ព័ត៌មានជាតិ
លោកស្រី ឱ វណ្ណឌីន អំពាវនាវឱ្យអ្នកមានជំងឺប្រចាំកាយ និងវ័យចំណាស់រួសរាន់ទៅចាក់វ៉ាក់សាំងដូសជំរុញទប់ទល់ជំងឺអូមីក្រុងបំប្លែងខ្លួនថ្មី
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក.១៩) បានអំពាវនាវឱ្យពលរដ្ឋដែលមានជំងឺប្រចាំកាយ និងវ័យចំណាស់រួសរាន់ទៅចាក់វ៉ាក់សាំងដូសជំរុញទី៣ ទី៤ ទី៥ និងទី៦ ឱ្យបានគ្រប់ៗគ្នាដើម្បីទប់សទល់នឹងជំងឺអូមីក្រុងបំ
ប្លែងខ្លួនថ្មី XBB.1.5 ដែលមានការចម្លងលឿន។

តាមរយៈសារសំឡេងដែលបានផ្សព្វផ្សាយកាលពីយប់ថ្ងៃទី១១មករា លោកស្រី ឱ វណ្ណឌីន បានមានប្រសាសន៍ថា ការជំរុញឱ្យជនវ័យចំណាស់ និងអ្នកមានជំងឺប្រចាំកាយទៅចាក់វ៉ាក់សាំងនេះ ដោយសារពួកគាត់ងាយប្រឈមខ្ពស់នឹងការឆ្លងជំងឺកូវីដ១៩ ពិសេសប្រភេទពពួកអូមីក្រុងបំប្លែងខ្លួនថ្មី XBB.1.5 ដែលមានការចម្លងលឿនជាងជំងឺអូមីក្រុងបំប្លែងខ្លួនកាលពីឆ្នាំ២០២២ទៅទៀត។
លោកស្រី ឱ វណ្ណឌីន បានបន្តថា ទោះបីជាមានការចម្លងលឿនតែរហូតមកដល់ពេលនេះ អ្នកវិទ្យាសាស្ត្រនៅមិនទាន់ដឹងឱ្យប្រាកដថា ការចម្លងរបស់មេរោគនេះមានសភាពធ្ងន់ធ្ងរឬស្រាលនោះទេ។ ប៉ុន្តែអ្វីដែលដឹងច្បាស់នោះអ្នកជំងឺដែលបានឆ្លងមិនបណ្តាលឱ្យស្លាប់លឿននោះទេ។ លោកស្រី ឱ វណ្ណឌីន បានបន្តទៀតថា «ការចាក់វ៉ាក់សាំងកូវីដ១៩បានត្រឹមត្រូវ និងគ្រប់ដូសនឹងជួយការពារសរីរាង្គបុគ្គលម្នាក់ៗការចម្លងជំងឺកូវីដ១៩បំប្លែងខ្លួនថ្មីៗពីជំងឺធ្ងន់ធ្ងរទៅជាស្រាលមិនចូលសម្រាកពេទ្យ និងចៀសផុតពីជំងឺស្លាប់បានច្រើនផងដែរ»។

ជាមួយគ្នានេះដែរលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានណែនាំប្រជាពលរដ្ឋកុំមានការរើសអើងចំពោះវ៉ាក់សាំងកូវីដ១៩ព្រោះថា ការចាក់វ៉ាក់សាំងកូវីដចម្រុះគ្នានឹងជួយបង្កើនភាពស៊ាំក្នុងសារពាង្គកាយបានខ្ពស់ជាងការចាក់វ៉ាក់សាំងតែមួយមុខ។ ព្រោះថា វ៉ាក់សាំងដែលកម្ពុជាចាក់ជូនប្រជាពលរដ្ឋ គឺមានការទទួលស្គាល់ និងស្ថិតក្នុងបញ្ជីប្រើប្រាស់បន្ទាន់ពីអង្គការសុខភាពពិភពលោកដែលវាមានប្រសិទ្ធភាពខ្ពស់ក្នុងការការពារការចម្លងជំងឺកូវីដ១៩ពិសេសពពួកមេរោគបំប្លែងខ្លួនថ្មីៗ។

លោកស្រីវេជ្ជបណ្ឌិតបានបញ្ជាក់ថា ជំងឺកូវីដ១៩ ពពួកអូមីក្រុងបំប្លែងខ្លួនថ្មីXBB.1.5នេះ មានរោគសញ្ញាដូចជាជំងឺគ្រុនផ្តាសាយធំដូចជាឈឺខ្លួនប្រាណ ហៀសំបោរ ក្អកកណ្តាស់ឈឺសាច់ដុំតឹងច្រមុះរមាស់រាងកាយនិងមានរោគសញ្ញាផ្សេងៗទៀតដែលខុសពីមេរោគឌែលតានិងអាហ្វាដែលមានរោគសញ្ញាបាត់បង់ក្លិននិងមិនដឹងរសជាតិ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ