Connect with us

ព័ត៌មានជាតិ

តុលាការសម្រេចចេញដីកា រក្សាការពារដី​និង​ផ្ទះ លោកគង់ គាំ ជាបណ្ដោះអាសន្ន

បានផុស

នៅ

ភ្នំពេញ ៖ នាថ្ងៃទី១២ ខែមករា ​ឆ្នាំ២០២៣នេះ ចៅក្រមនៃសាលាដំបូងរាជធានីភ្នំពេញ បានចេញ​ដីកាសម្រេចចាត់ចែងជាបណ្ដោះអាសន្ន និងហាមឃាត់​សហកូនបំណុលឈ្មោះគង់គាំ និងភរិយាឈ្មោះ សៀក អយ មិនឱ្យធ្វើការចាត់ចែង លក់ ដូរ ជួល បញ្ចាំ ផ្ទេរ ធ្វើអំណោយ អច្ច័យទាន ប្រទានកម្ម ដាក់ប្រាតិភោគ ឬដាក់ធានាកាតព្វកិច្ច លើអចលនវត្ថុ (ដី និងអគារ)។

នៅក្នុងដីកាសម្រេចចាត់ចែងជាបណ្ដោះអាសន្នរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលកម្ពុជាថ្មីទទួលបានឲ្យដឹងថា ការចេញដីការរក្សាការពារនេះ បានធ្វើឡើងបន្ទាប់ពីមានពាក្យបណ្តឹងរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដែលស្នើឱ្យតុលាការចេញដីការរក្សាការពារលើដីនោះ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣។

ពាក់ព័ន្ធនឹងបណ្តឹងនេះ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដូចតទៅ ទី១.ហាមឃាត់សហកូនបំណុលឈ្មោះ គង់ គាំ និងភរិយាឈ្មោះ សៀក អយ មិនឱ្យធ្វើការចាត់ចែង លក់ ដូរ ជួល បញ្ចាំ ផ្ទេរ ធ្វើអំណោយ អច្ច័យទាន ប្រទានកម្ម ដាក់ប្រាតិភោគ ឬដាក់ធានាកាតព្វកិច្ច លើអចលនវត្ថុ (ដី និងអាគារ) ដែលមានលេខក្បាលដី ១១៣ មានទំហំ ៥២៩០ (ប្រាំពាន់ពីររយកៅសិប)ម៉ែត្រការ៉េ ស្ថិត នៅភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ ១២០១០១០៥-០១១៣ ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៥ ចេញដោយប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ ជាបណ្ដោះអាសន្ន។

ទី២.ឱ្យសហកូនបំណុលទទួលបន្ទុកប្រាក់ប្រដាប់ក្តី។

សូម​បញ្ជាក់ថា ក្រៅពីដាក់ពាក្យប្តឹង ឱ្យតុលាការចេញដីការរក្សាការពារលើដី និងផ្ទះខាងលើនេះ ក្រសួងការបរទេស ក៏បានដាក់ពាក្យប្តឹងសុំឱ្យតុលាការចេញសាលក្រមឱ្យ លោក គង់ គាំ ប្រគល់ដី និងផ្ទះនោះ មកឱ្យក្រសួងការបរទេសវិញផងដែរ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម១០ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ១២ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ១២ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម