ព័ត៌មានជាតិ
សាស្ត្រាចារ្យ ហោ ប៊ុនឡេង៖ កុំបង្រៀនកូនឱ្យគ្រាន់តែចេះសុំ ត្រូវបង្រៀនកូនឱ្យស្គាល់ពីតម្រូវការ
ឯកឧត្តមសាស្ត្រាចារ្យមហាបរិញ្ញា ហោ ប៊ុនឡេង ទីប្រឹក្សាបច្ចេកទេសសាលារៀនគ្រូយើង ណែនាំមាតាបិតា ឬអាណា ព្យាបាលទាំងអស់ ឱ្យយកចិត្តទុកដាក់ចំពោះការអប់រំកូនៗ ដោយកុំបង្រៀនកូនឱ្យគ្រាន់តែចេះសុំ តែត្រូវបង្រៀនកូន ឱ្យស្គាល់ពីតម្រូវការ។ លោកសាស្រ្តាចារ្យមហាបរិញ្ញា លើកឡើងបែបនេះ នៅក្នុងកម្មវិធី “៣០នាទី ជាមួយគ្រូយើង” ។

បើតាមលោកសាស្ត្រាចារ្យ ការអប់រំកូនឱ្យក្លាយជាធនធានមនុស្សដ៏សំខាន់ គឺមានការរួមចំណែកខ្លាំង ពីអាណាព្យាបាលផ្ទាល់ ដោយបង្រៀនកូនឱ្យយល់ និងស្គាល់ពីអ្វីគួរ ឬមិនគួរ ពិសេសភាពចាំបាច់នៃតម្រូវការនីមួយៗ របស់ពួកគេ។
ទោះយ៉ាងណាក៏ដោយ លោកសាស្ត្រាចារ្យណែនាំថា មុននឹងបំពេញតាមតម្រូវការកូន មាតាបិតា ត្រូវសួរកូនពីមូលហេតុនៃការចង់បានរបស់ ពួកគេសិន ថាចង់បានអ្វី? ដើម្បីអ្វី? ដើម្បីបង្រៀនពួកគេឱ្យយល់ថា មុននឹងទាមទារអ្វីមួយ គឺមិនមែនគ្រាន់តែជាការចង់បានប៉ុណ្ណោះទេ តែការទាមទារនោះ គឺត្រូវតែផ្តល់ជាប្រយោជន៍ ហើយសមស្របនឹងលក្ខខណ្ឌអភិវឌ្ឍពួកគេ។ លោកពន្យល់ថា បើសិនជាកូនៗទាមទារកុំព្យូរទ័រមួយគ្រឿង អាណាព្យាបាលត្រូវរកហេតុផលនៃការចង់បាននោះ ថាតើអ្វីដែលគាត់កំពុងត្រូវការ គឺយកដើម្បីតម្រូវការនៃការសិក្សារបស់គាត់ ឬគ្រាន់តែជាការលេងកម្សាន្ត។
ការអប់រំកូនឱ្យស្គាល់ពីភាពចាំបាច់នៃតម្រូវការ គឺជារឿងសំខាន់ ហេតុនេះហើយ សាស្ត្រាចារ្យរូបនេះ ប្រាប់មាតាបិតា និងអាណាព្យាបាលគ្រប់រូប កុំចេះតែផ្តល់អ្វីតាមការចង់បានរបស់កូន ដោយមិនខ្វល់ពីចំណុចលទ្ធផល ព្រោះទង្វើនេះ អាចដឹកនាំកូន ឱ្យក្លាយជាមនុស្សដែលមានទម្លាប់សុំ៕

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង