Connect with us

ព័ត៌មានជាតិ

ឃុំចំនួន ០១ និងភូមិចំនួន ០៣ ស្ថិតក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឹ ប្រកាសជាឃុំ ភូមិអស់មីន

បានផុស

នៅ

នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ ឃុំស្តុក និងភូមិអង្គដូនតី ភូមិត្រពាំងថ្ម ភូមិរលាំងទឹក ក្នុងឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឹ ត្រូវបានប្រកាសជាឃុំ ភូមិអស់មីន ក្រោមអធិបតីភាព លោក ទេសរដ្ឋ មន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ដោយមានការគាំទ្រពីសភាពាណិជ្ជកម្ម​ម៉ាឡេស៊ី ប្រចាំ​កម្ពុជា (MBCC)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីប្រកាសនេះ មានការអញ្ជើញចូលរួម លោក Eldeen Husaini Mohd Hashim ឯកអគ្គរាជទូតម៉ាឡេ​ស៊ីប្រចាំ នៅកម្ពុជា តំណាងរាស្រ្ត លោក សរ សុពុត្រា អភិបាលរងខេត្ត តំណាង លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ លោកឧកញ៉ា KM Tan ប្រធានសភាពាណិជ្ជកម្មម៉ាឡេស៊ីប្រចាំកម្ពុជា តំណាង​ក្រុមហ៊ុន អាជ្ញាធរគ្រប់ជាន់ថ្នាក់ និងប្រពលរដ្ឋ។

លោកទេសរដ្ឋមន្រ្តី បានលើកឡើងថា ក្រោមការគាំទ្រពី MBCC សហការជាមួយអាជ្ញាធរមីន ផ្ទៃដី​មាន​មីន​ចំនួន ២៩៩.២៥៥ ម៉ែត្រក្រឡា ស្មើនឹង ៥ ចម្ការមីន ស្ថិតក្នុងឃុំស្តុក និងឃុំស្រង់ ត្រូវបាន​បោស​សម្អាតរួច ដោយប្រើប្រាស់ថវិកាបានមកពីការរៀបចំរាត្រីសមោសរ ក្រោមអធិបតីភាពរបស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជការរង និងជាមេបញ្ជាការកងទ័ព​ជើង​គោក​នៃ​កងយោធពលខេមរភូមិន្ទ។ ក្នុងកិច្ចប្រតិបត្តិការរបស់មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព (NPMEC) ចាប់​ផ្តើម​ពី​ខែសីហា ឆ្នាំ២០២២ គ្រាប់មីនប្រឆាំងមនុស្សចំនួន ១៧ គ្រាប់ និងសំណល់ជាតិ​ផ្ទុះ​ពី​សង្រ្គាមចំនួន ៣២ គ្រាប់ ត្រូវបានរកឃើញ និងកម្ទេចចោល។

ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន លោកទេសរដ្ឋមន្រ្តី ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឧកញ៉ា KM Tan ប្រធាន​សភាពាណិជ្ជ​កម្មម៉ាឡេស៊ីនៅកម្ពុជា និងក្រុមហ៊ុនដទៃទៀត ដែលបានផ្តល់នូវទឹកចិត្ត​ប្រកប​ដោយ​សប្បុរសធម៌ការរួមចំណែកផ្តល់ដីសុវត្ថិភាព និងសង្រ្គោះអាយុជីវិតរបស់ប្រជាពលរដ្ឋ ក៏ដូចជា​ចូល​រួម​ជំរុញ​​​ឲ្យកម្ពុជាកាន់តែខិតជិតសម្រេចគោលដៅគ្មានមីនឆ្នាំ២០២៥។

លោកទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់បន្ថែមថា ការងារបោសសម្អាតមីន ត្រូវបានចាត់​ទុកជា​កិច្ចការ​មួយ​សំខាន់យ៉ាងសំខាន់ និងអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោយថ្ងៃរំដោះ ៧មករា ក្រោម​ការ​ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ហើយឆ្នាំ២០២២នេះ គឺជាធ្នាំមួយដែលមាន​ការ​ចូល​រួមយ៉ាងច្រើនកុះករពីវិស័យឯកជន សប្បុរសជន និងប្រជាពលរដ្ឋ ជាមួយនឹងចលនា​ជាតិ​របស់​សម្តេចតេជោ ក្នុងការដោះស្រាយបញ្ហាមីននៅកម្ពុជាឲ្យអស់ត្រឹមឆ្នាំ២០២៥។

លោកបន្តទៀតថា ដើម្បីសម្រេចបាននូវទស្សនវិស័យរបស់សម្តេចតេជោ គ្មានមីនឆ្នាំ២០២៥ កម្ពុជា នៅសល់រយៈពេល៣ឆ្នាំ (២០២៣-២០២៥) ទៀត ត្រូវបញ្ចប់ការងារបោសសម្អាតមីន ក្នុងទំហំ​ផ្ទៃដី​សង្ស័យ​មាន​មីន​ប្រមាណជា ៦៤៨ គីឡូម៉ែត្រក្រឡា។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

កម្លាំង​សណ្តាប់​ធ្នាប់​ខណ្ឌឬស្សីកែវ ចុះ​ឈូស​កើប​ដី​ខ្សាច់ បាញ់ទឹកសម្អាតនៅលើផ្លូវជាតិ៥

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ហេង សួរ ៖ និស្សិតអាហារូបករណ៍ ត្រូវ​នាំ​យក​ចំណេះវិជ្ជា វិល​ត្រឡប់​មកកម្ពុជា ដើម្បីអភិវឌ្ឍន៍​សេដ្ឋកិច្ច

នយោបាយ៨ ម៉ោង មុន

អ្នកវិភាគ៖ ពលរដ្ឋខ្មែរគួរយកចិត្តទុកដាក់តាមដានការវិវត្តនយោបាយនៅថៃ ខណៈក្រុមប្រឆាំងថៃតែងតែរុញច្រានបញ្ហាព្រំដែនឱ្យឡើងកម្ដៅ

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋបាល​ខេត្តកណ្តាល រៀបចំតុបតែងត្រៀមសម្រាប់ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជាតិ​ខ្មែរ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ បើក​វគ្គបណ្តុះបណ្តាលស្តីពី “បង្ការនិងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ តាមសហគ្រាស គ្រឹះស្ថានផលិត ឥដ្ឋ ក្បឿង”

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន»​ នឹ​ងទៅ​ជាយ៉ាងណា​ក្នុងការ​បោះឆ្នោត​ដកសេចក្តីទុកចិត្តនៅ​ថ្ងៃនេះ​​​?

លោក ប៊ីល ហ្គេត
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ប៊ីល ហ្គេត៖ មាន​តែការងារ ៣ មុខ​ ប៉ុណ្ណោះ ដែល​នឹង​បន្តឈរជើងក្នុងបដិវត្តន៍ AI ​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

សម្តេច​សង្ឃ​កាតូលិក Pope Francis ជិតសុគត ខណៈគ្រូ​ពេទ្យ​​សម្រេ​ចឈប់ព្យាបាល​

ព័ត៌មានជាតិ២១ ម៉ោង មុន

ក្រុមហ៊ុនអាកាសចរណ៍ថ្មី ៣ បន្ថែមទៀត នឹងតភ្ជាប់ជើងហោះហើរមកអាកាសយានដ្ឋានអន្តរជាតិតេជោ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ផ្ទៃក្នុងអាមេរិក ចង់ឲ្យបណ្តេញលោក Mike Waltz ចេញពីតំណែង ក្រោយបែកធ្លាយផែនការនៅ យេម៉ែន

Sokha Hotels

ព័ត៌មានពេញនិយម