Connect with us

ព័ត៌មានជាតិ

ទេសរដ្ឋមន្ត្រី លី ធុជ ទទួល​វិភាគទាន ៥០០០​ដុល្លារ ពី​ធនាគារ​ស្ថាបនា សម្រាប់​ការចូលរួម​ដល់​ការងារ​បោសសម្អាត​មីន

បានផុស

នៅ

ភ្នំពេញ ៖ ​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២៣ នៅ​ទីស្នាក់ការ​អាជ្ញាធរ​មីន លោក Fung Kai Jin នាយក​ប្រតិបត្តិ​ធនាគារ​ស្ថាបនា បានប្រគល់​វិភាគទាន​ចំនួន ៥០០០ ដុល្លារ​អាមេរិក ជូន​ដល់​អាជ្ញាធរ​មីន ដើម្បី​ចូលរួម​ដល់​ការងារ​បោសសម្អាត​មីន​នៅ​កម្ពុជា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Fung Kai Jin បាន​លើកឡើងថា ធនាគារ​ស្ថាបនា មាន​កិត្តិយស​ដែល​បាន​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​អាជ្ញាធរ​មីន ក្នុង​ការងារ​បោសសម្អាត​មីន​នៅ​កម្ពុជា ដើម្បី​ឲ្យ​កម្ពុជា​អាច​សម្រេច​នូវ​គោលដៅ​របស់ខ្លួន​គ្មាន​មីន​ឆ្នាំ​២០២៥​។

លោក​បាន​បន្តទៀតថា ធនាគារ​ស្ថាបនា បាន​ចូលរួម​យ៉ាងច្រើន​ក្នុង​ការជួយ​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​កម្ពុជា និង​ការ​កសាង​សហគមន៍​ឲ្យ​កាន់តែ​ប្រសើរ​ឡើង តាមរយៈ​ការ​ផ្តល់នូវ​ឥណទាន ហើយ​ការចូលរួម​នា​ថ្ងៃនេះ ក៏​នឹង​អាច​ផ្តល់​នូវ​សុខ​សុវត្ថិភាព​នៅ​សហគមន៍​ឲ្យ​រួច​ផុតពី​គំរាមកំហែង​ដោយសារ​គ្រាប់មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ផងដែរ​។

ក្នុងនាម​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​មីន លោក​ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន បាន​ថ្លែងអំណរគុណ​ចំពោះ​ទឹកចិត្ត​ប្រកបដោយ​សប្បុរស​របស់​ថ្នាក់ដឹកនាំ បុគ្គលិក​នៃ​ធនាគារ​ស្ថាបនា ដែល​បាន​ចូលរួម​វិភាគទាន​ដល់​ការងារ​បោសសម្អាត​មីន​នៅ​កម្ពុជា ដើម្បី​សម្រេច​នូវ​ទស្សនវិស័យ​របស់​សម្តេច​តេ​ជោ កម្ពុជា​គ្មាន​ឆ្នាំ​២០២៥​។ វិភាគទាន​នេះ អាជ្ញាធរ​មីន នឹង​យកមកប្រើ​ប្រាស់​ជាមួយនឹង​វិភាគទាន​ទទួលបាន​ពី​សមាគម TAFTAC ធ្វើការ​បោសសម្អាត​មីន​នៅ​ខេត្តកោះកុង​។

លោក​ទេសរដ្ឋមន្ត្រី បាន​លើកឡើងថា សម្តេច​តេ​ជោ តែងតែ​គិតគូរ​ដល់​សុខ​សុវត្ថិភាព​រស់នៅ​របស់​ប្រជាជន​កម្ពុជា​គ្រប់ៗ​គ្នា ហើយ​តែងតែ​ចង់ឃើញ​ប្រជាពលរដ្ឋ​របស់​សម្តេច ទទួលបាន​នូវ​សុខដុមរមនា និង​មាន​ជីវភាព​រស់នៅ​កាន់តែ​ប្រសើរឡើង​ស្មើៗ​គ្នា​ទាំង​នៅ​ទីប្រជុំជន និង​ទីជនបទ​។

ក្នុងឱកាស​នេះ លោក​ទេសរដ្ឋមន្ត្រី បាន​អបអរសាទរ​ចំពោះ​ភាគ​ជោគជ័យ​របស់​ធនាគារ​ស្ថាបនា ក្នុងការ​ចូលរួម​ដល់​ការអភិវឌ្ឍន៍ និង​លើកកម្ពស់​ជីវភាព​រស់​នៅ​ប្រជាជន​កម្ពុជា តាមរយៈ​ការផ្តល់​ឥណទាន និង​ការផ្តល់​ឱកាស​ការងារ​យ៉ាងច្រើន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣១ នាទីutes មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ២ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា២ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

កូនខ្មែរដំបូង! បង្កើតចង្វាក់ថ្មី KHMER VIBE កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត និងស្ដេចភ្លេង tempo tris បង្កើតស្នាដៃដ៏អស្ចារ្យនេះ

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ស៊ូ សុជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើរតួនាទីសំខាន់ជំរុញការអភិវឌ្ឍវិស័យមូលបត្រ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

សន្តិសុខសង្គម២២ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

រថភ្លើង
ចរាចរណ៍១៤ ម៉ោង មុន

រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ផ្ទុះ​បំពង់បង្ហូរ​ឧស្ម័ន​នៅ​ម៉ាឡេស៊ី បណ្ដាល​ឲ្យ​របួស​មនុស្ស​២៥​នាក់

Sokha Hotels

ព័ត៌មានពេញនិយម