ព័ត៌មានជាតិ
ABA ក្លាយជាដៃគូចលនូបត្ថម្ភផ្ដាច់មុខលើវិស័យធនាគារ សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា 2023
ធនាគារ ABA ដែលជាធនាគារពាណិជ្ជធំបំផុតមួយនៅកម្ពុជា បានចុះហត្ថលេខាលើភាពជាដៃគូចលនូបត្ថម្ភជាផ្លូវការ ជាមួយគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម (CAMSOC) ក្នុងនាមជា ដៃគូចលនឧបត្ថម្ភផ្ដាច់មុខលើវិស័យធនាគារ និងលើសេវាទូទាត់ឌីជីថល” សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី32 និងអាស៊ានប៉ារ៉ាហ្គេម លើកទី12 ឆ្នាំ2023។

តាមរយៈកិច្ចព្រមព្រៀងនេះ ធនាគារ ABA បានឧបត្ថម្ភថវិកា និងផ្តល់ការគាំទ្រផ្សេងៗមិនមែនថវិកា ដែលមានទឹកប្រាក់ចំនួន 1,500,000 ដុល្លារអាមេរិក ដល់ក្រុមជម្រើសជាតិកម្ពុជា ក៏ដូចជាការរៀបចំព្រឹត្តិការណ៍ និងជួយសម្រួលដល់យុទ្ធនាការផ្សព្វផ្សាយក្នុងគោលបំណងលើកកម្ពស់ស្មារតីកីឡា ក្នុងចំណោមអតិថិជនរបស់ ABA។
ធនាគារ ក៏នឹងឧបត្ថម្ភបន្ថែមជូនក្រុមជម្រើសជាតិកម្ពុជា ក្នុងទឹកប្រាក់ដែលស្មើថវិកាកៀរគរបាន នៅលើផ្លែតហ្វម KhmerCare តាមរយៈ https://khmercare.com ហើយទឹកប្រាក់បន្ថែមនេះ កំណត់ផ្ដល់ជូនរហូតដល់ 150,000 ដុល្លារអាមេរិក។
ពិធីចុះហត្ថលេខានេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក Askhat Azhikhanov នាយកប្រតិបត្តិធនាគារ ABA និងលោក Steven Path នាយកប្រតិបត្តិក្រុមហ៊ុន Pathmazing ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀត នៅការិយាល័យគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

លោក Askhat Azhikhanov មានប្រសាសន៍ក្នុងព្រឹត្តិការណ៍សំខាន់នេះថា “យើងពិតជាមានមោទនភាពដែលកម្ពុជាបានក្លាយជាម្ចាស់ផ្ទះក្នុងព្រឹតិ្តការស៊ីហ្គេម។ វាបានឆ្លុះបញ្ចាំងពីការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព គួបផ្សំនឹងស្ថិរភាពនយោបាយរបស់កម្ពុជា។ ក្នុងនាមជាសាជីវកម្មមានទំនួលខុសត្រូវសង្គមដ៏សកម្ម ABA បានដើរតួយ៉ាងសំខាន់ក្នុងការជួយដល់ការអភិវឌ្ឍប្រទេសជាតិ។ ការគាំទ្រវិស័យកីឡា រួមទាំងយុវជន និង កីឡាករ កីឡាការិនីយមានពិការភាព គឺផ្នែកមួយនៃការប្ដេជ្ញាចិត្តលើទំនួលខុសត្រូវសង្គមរបស់ធនាគារយើង ចំពោះប្រជាពលរដ្ឋ។ ដូច្នេះហើយ ការចូលរួមគាំទ្រព្រឹត្តិការណ៍ប្រវតិសាស្រ្តស៊ីហ្គេមនៅកម្ពុជានេះ គឺជាកាយវិការដ៏សមស្របសម្រាប់ ABA។ ក្រៅពីភាពជាដៃគូចលនឧបត្ថម្ភផ្ដាច់មុខលើវិស័យធនាគារ និងលើសេវាទូទាត់ឌីជីថល យើងនឹងប្រើប្រាស់បណ្តាញរបស់យើង ដើម្បីផ្សព្វផ្សាយលើកកម្ពស់ស្មារតីកីឡា និងបញ្ជ្រាបព័ត៌មានអំពីព្រឹតិ្តការណ៍នេះដល់ប្រជាពលរដ្ឋកម្ពុជាទាំងមុនពេលប្រកួត និងអំឡុងពេលប្រកួត។

ឯកឧត្តម វ៉ាត់ ចំរើន ស្វាគមន៍ធនាគារ ABA ជាដៃគូចលនឧបត្ថម្ភ និងសម្តែងមោទនភាពដែលក្រុមហ៊ុនឯកជន បានចូលរួមឧបត្ថម្ភគាំទ្រព្រឹត្តិការណ៍ដ៏សំខាន់របស់ប្រទេស។ “ថ្ងៃនេះ គឺជាសក្ខីកម្មមួយ មិនមែនតែរឿងការទទួលបាននូវចំណូលជាសាច់ប្រាក់ប៉ុណ្ណោះទេ តែយើងទទួលបាននូវការរួមគ្នាធ្វើឲ្យគុណតម្លៃនៃព្រឹត្តិការណ៍ កាន់តែខ្ពស់ថែមទៀត គឺយើងនឹងធ្វើការជាមួយគ្នា ក្នុងការសម្រួលដល់ការរៀបចំឲ្យមានដំណើរការនៃការចាយវាយថវិការបស់ប្រតិភូទាំងអស់ ដែលអញ្ជើញមក ក្នុងប្រតិបត្តិការមួយដ៏ល្អ ហើយទៅដល់ដៃអ្នកចូលរួមទាំងអស់” លោកបន្ថែម។
“ជួសមុខឲ្យគណៈកម្មាធិការជាតិ CAMSOC, ខ្ញុំសូមថ្លែងអំណគុណដល់ធនាគារ ABA ដែលបានចូលរួមគាំទ្រដល់ព្រឹត្តិការណ៍ស៊ីហ្គេម និងវិស័យកីឡានៅកម្ពុជាទាំងអស់” លោកបន្ថែម។
ស៊ីហ្គេមនឹងក្លាយជាព្រឹត្តិការណ៍ដំបូងក្នុងប្រវត្តិសាស្ដ្រដែលរៀបចំឡើងនៅក្នុងប្រទេសកម្ពុជាពីថ្ងៃទី 5-17 ឧសភា 2023 និងអាស៊ានប៉ារ៉ា ហ្គេមពីថ្ងៃទី 3-9 មិថុនា។

ធនាគារ ABA បាននឹងកំពុងបន្ដគាំទ្រដល់វិស័យកីឡាស្របតាមគុណតម្លៃនៃសាជីវកម្មទំនួលខុសត្រូវសង្គមរបស់ខ្លួន។ ជាក់ស្ដែង ធនាគារ បានឧបត្ថម្ភដល់សហព័ន្ធយូដូកម្ពុជា ក្រុមជម្រើសជាតិបាល់ទាត់កម្ពុជា និងតែងតែគាំទ្រដល់ ក្រុមជម្រើសជាតិវាយកូនបាល់កម្ពុជា។
ABA ជាធនាគារពាណិជ្ជកម្ពុជាដ៏ធំបំផុតគិតលើទ្រព្យសកម្ម, ប្រាក់បញ្ញើ, កម្ចីដុល, ប្រាក់បញ្ញើអតិថិជននិងប្រាក់ចំណេញ ផ្អែកលើរបាយការណ៍ត្រួតពិនិត្យប្រចាំឆ្នាំ 2021 របស់ធនាគារជាតិនៃកម្ពុជា៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ