Connect with us

ព័ត៌មានជាតិ

អបអរសាទរ គូស្វាមីភរិយាថ្មី ១៣ គូ ដែលបានឈ្នះរង្វាន់ ពីកម្មវិធី “ចំណងដៃគូស្នេហ៍អមតៈ” លើកទី ២

បានផុស

នៅ

កាលពី​ព្រឹក​ថ្ងៃ​ទី ០៤ ខែ​មករា ឆ្នាំ ២០២៣ ក្រុមហ៊ុន វ័ន ហ្វ្រេ​ត​ធើ​នី​ធី បាន​រៀបចំ​កម្មវិធី​ប្រគល់​រង្វាន់​ជូន​ដល់​គូ​ស្វាមីភរិយា​ទាំង ១៣ គូ ដែល​មាន​សំណាង​ឈ្នះ​រង្វាន់​ពី​ការ​ចាប់​ឆ្នោត​ផ្សងសំណាង​ក្នុង​កម្មវិធី ចំណងដៃ​គូស្នេហ៍​អមតៈ លើក​ទី ២ នៅ​រោងចក្រ​ផលិត​ទឹក​ពិសា​វី​តា​ល់។

កម្មវិធី​ប្រគល់​រង្វាន់​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​អបអរសាទរ​ទៅដល់​គូ​ស្វាមីភរិយា​ថ្មី​ដែល​មាន​សំណាង​ឈ្នះ​ក្នុង​កម្មវិធី ចំណងដៃ​គូស្នេហ៍​អមតៈ ក្នុង​ការ​ជាវ​ទឹក​ពិសា​វី​តា​ល់​ប្រើប្រាស់​ក្នុង​ពិធី​មង្គលការ។ ក្នុង​កម្មវិធី​នេះ​ដែរ គូ​ស្វាមីភរិយា​ថ្មី បាន​ឈ្នះ​រង្វាន់​ចំនួន ១៣ រង្វាន់​ផ្សេងគ្នា ដូចជា ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

• រង្វាន់​ធំ​ម៉ូតូ Honda Scoopy ២០២២ ចំនួន ០១ រង្វាន់ បាន​ទៅលើ​គូ​ស្វាមីភរិយា ៖

១. លោក គុណ ភ័​ត្ត្រា និង អ្នកស្រី ប៊ូ ទេវី (​កំពង់ធំ​)

• រង្វាន់​កង់​គូស្នេហ៍ Giant Rincon 2 ចំនួន ០៣ រង្វាន់ បាន​ទៅលើ​គូ​ស្វាមីភរិយា ៖

១. លោក ស៊ុន សំណាង និង អ្នកស្រី ឆុន សុភា​រតន៍ (​កំពង់ចាម​)

២. លោក កាតំ​ម សូ​ណា​សេរី​ឬ​ទ្ធិ និង អ្នកស្រី យឹម ដូ​រីតា (​ភ្នំពេញ​)

៣. លោក គង់ ពេជ្រ​បូរិទ្ធ និង អ្នកស្រី សាំង ស្រី​ស្រស់ (​ភ្នំពេញ​)

• រង្វាន់ Smart TV ចំនួន ០៣ រង្វាន់ បាន​ទៅលើ​គូ​ស្វាមីភរិយា ៖

១. លោក ឈាន ម៉េង​ជាង និង អ្នកស្រី សាម និមល (​កំពង់ធំ​)

២. លោក ឃុំ កញ្ញា និង អ្នកស្រី ព្រឹម មករា (​ភ្នំពេញ​)

៣. លោក គង់ គឹម​សេង និង អ្នកស្រី ថា​ន ស្រី​ណុ​ច (​ភ្នំពេញ​)

• រង្វាន់ ម៉ាស៊ីនបោកខោអាវ ចំនួន ០៣ រង្វាន់ បាន​ទៅលើ​គូ​ស្វាមីភរិយា ៖

១. លោក ឆែ ឆៃ​យុទ្ធ និង អ្នកស្រី ទី សំណាង (​កំពង់ស្ពឺ​)

២. លោក សុង ពិ​សើ និង អ្នកស្រី ឃុ​ត មុន្នី​រង្សី (​ភ្នំពេញ​)

៣. លោក ធន សុធា​រិ​ទ្ធ និង អ្នកស្រី ស៊ឹម សុ​វណ្ណា (​ភ្នំពេញ​)

• រង្វាន់ ទូទឹកកក ចំនួន ០៣ រង្វាន់ បាន​ទៅលើ​គូ​ស្វាមីភរិយា ៖

១. លោក ជ្រា ស៊ីណា និង អ្នកស្រី ជុន រី​ណា (​ត្បូងឃ្មុំ​)

២. លោក ងិន ចាន់​ពិសី និង អ្នកស្រី ប៉ែន អង្គា​លី (​បាត់ដំបង​)

៣. លោក រ៉េត រ័ត្ន និង អ្នកស្រី រស់ សុជាតិ (​កណ្តាល​)

គួរ​ឲ្យ​ដឹង​ដែរ​ថា គូ​ស្វាមីភរិយា​ថ្មី​ទាំង ១៣ គូ ខាងលើ បាន​ឈ្នះ​រង្វាន់​ពី​កម្មវិធី​ចាប់ឆ្នោត​ផ្សងសំណាង ចំណងដៃ​គូស្នេហ៍​អមតៈ កាលពី​ថ្ងៃ​ទី ២៨ ខែ​ធ្នូ ឆ្នាំ ២០២២ ដែល​បាន​ធ្វើការ​ផ្សាយ​ផ្ទាល់​ពី​គេហទំព័រ​ហ្វេ​ស​ប៊ុ​កវី​តា​ល់។

ឆ្លៀត​ក្នុង​ឱកាស​នេះ​ដែរ ក្រុមហ៊ុន វ័ន ហ្វ្រេ​ត​ធើ​នី​ធី ក៏បាន​ធ្វើ​បទ​បង្ហាញ​ពី​ខ្សែ​សង្វាក់​ផលិតកម្ម​របស់​ខ្លួន​ទៅ​ដល់​គូ​ស្វាមីភរិយា​ទាំង ១៣ គូ​ផង​ដែរ។

នេះ​ជា​លើក​ចុង​ក្រោយ នៃ​ការ​ប្រគល់​រង្វាន់​ទៅដល់​គូ​ស្វាមីភរិយា​សំណាង​សរុប​ទាំងអស់​ចំនួន ២៥ គូ ដែល​បាន​ឈ្នះ​ការ​ចាប់​ឆ្នោត​ផ្សងសំណាង​ក្នុង​កម្មវិធី​ចំណងដៃ​គូស្នេហ៍​អមតៈ។

វី​តា​ល់ ជា​ទឹក​ពិសា​ឈានមុខ​គេ​ក្នុងស្រុក​ដែល​ទទួល​បាន​ការ​គាំទ្រ​ពេញ​និយម​ពី​សំណាក់​ប្រជាជន​កម្ពុជា​ទូទាំង​ប្រទេស។ ទឹក​ពិសា​វី​តា​ល់ នៅតែ​បន្ត​រក្សា​ពង្រឹង​គុណភាព​ខ្ពស់ ដើម្បី​ជា​ចំណែក​ចូលរួម​គាំទ្រ​ដល់​សុខុមាលភាព​សង្គម​កម្ពុជា ជាពិសេស​តាមរយៈ​មូលនិធិ ២៥ រៀល ដែល​បាន​ផ្ដួចផ្ដើម​ឡើង​រយៈពេល​ជាង ១០ ឆ្នាំ បាន​ចូលរួម​ឧបត្ថម្ភ​គាំទ្រ​គម្រោង​នានា និង​ចូលរួម​កិច្ចការ​សង្គម​យ៉ាង​មមាញឹក។

សម្រាប់​ព័ត៌មាន​បន្ថែម លោកអ្នក​អាច​ទាក់ទង​ទៅកាន់​លេខ​ទូរស័ព្ទ ០២៣/០៦១/០៦៩ ៨៦៤ ៣៣៣៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

សន្តិសុខសង្គម៤ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ៥ ម៉ោង មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ៦ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា៦ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

Sokha Hotels

ព័ត៌មានពេញនិយម