Connect with us

ព័ត៌មានជាតិ

ដើម​ថ្នាំជក់ ក្លាយ​ជា​ទម្លាប់​ ដែល​អ្នកស្រុក​ក្រូចឆ្មារ​ដាំ​ជាប្រចាំ

បានផុស

នៅ

​​ដើម​ថ្នាំជក់ ភាគច្រើន​ដែល​កសិករ​យើង​តែង​ដាំ​ដុះ​ នៅ​តាម​ដង​ទន្លេ​មេគង្គ​អាស្រ័យ​ ដោយសារ​ដីល្បាប់​សម្បូរ​ទៅ​ដោយ​ជីជាតិ និង​សម្បូរ​ទឹក​ផង​ ក៏​ដោយសារតែ​ប្រភេទ​ដំណាំ​នេះ ​តម្រូវការ​ទឹក​ប្រើប្រាស់​ច្រើន ​ផងដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​ប្អូនស្រី ណា​រី ដែល​ឪពុក​តែង​ដាំ​ដើម​ថ្នាំជក់​នេះ ​ជា​រៀង​រាល់​ឆ្នាំ​មិនដែល​ខកខាន​ឡើយ​មិន​ថា​តែ​គ្រួសារ​ប្អូន​នោះ​ឡើយ ​ក្នុង​តំបន់​នោះ​តែងតែ​ដាំ​ថ្នាំជក់​ជាប្រចាំ​។ ​ណា​រី បន្ត​ថា​ដំណាំ​ថ្នាំជក់​ត្រូវការ​ជ្រើសរើស​ដី និង​តម្រូវការ​ទឹក​ច្រើន​។​ ដោយ​ការ​ដាំ​ដើម​ថ្នាំ ​ត្រូវការ​សាបព្រោះ​ពូជ​ជាមុន​ក្នុង​រយៈពេល​១​ខែ​ទៅ​ដាំ​នៅ​ពេល​មាន​កម្ពស់​១​តឹក​ ដោយ​ប្រើ​រយៈពេល​២​ខែ​បន្ត​ទៀត​ទើប​អាច​កាត់​ស្លឹក​ប្រមូល​ផល​។ ​ចំណែក​ការ​ដាំ​ដើម​ថ្នាំជក់​គេ​រាប់​គិត​ជា​ចំនួន​កូន​ដោយ​កសិករ​យើង​ខ្លះ​អាច​ដាំ​បាន​ពី​ចំនួន​៣​ម៉ឺន​ទៅ​៥​ម៉ឺន​កូន ហើយ​បាន​ក្លាយ​ជា​ទម្លាប់​យូរ​ឆ្នាំ​មក​ហើយ​។

​របៀប​ប្រមូល​ផល​ថ្នាំជក់ ​គឺ​ត្រូវ​កាត់​ស្លឹក​ថ្នាំ​យក​មក​ចំហុយ​ទៀត​ដោយ​ប្រើការ​ឆ្អើរ​រយៈពេល​៥​ថ្ងៃ​បន្ត​ទៀត​។​ ប្អូនស្រី ណា​រី​បន្ត​ទៀត​ថា រដូវ​ដាំ​ថ្នាំជក់​ គឺ​ចាប់​ផ្តើម​បី​ខែ​កញ្ញា រហូត​ដល់ពេល​ប្រមូល​ផល​ចុងខែ​កុម្ភៈ​។ ដោយឡែក​តម្លៃ​លក់​ចេញ​ថ្នាំជក់​ក្រោយពី​ចំហុយ​ស្លឹក​ថ្នាំ​ហើយ​អាច​លក់​បាន​ក្នុង​១​គីឡូក្រាម​ចាប់ពី​៦​ពាន់​ទៅ​៧​ពាន់​រៀល​មិនសូវ​ជា​ចំណេញ​ទេ ដោយសារ​ការ​ចំណាយ​ទុន​ច្រើន​ក៏ប៉ុន្តែ​ហេតុតែ​ជា​ទម្លាប់​ក៏​ចេះតែ​ដាំ​ទៅ ​ហើយ​បើ​មិន​ដាំ​នោះ​ទេ​អាច​បាត់បង់​នូវ​មុខរបរ​នេះ​ទាំងស្រុង​៕

អត្ថបទ៖ ​កញ្ញា វ៉ាត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម