណ្តុះបណ្តាលនេះនឹងរួមចំណែកពង្រឹងជំនាញបន្ថែមដល់អ្នកជំនាញស្ប៉ាម៉ាស្សា ដែលបានផ្អាកពីការងារក្នុងអំឡុងកូវីដ-១៩ ឲ្យទទួលបានចំណេះដឹង និងជំនាញឡើងវិញ ចូលរួមស្ដារវិស័យទេសចរណ៍កម្ពុជាឡើងវិញ ក៏ដូចជារង់ចាំស្វាគមន៍ទេសចរជប៉ុនឡើងវិញផងដែរ ព្រោះថាទេសចរជប៉ុនចូលចិត្តសេវាកម្មម៉ាស្សានេះ។
លោក Kunihiko Hirabayashi បានបន្តថា «ជំនាញស្ប៉ាម៉ាស្សានេះទាមទារឲ្យអ្នកជំនាញយល់ដឹងច្បាស់លាស់ពីប្រព័ន្ធប្រសាទ និងសាច់ដុំ ដើម្បីផ្ដល់សេវាបែបព្យាបាលផង និងផាសុកភាព»។
បច្ចុប្បន្ន ក្រោមកិច្ចសហប្រតិបត្តិការទេសចរណ៍អាស៊ាន ក្នុងក្របខណ្ឌកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន (ASEAN MRA-TP) ប្រទេសសមាជិកកំពុងខិតខំជំរុញការបណ្តុះបណ្តាលជំនាញ ៣២ ក្នុងផ្នែសេវាកម្មសណ្នាគារ និងសេវាកម្មធ្វើដំណើរ តាមស្តង់ដាបណ្ដុះបណ្ដាលរួមអាស៊ាន។ អាស៊ាននឹងបញ្ចូលជំនាញស្ប៉ា ៦ និងជំនាញម៉ាយ៣២ជំនាញបន្ថែមទៀត ដែលនឹងធ្វើឲ្យអាស៊ានមានជំនាញ ៧០ ដែលត្រូវបណ្ដុះបណ្ដាលតាមស្តង់ដារួម និងទទួលស្គាល់គ្នា ដើម្បីជំរុញបម្លាស់ទីការងារទាំងនេះក្នុងតំបន់ស្របតាមច្បាប់៕



-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ