Connect with us

ព័ត៌មានជាតិ

រាជរដ្ឋាភិបាល ពិភាក្សា និងផ្សព្វផ្សាយពី«យុទ្ធសាស្រ្ត​នយោបាយព័ត៌មាន»

បានផុស

នៅ

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបើកកិច្ចប្រជុំពិភាក្សា និងផ្សព្វផ្សាយស្តីពី “យុទ្ធសាស្ត្រនយោបាយព័ត៌មាន” ដើម្បីបំផុសផ្សព្វផ្សាយនូវទស្សនទាន និងសមិទ្ធផល ក្នុងអាណត្តិទី៦ របស់រាជរដ្ឋាភិបាល ដែលបានអនុវត្តនៅថ្នាក់​ក្រោមជាតិ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ នាទីស្តីការក្រសួងមហាផ្ទៃ ក្រោមវត្តមានអញ្ជើញជាអធិបតី លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធាន​អង្គភាពអ្នកនាំពាក្ររាជរដ្ឋាភិបាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណង ផ្តោតលើយុទ្ធនាការពន្យល់ផ្សព្វផ្សាយ ដល់សាធារណជនអំពីសមិទ្ធផល​ការងារ​របស់​មន្ទីរជំនាញនានាជុំវិញ រាជធានី-ខេត្ត រួមគ្នាធ្វើយុទ្ធនាការផ្សព្វផ្សាយស្តីពី “ភាពជោគជ័យរយៈពេល ៥ឆ្នាំកន្លងមក របស់រដ្ឋបាលរាជធានី-ខេត្ត ដើម្បីរៀបចំវេទិកាសាធារណៈ ក៏ដូចជាវេទិកាឆ្លើយឆ្លងតាមរលកធាតុ អាកាស ទៅដល់មូល​ដ្ឋានផ្ទាល់របស់ប្រជាពលរដ្ឋ នៅក្នុងដែនដីនៃរដ្ឋបាលរាជធានី-ខេត្ត របស់ខ្លួន ។

លោក ផៃ ស៊ីផាន បានលើកឡើងថា បំណងស្នូលនៃកិច្ចប្រជុំនេះ គឺពង្រឹងយន្តការ និងគោល នយោបាយព័ត៌មាន​ថ្នាក់ក្រោមជាតិ ដើម្បីធ្វើយុទ្ធនាការ រួមគ្នាប្រមូលផ្ដុំផ្សព្វផ្សាយ បំផុសឱ្យប្រជាពលរដ្ឋ យល់ដឹងកាន់តែច្បាស់ នូវ​សមិទ្ធផល ដែលជាការប្រឹងប្រែងរបស់រដ្ឋបាលរាជធានី-ខេត្ត និងជំរុញការផ្តល់សេវាសាធារណៈ​ឱ្យទៅគៀក​ផ្ទាល់​ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពផងដែរ។

ជាមួយគ្នានេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានវាយតំលៃខ្ពស់ចំពោះ ក្រសួងស្ថាប័នមន្ទីរជំនាញ ដែលបានប្រឹងប្រែងបំពេញកិច្ចការងារបានយ៉ាងល្អ ពិសេសពាក់ពន្ធ័កិច្ចការងារព័ត៌មាន ។ ដូចច្នេះ ដើម្បីឱ្យ​កិច្ចការងារព័ត៌មាន និងផ្សព្វផ្សាយ បានកាន់តែទូលំទូលាយ គឺត្រូវរួមសហការ សាមគ្គីគ្នា ជួយផ្សាយបន្តពី​គ្នាទៅវិញទៅមក ទើបរាល់ព័ត៌មាន និងដំណឹងទាំងនោះបានជ្រួតជ្រាបដល់សាធាសារណជនទូទៅបាន​ដឹងរហ័ស​ទាន់ពេល ។

លោករដ្ឋមន្រ្តី ក៏បានសំណូម​ពរ​ដល់គ្រប់ស្ថាប័នអង្គភាពបញ្ជាការដ្ឋាន ស្នងការ យោធភូមិភាគ និងស្ថាប័នដ៏ទៃទៀត គួរតែបង្កើត​ឱ្យមានមន្រ្តីព័ត៌មាន ឬអ្នកនាំពាក្យរបស់ខ្លួន ដើម្បីអាចឆ្លើយតបជាមួយអ្នកសារព័ត៌មាន និងចម្ងល់របស់ប្រជាពលរដ្ឋ នៅពេលមានបញ្ហា​ពាក់ព័ន្ធជាមួយអង្គភាព ដោយមិនចាំបាច់ ប្រធានស្ថាប័ន អង្គភាពនោះ ឆ្លើយតបដោយផ្ទាល់នោះទេ ។ ភក្តី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម