ព័ត៌មានជាតិ
មន្រ្ដីម្នាក់បាញ់សម្លាប់ប្រពន្ធរួច បាញ់ខ្លួនឯងតាមក្រោយ បន្សល់ទុកកូនស្រីឲ្យនៅកំព្រា
មន្ដ្រីកងរាជអាវុធហត្ថម្នាក់ បានបាញ់សម្លាប់ប្រពន្ធ បន្ទាប់ក៏បានបាញ់ខ្លួនឯងតាមក្រោយ ដោយបន្សល់កូនស្រីអាយុ១៥ឆ្នាំម្នាក់ ហេតុការណ៍នេះ បានកើតឡើងកាលពីរំលងអាធ្រាត្រឈានចូលថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ នៅចំណុចបន្ទប់ជួលលេខ២ តាមបណ្ដោយផ្លូវ អេសអូអេស ក្នុងសង្កាត់កោគឃ្លាង ខណ្ឌសែនសុខ។

សមត្ថកិច្ចបានឲ្យដឹងថា មន្ត្រីកងរាជអាវុធហត្ថរូបនេះឈ្មោះ សេក គឹមសាន អាយុ៥៩ឆ្នាំ ពាក់ស័ក្ដិ៤នឮកន្លះ នឹងជាគ្រូបង្រៀននៅសាលាកងរាជអាវុធហត្ថកំបូលផង ចំណែកប្រពន្ធមានឈ្មោះ ជួប សារ៉ែន អាយុ៣៦ឆ្នាំ មុខរបរនៅផ្ទះ ។

ប្រភពពីអ្នកជិតខាង បានឲ្យដឹងថា ប្តីប្រពន្ធ និង កូនស្រីម្នាក់ បានមកស្នាក់ នៅបន្ទប់ជួលកើតហេតុ រយៈពេលច្រើនខែមកហើយ ដោយសង្កេតឃើញថា ប្ដីតែងតែប្រចណ្ឌនឹងប្រពន្ធជាញឹកញាប់ ស្របពេលឃើញប្រពន្ធនិយាយទូរសព្ទ ប្ដីតែងតែចោទរករឿងថានេះថានោះគ្រប់ពេល។ អ្នកជិតខាងដដែលបន្តថា មន្ត្រីកងរាជអាវុធហត្ថរូបនោះ ធ្លាប់មានប្រពន្ធម្តងមកហើយ ដោយមានកូននៅក្នុងបន្ទុកចំនួន៥នាក់។ ចំណែកស្ដ្រីរងគ្រោះជាប្រពន្ធក្រោយ ដោយរួមរស់ជាមួយគ្នា បានកូនស្រីអាយុ១៥ ឆ្នាំម្នាក់។


លុះដល់យប់កើតហេតុ ស្រាប់តែឮសូរសំឡេងផ្ទុះអាវុធ៣ទៅ៤គ្រាប់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាងបន្ទប់ក្បែរគ្នា ក៏នាំគ្នាចូលទៅមើលឃើញប្ដីប្រពន្ធទាំងពីរនាក់ ដេកស្លាប់បាត់ទៅហើយ។ ក្នុងករណីនេះ សមត្ថកិច្ចនិងអ្នកជិតខាង បានដាក់ការសង្ស័យថា អាចប្រហែលមកពីភ្លើងប្រចណ្ឌ៕
អត្ថបទ៖ ជលសាល

-
សន្តិសុខសង្គម៩ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?