Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ៖ កិច្ចការអាទិភាពរបស់ប្រទេសកំពុងអភិវឌ្ឍ គឺការស្ដារ និងជំរុញសកម្មភាពសេដ្ឋកិច្ច និងពាណិជ្ជកម្ម ឲ្យរស់រវើកឡើងវិញ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា កិច្ចការជាអាទិភាពរបស់ប្រទេសកំពុងអភិវឌ្ឍ ដើម្បីកសាងអនាគតប្រកបដោយវិបុលភាព គឺការស្ដារ និងជំរុញចលនាសកម្មភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ ឲ្យមានភាពរលូន និងរស់រវើកឡើងវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងខាងនេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹៈ ក្នុងកិច្ចប្រជុំកំពូល ស្តីពី សំឡេងនៃបណ្តាប្រទេសខាងត្បូង ដែលមានជាង ១២០ប្រទេសចូលរួម តាមរយៈប្រព័ន្ធវីដេអូ កាលពីព្រឹកថ្ងៃទី ១២ ខែមករានេះ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា បណ្ដាប្រទេសខាងត្បូង គឺជាជនរងគ្រោះ មិនមែនអ្នកបង្កបញ្ហានោះឡើយ ហើយសម្ដេច សង្ឃឹមថា សំឡេងនៃប្រទេសខាងត្បូង នឹងត្រូវបានលេចឡើងនៅឆ្នាំ ២០​២៣ និងបណ្ដាឆ្នាំបន្តបន្ទាប់ទៀត។ ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានកត់សម្គាល់ថា បច្ចុប្ប​ន្នបញ្ហាក្ដៅគគុក និងនិន្នាការអវិជ្ជមានជាច្រើន បានកើតឡើងជាបន្តបន្ទាប់ ទាំងក្នុងទិដ្ឋភាពសុខភាពសាធារណៈ សង្គម សេដ្ឋកិច្ច និងភូមិសាស្រ្ដនយោបាយ។

ជាក់ស្ដែង ការរីករាលដាលនៃជំងឺកូវីដ-១៩ មិនទាន់បិទបញ្ចប់ទាំងស្រុងនៅឡើយ, ការប្រកួតប្រជែងរវាងប្រទេសមហាអំណាច, ផលប៉ះពាល់បណ្ដាលមកពីសង្រ្គាមពាណិជ្ជកម្ម, ការលេចឡើងកាន់តែច្បាស់នូវការបែងចែកជាប្លុក, និន្នាការគាំពារនិយម, ការបន្តអូសបន្លាយនៃសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន, ការកើនឡើងនៃអតិផរណា, ការកើនឡើងនូវបំណុលសាធារណៈ, ការបែកខ្ញែកនៃច្រវ៉ាក់ផ្គត់ផ្គង់សកល និងការប្រែប្រួលអាកាសធាតុ។ បញ្ហានេះទាំងនេះ បាននិងកំពុងបន្តុចបង្អាក់នូវកិច្ចខិតខំស្ដារ និងអភិវឌ្ឍប្រទេសជាតិ របស់ប្រទេសកំពុងអភិវឌ្ឍ។

សម្ដេចតេជោ ហ៊ុន សែន​ បានបន្ថែមថា «ជាមួយនឹងបញ្ហាប្រឈមខាងលើ កិច្ចការអាទិភាពរបស់យើង ដើម្បីកសាងអនាគតប្រកបដោយវិបុលភាព គឺការស្ដារ និងជំរុញចលនាសកម្មភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ ឲ្យមានភាពរលូន និងរស់រវើកឡើងវិញ តាមរយៈការពន្លឿនការសមាហរណកម្ម និងការតភ្ជាប់ច្រវ៉ាក់ផ្គត់ផ្គង់ ការពង្រឹងប្រព័ន្ធពាណិជ្ជកម្ម ពហុភាគី ពហុភាគីនិយម និងការពន្លឿននូវការធ្វើបដិវត្តកម្មឌីជីថល ដែលជាប្រភពកំណើតថ្មី ប្រកបដោយថាមពល»។

បើតាមសម្ដេចតេជោ ហ៊ុន សែន ក្នុងស្មារតីនេះ ការពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅ និងពេញលេញរវាងប្រទេសខាងត្បូង ប្រទេសដៃគូ និងប្រទេសអភិវឌ្ឍ ទាំងក្នុងក្របខណ្ឌតំបន់ និងក្រៅតំបន់ ព្រមទាំងស្ថាប័នអន្តរជាតិនានា គឺជាយន្ដការដ៏ចាំបាច់ ដើម្បីស្វែងរកយុទ្ធសាស្រ្ដឈ្នះឈ្នះ និងទាញប្រយោជន៍ជាអតិប្បរមា អំពីការវិវត្តនៃសង្គមសេដ្ឋកិច្ចថ្មីៗ៕  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

ក្រសួងការពារជាតិ រៀបចំពិធីអបអរសាទរខួបលើកទី២៦ «ទិវាសន្តិភាពនៅកម្ពុជា» នៅវិមាន ឈ្នះឈ្នះ

សុខភាព១៤ នាទីutes មុន

៤​វិធី​ងូត​ទឹក​ឲ្យ​ត្រឹម​ត្រូវ​ មិន​បាច់​បារម្ភ​ខ្លាច​ស្លាប់​ភ្លាមៗ

ព័ត៌មានជាតិ១៣ ម៉ោង មុន

រដ្ឋបាលជលផល និងកូរ៉េ ផ្តល់ការគាំទ្រដាំស្តារព្រៃកោងកាងទំហំជាង៥០០ហិចតានៅខេត្តកោះកុង

សន្តិសុខសង្គម១៤ ម៉ោង មុន

សមត្ថកិច្ចរៀបចំសំណុំរឿងផ្ទុះរថយន្តស្តារិចនៅខេត្តព្រៃវែង ដើម្បីឱ្យជនរងគ្រោះទទួលបានសំណងតាមច្បាប់ និងបញ្ជូនអ្នកបំផ្ទុះអាវុធមកអគ្គស្នងការ

ព័ត៌មានជាតិ១៤ ម៉ោង មុន

លោកបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ដឹកនាំគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ លោកគ្រូអ្នកគ្រូ និងនិស្សិតប៊ែលធី ជិត១០០០នាក់បរិច្ចាគឈាម ក្នុងឱកាសអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា ២៩-ធ្នូ-២០២៤

សន្តិសុខសង្គម១៤ ម៉ោង មុន

សមត្ថកិច្ចរៀបចំសំណុំរឿងផ្ទុះរថយន្តស្តារិចនៅខេត្តព្រៃវែង ដើម្បីឱ្យជនរងគ្រោះទទួលបានសំណងតាមច្បាប់ និងបញ្ជូនអ្នកបំផ្ទុះអាវុធមកអគ្គស្នងការ

ព័ត៌មានជាតិ២៣ ម៉ោង មុន

ក្នុងឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីធ្វើទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសចំនួន៨

ព័ត៌មានជាតិ១៩ ម៉ោង មុន

NBC បញ្ជាក់សារជាថ្មីថា៖ ទ្រព្យសកម្មគ្រីបតូមួយចំនួន​ត្រូវបាន​ធនាគារ​ជាតិនៃកម្ពុជា​អនុញ្ញាតិ​​ឱ្យធ្វើ​ប្រតិបត្តិការ​

សន្តិសុខសង្គម២៣ ម៉ោង មុន

នគរបាលខេត្តស្វាយរៀង បំបែកសំណុំរឿងឃាតកម្មលើស្ត្រីជនពិកា​រ(គ)

ជីវិតកម្សាន្ដ១៧ ម៉ោង មុន

តារាសម្តែងស្រី នី មុន្នីនាថ បង្ហាញក្តីបារម្ភ​ ខណ:​ការបរិច្ចាគ​ឈាម​​មក​កាន់មូលនិធិឈាមនាង ជួបការខ្វះខាត

Sokha Hotels

ព័ត៌មានពេញនិយម