Connect with us

ព័ត៌មានជាតិ

ជំនន់ទឹកភ្លៀងហូរផ្ដាច់ទំនប់ និងស្ពានចូលតំបន់ទេសចរណ៍ធម្មជាតិទឹកធ្លាក់ថ្មក្រាល អាជ្ញាធរប្រកាសផ្អាកការធ្វើដំណើរបណ្ដោះអាសន្ន

បានផុស

នៅ

រដ្ឋបាលស្រុកទឹកផុស បានចេញលិខិតជូនដំណឹងស្ដីពីការផ្អាកធ្វើដំណើរកំសាន្តទៅកាន់តំបន់ទេសចរណ៍ធម្មជាតិទឹកធ្លាក់ថ្មក្រាល ស្ថិតនៅភូមិកោះខ្ទុម្ព ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បន្ទាប់ពីជំនន់ទឹកភ្លៀងបានហូរផ្ដាច់បាក់ទំនប់កោះភ្នៅ (ទំនប់ចាក់ទឹម) និងដាច់ស្ពានអូរឃ្លៃទាំងស្រុង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលស្រុកទឹកផុស ដែលបានជូនដំណឹងនៅព្រឹកថ្ងៃទី១២ ខែមករា នេះថា កាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ មានភ្លៀងធ្លាក់យ៉ាងខ្លាំងទឹកជំនន់ឡើងខ្ពស់ បណ្ដាលឲ្យបាក់ទំនប់​កោះភ្នៅ (ទំនប់ចាក់ទឹម) ផ្លូវចូលទៅកាន់តំបន់រមណីយដ្ឋានធម្មជាតិទឹកធ្លាក់ថ្មក្រាល និងបណ្ដាលឲ្យដាច់ស្ពានអូរឃ្លៃទាំងស្រុង ស្ថិតនៅភូមិកោះខ្ទុម្ព ឃុំជៀប ស្រុកទឹកផុស។

ដើម្បីរក្សាសុខសុវត្ថិភាពប្រជាពលរដ្ឋ និងភ្ញៀវទេសចរ រដ្ឋបាលស្រុកទឹកផុស បានផ្អាកជាបណ្ដោះអាសន្ននូវដំណើរកំសាន្ត​ទឹកធ្លាក់ថ្មក្រាល ចាប់ពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ រហូតដល់ជូនដំណឹងសារជាថ្មី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម