Connect with us

ព័ត៌មានជាតិ

​ចំនួន​អ្នកចាក់វ៉ាក់សាំងកើនដល់ជាង ៩៥ ភាគរយ ធៀបនឹងមនុស្ស​ ១៦ លាននាក់​

បានផុស

នៅ

កំណើនអត្រាអ្នកចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី ១១ ខែមករា ឆ្នាំ២០២៣ បានកើន​ឡើង​ដល់ ៩៥,២៩ ភាគរយ ធៀបនឹងចំនួនប្រជាជនសរុប ១៦ លាននាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលមានប្រសាសន៍ថា ​ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ បានត្រឹមត្រូវ​វាជួយការពារសរីរាង្គរបស់បុគ្គល​ពីភាពធ្ងន់ធ្ងរ​ការចូលសម្រាកពេទ្យ និងសេចក្ដីស្លាប់ដល់បុគ្គលជាច្រើន។

អ្នកនាំពាក្យរូបនេះបញ្ជាក់ថា ការចាក់វ៉ាក់សាំង​ការពារជំងឺកូវីដ១៩ នៅតែជាមធ្យោបាយ​ផ្ដល់នូវ​អត្ថ​ប្រយោជន៍ធំធេង​ជួយទៅដល់សុខភាព និងសរីរាង្គកាយរបស់បុគ្គល ខណៈកម្ពុជាបានបន្តផ្ដល់ការចាក់វ៉ាក់សាំងដល់ដូសទី ៦ សម្រាប់មនុស្សធំ។

របាយការណ៍របស់ក្រសួងសុខាភិបាល​បង្ហាញថា កំណើនអត្រាអ្នកចាក់វ៉ាក់សាំងកូវីដ-១៩នៅកម្ពុជា គិតត្រឹមថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣៖

-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,៨២% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់

-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០១,២៣% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់

-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១១០,៤៨% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់

-លើកុមារអាយុ ០៥ឆ្នាំ មាន ១៤១,០៨% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់

-លើកុមារអាយុ ០៣ឆ្នាំ ដល់ ក្រោម ០៥ឆ្នាំ មាន ៨០,១៣% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់

-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៥,២៩%៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១២ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៣ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៤ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម