ព័ត៌មានជាតិ
ពិការមួយចំហៀងខ្លួន រៀនចេះជំនាញវិជ្ជាជីវៈ អង្គុយលក់រូបចាក់ដើម្បីជីវភាព
ពិការដោយជំងីពីកំណើត យុវជនម្នាក់បានប្រឹងប្រែងសិក្សាជំនាញវិជ្ជាជីវៈ ដើម្បីអាចយកទៅប្រើប្រាស់បង្កើតមុខរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ។
លោក សៅ សុផាត់ អាយុ ៤០ ឆ្នាំជាជនពិការស្វិតដៃជើងមួយចំហៀង (ប៉ូរីយោ) តាំងពីក្មេងមក រស់នៅភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបងបានឲ្យដឹងថា ក្រោយពីលោកទទួលបានវគ្គបណ្ដុះបណ្ដាលលើជំនាញដូចជា ចាក់រូប គូររូប ពីសាលាហ្វាពន្លឺសិល្បៈ លោកក៏បានយកជំនាញពីការសិក្សាចេះនោះមកចាក់រូបសត្វដាក់តាំងលម្អរក្នុងផ្ទះនិងយកមកលក់ជាវត្ថុអនុស្សាវរីយ៌នៅតាមសួនច្បារសម្តេចក្រឡាហោម ស ខេង ជាងមួយឆ្នាំមកហើយគ្រាន់បានដោះស្រាយ ជីវភាពប្រចាំថ្ងៃ។

លោកបានបន្តថា ការធ្វើវត្ថុអនុស្សាវរីយទាំងនេះមិនពិបាកហើយក៏មិនស្រួលដែរ។ រយៈពេលធ្វើទៅតាមទម្រង់ប្រភេទរូបនីមួយៗដូចជា ចាក់រូបសត្វក្ងោកក្រដាស និងទាក្រដាសដោយរូបមួយចំណាយពេលមួយថ្ងៃ។ ចំណែកឯបណ្ដោងសោរនិងចិញ្ជៀនចំណាយពេលប្រហែល ១០ នាទីប៉ុណ្ណោះ។
លោកក៏បានត្អូញត្អែរពីមុខរបរនេះថា៖ “ឥឡូវលក់មិនសូវដាច់នោះទេ គេមិនសូវចាប់អារម្មណ៌ទិញ ចប់ហើយមិនដឹងបានអីទេ”។
យុវជនរូបនេះបន្តថា ត្រូវចំណាយដើមទិញវត្ថុធាតុដើមដូចជា អង្កាំ០១គីឡូក្រាម ៥មុឺន ផងបែរជាលក់មិនដាច់ទៀត។ បើទោះបីលក់មិនដាច់ដូចមុន យុវជនរូបនេះប្រាប់ថានឹងមិនទៅលើកដៃសុំទានគេដែរនៅតែពុះពាររាល់ឧបសគ្គទោះខ្លួនពិការក៏ដោយ។
យុវជនពិការរូបប្រាប់ថា នឹងបន្ថែមលក់ទឹកបរិសុទ្ធក្រៅពីលក់វត្ថុអនុស្សាវរីយ ដើម្បីឲ្យអតិថិជនមានការអារម្មណ៌ជាងនេះ។


យុវជនរូបនេះក៏សំណួមពរដល់មហាជនទាំងអស់ជួយគាំទ្រ តាមរយៈការទិញវត្ថុអនុស្សាវរីយ៍ដែលជាស្នាដៃនិងការតស៊ូរបស់លោកដែលជាជនពិកាផង។

លោក មាស ដារ៉ា ប្រធានមន្ទីរការងារខេត្តបាត់ដំបងប្រាប់ឲ្យកម្ពុជាថ្មីដឹងថា បើសិនជនពិការណាមានជំនាញអាចធ្វើការបាន ហើយកន្លែងក្រុមហ៊ុនរើសអើងមិនព្រមទទួល អាចទំនាក់ទំនងមកមន្ទីរហើយលោកនឹងជួយសម្របសម្រួលជាមួយក្រុមហ៊ុនឬកន្លែងការងារនោះជូនទៅតាមអ្វីដែលអាចធ្វើបាន។
បើតាមមន្រ្តីរូបនេះមិនទាន់មានទិន្នន័យមានជនពិការប៉ុន្មានភាគរយបានបំរើការងារនោះនៅឡើយទេ៕
អត្ថបទ៖ សៅ សារិទ្ធ

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក