ព័ត៌មានជាតិ
អគារពាណិជ្ជកម្ម AP Plaza បើកដំណើរការសាកល្បង ជាមួយក្ដីរំពឹងខ្ពស់
គម្រោងអាគារពាណិជ្ជកម្ម AP Plaza ដែលវិនិយោគដល់អ្នកអភិវឌ្ឍន៍វិស័យអចលនទ្រព្យសិង្ហបុរី ស្ថិតនៅចំកណ្ដាលទីក្រុងភ្នំពេញ ពោលគឺស្ថិតលើមហាវិថីព្រះមុនីវង្ស (ខាងត្បូងវត្តកោះ) បានបើកដំណើរការសាកល្បងហើយ ដោយរំពឹងខ្ពស់ នឹងទទួលបានការគាំទ្រពីម្ចាស់អាជីវកម្មនានា ពិសេសសហគ្រិនវ័យក្មេងនៅកម្ពុជា ។

លោក Anthony ONG អ្នកអភិវឌ្ឍន៍គម្រោងអាគារពាណិជ្ជកម្មនេះ បានថ្លែងក្នុងកម្មវិធី VVIP Preview and Networking Event នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ នេះថា AP Plaza បង្កើតឡើងដើម្បីផ្ដល់ភាពងាយស្រួលក្នុងការបើកអាជីវកម្មផ្សេងៗ ជាមួយសេវាកម្មជាច្រើន រួមមានសណ្ឋាគារ ផ្សារទំនើប ធនាគារ អាហារដ្ឋាន គ្លីនិក មជ្ឈមណ្ឌលសិក្សា ការិយាល័យ និងសេវាកម្មផ្សេងៗទៀត ។

អាគារពាណិជ្ជកម្មនេះ ត្រូវបានបង្កើតឡើងដោយអ្នកអភិវឌ្ឍន៍សិង្ហបុរី ពោលគឺក្រុមហ៊ុន Spring CJW Development Pte Ltd និងក្រុមហ៊ុន Parkway Group ជាមួយនឹងគំនិតនៃការកសាងមជ្ឈមណ្ឌលពាណិជ្ជកម្មទំនើប និងរួមចំណែកដល់ការអភិវឌ្ឍន៍ទីក្រុង ពិសេសគឺការផ្ដល់វេទិកាសម្រាប់សហគ្រិនវ័យក្មេងកម្ពុជា ដើម្បីសម្រេចក្ដីសុបិនរបស់ខ្លួន ក្នុងការបើកអាជីវកម្មផ្សេងៗ ។

លោកឧកញ៉ា ឃាង ពុទ្ធី នាយកប្រតិបត្តិក្រុមហ៊ុន Khompound ដែលជាដៃគូសហប្រតិបត្តិការរបស់គម្រោង AP Plaza បានគូបញ្ជាក់ថា គម្រោងនេះ ប្រៀបបាននឹងទំនើបខ្នាតតូច ដែលកំពុងមានការពេញនិយមខ្លាំង ទាំងនៅកម្ពុជា និងក្នុងតំបន់ ។ ដូច្នេះលោករំពឹងថា គម្រោង AP Plaza នឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការផ្ដល់ឱកាសដល់អ្នកប្រកបអាជីវកម្មផ្សេងៗ ក៏ដូចជាសេដ្ឋកិច្ចជាតិផងដែរ ៕













-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?