Connect with us

ព័ត៌មានជាតិ

អតីតប្រធានរដ្ឋសភាសាធារណរដ្ឋកូរ៉េ ដឹកនាំ​គណៈ​ប្រតិភូពិនិត្យគម្រោងជំនួយរបស់កូរ៉េនៅមន្ទីរពេទ្យព្រះអង្គឌួង

បានផុស

នៅ

លោក Park Byeong- Seug អតីតប្រធានរដ្ឋសភាជាតិនៃសាធារណរដ្ឋកូរ៉េ នៅរសៀលថ្ងៃទី១២ ខែមករាឆ្នាំ២០២៣នេះ បានដឹកនាំគណៈប្រតិភូចុះពិនិត្យមើលគម្រោងរបស់កូរ៉េនៅមន្ទីរពេទ្យព្រះអង្គឌួង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោកសាស្ត្រាចារ្យ លូ លីឃាង ទីប្រឹក្សាអមប្រសួងសុខាភិបាល និងជានាយកមន្ទីរពេទ្យព្រះអង្គឌួង បានមានប្រសាសន៍ថា គណៈប្រតិភូសភាកូរ៉េបានមកបំពេញទស្សនកិច្ចនៅកម្ពុជាចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមករា ដើម្បីធ្វើទស្សកិច្ចសិក្សាមើលគម្រោងជំនួយនានារបស់កូរ៉េ តាមរយៈអង្គការកយកាដែលបានជួយនៅប្រទេសកម្ពុជា។

លោកសាស្ត្រាចារ្យបានបន្តថា សម្រាប់នៅមន្ទីរពេទ្យព្រះអង្គឌួងភាគីកូរ៉េបានជួយសាងសង់អគារចំនួនពីរ គឺទី១ អគារចក្ខុរោគ មិត្តភាពកម្ពុជា-កូរ៉េ មានកម្ពស់៣ជាន់ ដែលបានដាក់ឱ្យដំណើរការនៅឆ្នាំ២០១៥ និងអគារទី២អគារជំងឺ
ត្រចៀក ច្រមុះ បំពង់ក មិត្តភាពកម្ពុជា-កូរ៉េ ដែលមានកម្ពស់៥ជាន់ បានដាក់ឱ្យដំណើរការនៅឆ្នាំ២០២២។

លោកនាយកមន្ទីរពេទ្យបានបន្តថា តាមរយៈអគារមន្ទីរពេទ្យដែលជាជំនួយរបស់អង្គការកយការនេះបានជួយកែលម្អសេវាវេជ្ជសាស្រ្តនៅក្នុងមន្ទីរពេទ្យព្រះអង្គឌួងកាន់តែប្រសើរថែមទៀត ខណៈចប្ចុប្បន្ននេះគិតជាមធ្យមក្នុង១ថ្ងៃមន្ទីរពេទ្យបានទទួលអ្នកជំងឺមកពិគ្រោះជំងឺក្រៅប្រមាណពី១៣០០ទៅ១៥០០នាក់ដែលភាគច្រើនជាប្រជាពលរដ្ឋទូទៅ និងកម្មកររោងចក្រ និងវះកាត់ជាមធ្យមក្នុង១ថ្ងៃចំនួន១៣០នាក់ ក្នុងនោះវះកាត់ភ្នែកត្រចៀកច្រមុះ និងបំពង់កប្រមាណ១០០នាក់ព្រោះ​ថា អគារនីមួយៗមានបំពាក់ដោយឧបករណ៍ទំនើបៗសម្រាប់ការធ្វើរោគវិនិច្ឆ័យការព្យាបាល និងការវះកាត់ ប្រកប​ដោយគុណភាពខ្ពស់។

បើតាមមន្តី្រអង្គការកយកាបានឱ្យដឹងថា គណៈប្រតិភូសភាកូរ៉េមកបំពេញទស្សនកិច្ចនៅកម្ពុជាក៏ដើម្បីពង្រឹងទំនាក់ទំនងរវាងសាធារណរដ្ឋកូរ៉េនិងប្រទេសកម្ពុជាឱ្យកាន់តែរឹងមាំបន្ថែមទៀតហើយគណៈប្រតិភូគ្រោងនឹងអញ្ជើញចូលជួបសំដែងការគួរសមជាមួយសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។​ ក្រៅពីចុះពិនិត្យមើលអគារជាគម្រោងជំនួយរបស់អង្គការកយកាគណៈប្រតិភូក៏នឹងអញ្ជើញទៅពនិត្យមើលគម្រោងជំនួយរបស់កូរ៉េនៅសារមន្ទីរទួលស្លែងផងដែរ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

តម្លៃប្រេង
ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

តម្លៃប្រេងអន្តរជាតិ​ធ្លាក់ចុះ ២ ដុល្លារ ពេលបញ្ចប់​ការជួញដូរ

ព័ត៌មានជាតិ១២ នាទីutes មុន

សភាសិក្សាវិធានការដើម្បីកាត់បន្ថយការបោះបង់ការសិក្សារបស់សិស្សក្រោមថ្នាក់ទី៩

ព័ត៌មានជាតិ៤២ នាទីutes មុន

កាហ្វេ​អារ៉ាប៊ីកា​ដាំ​រយៈកម្ពស់​ជាង ៧០០ ម៉ែត្រ​នៅ​ខេត្ត​មណ្ឌលគិរី ទទួល​ស្គាល់​គុណភាព​រសជាតិ​ពី​អ្នក​ជំនាញ​ការ​ជប៉ុន

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋបាលខណ្ឌកំបូល ចុះបាញ់គំនូស និងជូនដំណឹងអាជីវករលក់ដូរ ដាក់តាំងលក់របស់របរ និងផ្លាកយីហោរំលោភលើចិញ្ចើមផ្លូវរុះរើចេញឱ្យអស់

ជីវិតកម្សាន្ដ២ ម៉ោង មុន

សាលី ស្រីមាស សន្យាចូលរួមថែរក្សាការផ្សព្វផ្សាយជួយលើកស្ទួយសិល្បៈបុរាណខ្មែរឱ្យគង់វង្ស

ព័ត៌មានជាតិ១៥ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ទៀ សីហា នឹងចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅម៉ាឡេស៊ីចុងខែនេះ

ចរាចរណ៍២៤ ម៉ោង មុន

អធិការរងខណ្ឌ ៧ មករា ម្នាក់ បើករថយន្តធ្លាក់ស្ពាន ស្លាប់មនុស្សម្នាក់ និងរបួសធ្ងន់-ស្រាល ៤ នាក់

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្រុមហ៊ុន KENPAX របស់​ចិន គ្រោងនឹង​សាងសង់​រោងចក្រ​បរិក្ខារ​ពេទ្យ​ដ៏​ធំ​មួយនៅក្នុងស្រុកជុំគីរី ខេត្តកំពត

ព័ត៌មានជាតិ១៥ ម៉ោង មុន

ករណីមានវិវាទជាមួយ ប.ស.ស.មិនអាចដោះស្រាយបាន ពលរដ្ឋអាចដាក់ពាក្យប្តឹងទៅកាន់និយ័តករសន្តិសុខសង្គម

ព័ត៌មានជាតិ១១ ម៉ោង មុន

ពលរដ្ឋ និង​កម្មករ​មក​ពី​ខេត្ត​កំពង់​ស្ពឺ កំពង់ចាម កំពត និងខេត្តស្វាយរៀង មិន​ចង់​ឃើញ​បាតុកម្ម​នៅ​កូរ៉េ​ក្រោម​រូបភាព​ចាញ់កលល្បិចទណ្ឌិត សម រង្ស៊ី

Sokha Hotels

ព័ត៌មានពេញនិយម