ព័ត៌មានជាតិ
ជប៉ុន នឹងរៀបចំមហោស្រពភាពយន្តដើម្បីអបអរសាទរខួប ៧០ឆ្នាំ ជាមួយកម្ពុជា
ទូតជប៉ុន នឹងរៀបចំ “មហោស្រពភាពយន្តជប៉ុនលើកទី៨ នៅកម្ពុជា” ក្នុងរូបភាពធំជាងមុនៗ ក្នុងខេត្តក្រុងចំនួន៤ នៅក្នុងប្រទេសកម្ពុជា ដើម្បីអបអេសាទរនៃគម្រប់ខួប អនុស្សាវរីយ៍លើកទី ៧០ឆ្នាំ របស់ប្រទេសទាំងពីរ។

មហោស្រពភាពយន្តជប៉ុន ដែលធ្វើឡើងក្នុងខេត្តក្រុងចំនួន៤នោះរួមមាន ខេត្តបាត់ដំបងធ្វើឡើងកាលពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅនៅរោងភាពយន្តឯកភ្នំ។ នៅខេត្តកំពង់ចាម ប្រារព្ធឡើងកាលពីថ្ងៃទី១៦ ដល់ទី១៨ ខែធ្នូ ឆ្នាំ២០២២ នៅសាលមហោស្រពព្រះសីហមុនី។ ចំណែកនៅរាជធានីភ្នំពេញ នឹងធ្វើឡើងនៅរោងភាពយន្ត Major Cineplex by Smart ក្នុងផ្សារទំនើបអ៉ីអនម៉លទាំង៣សាខា ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ ខាងមុខ។ រីឯ ខេត្តសៀមរាប នឹងធ្វើឡើងនៅរោងភាពយន្ត Major Cineplex by Smart ខេត្តសៀមរាប ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣។
ភាពយន្តជប៉ុន ដែលបានចាក់បញ្ចាំង និងគ្រោងយកទៅចាក់បញ្ចាំង គឺមានជិត ៣០ចំណងជើង ជាប្រភេទភាពយន្តបែប មនោសញ្ចេតនា ស្រមើស្រមៃ អាថ៌កំបាំង គំនូរជីវចល និងរឿងកំប្លែងជាដើម។ ភាពយន្តទាំងនោះ ឆ្លុះបញ្ចាំងឱ្យឃើញពីជីវភាពរស់នៅរបស់ប្រជាជន សង្គម និងវប្បធម៌របស់ជនជាតិជប៉ុន។ ក្នុងចំណោមខ្សែភាពយន្តទាំង ៣០រឿងនោះ ក៏មានភាពយន្តមួយចំនួនធ្លាប់ទទួលបានពានរង្វាន់ផងដែរ។

មហោស្រពភាពយន្តជប៉ុន ត្រូវបានរៀបចំប្រារព្ធឡើងជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៥ មកម្ល៉េះ។ ដោយឡែក នៅឆ្នាំ២០២៣នេះ “មហោស្រពភាពយន្តជប៉ុនលើកទី៨ នៅកម្ពុជា” ដែលរៀបចំឡើងធំជាងឆ្នាំមុនៗ ស្ថិតនៅក្រោមការសហការរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាមួយនឹង មជ្ឈបណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ព្រមទាំងមានក្រុមហ៊ុនធំៗផ្សេងទៀតចូលរួមឧបត្ថម្ភផងដែរ៕
ដោយ៖ អុន ស្រីមាន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ