ព័ត៌មានជាតិ
ដើមថ្នាំជក់ ក្លាយជាទម្លាប់ ដែលអ្នកស្រុកក្រូចឆ្មារដាំជាប្រចាំ
ដើមថ្នាំជក់ ភាគច្រើនដែលកសិករយើងតែងដាំដុះ នៅតាមដងទន្លេមេគង្គអាស្រ័យ ដោយសារដីល្បាប់សម្បូរទៅដោយជីជាតិ និងសម្បូរទឹកផង ក៏ដោយសារតែប្រភេទដំណាំនេះ តម្រូវការទឹកប្រើប្រាស់ច្រើន ផងដែរ។
ប្អូនស្រី ណារី ដែលឪពុកតែងដាំដើមថ្នាំជក់នេះ ជារៀងរាល់ឆ្នាំមិនដែលខកខានឡើយមិនថាតែគ្រួសារប្អូននោះឡើយ ក្នុងតំបន់នោះតែងតែដាំថ្នាំជក់ជាប្រចាំ។ ណារី បន្តថាដំណាំថ្នាំជក់ត្រូវការជ្រើសរើសដី និងតម្រូវការទឹកច្រើន។ ដោយការដាំដើមថ្នាំ ត្រូវការសាបព្រោះពូជជាមុនក្នុងរយៈពេល១ខែទៅដាំនៅពេលមានកម្ពស់១តឹក ដោយប្រើរយៈពេល២ខែបន្តទៀតទើបអាចកាត់ស្លឹកប្រមូលផល។ ចំណែកការដាំដើមថ្នាំជក់គេរាប់គិតជាចំនួនកូនដោយកសិករយើងខ្លះអាចដាំបានពីចំនួន៣ម៉ឺនទៅ៥ម៉ឺនកូន ហើយបានក្លាយជាទម្លាប់យូរឆ្នាំមកហើយ។
របៀបប្រមូលផលថ្នាំជក់ គឺត្រូវកាត់ស្លឹកថ្នាំយកមកចំហុយទៀតដោយប្រើការឆ្អើររយៈពេល៥ថ្ងៃបន្តទៀត។ ប្អូនស្រី ណារីបន្តទៀតថា រដូវដាំថ្នាំជក់ គឺចាប់ផ្តើមបីខែកញ្ញា រហូតដល់ពេលប្រមូលផលចុងខែកុម្ភៈ។ ដោយឡែកតម្លៃលក់ចេញថ្នាំជក់ក្រោយពីចំហុយស្លឹកថ្នាំហើយអាចលក់បានក្នុង១គីឡូក្រាមចាប់ពី៦ពាន់ទៅ៧ពាន់រៀលមិនសូវជាចំណេញទេ ដោយសារការចំណាយទុនច្រើនក៏ប៉ុន្តែហេតុតែជាទម្លាប់ក៏ចេះតែដាំទៅ ហើយបើមិនដាំនោះទេអាចបាត់បង់នូវមុខរបរនេះទាំងស្រុង៕
អត្ថបទ៖ កញ្ញា វ៉ាត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម១៩ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ