Connect with us

ព័ត៌មានជាតិ

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ចាប់ផ្តើមពិភាក្សាលើសេចក្តីព្រាងច្បាប់ ស្តីពី “ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ (ថ្មី)”

បានផុស

នៅ

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៣ បានចាប់ផ្តើមពិភាក្សាលើសេចក្តីព្រាងច្បាប់ ស្តីពី “ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ (ថ្មី)”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ផៃ ស៊ីផាន ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឲ្យដឹងថា ច្បាប់ ស្តីពី ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈដំបូងរបស់កម្ពុជា ត្រូវបានប្រកាសឲ្យប្រើនៅឆ្នាំ ១៩៩៣ ដើម្បីរៀបចំឲ្យមានជាក្របខណ្ឌគតិយុត្ត សម្រាប់របបគ្រប់គ្រងប្រព័ន្ធ ហិរញ្ញវត្ថុ ដែលផ្តោតជាសំខាន់លើប្រព័ន្ធថវិកាផ្អែកលើធាតុចូល ។

នៅឆ្នាំ ២០០៤ បានប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការនូវ “កម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណ” ដោយមានគោលដៅផ្លាស់ប្តូរប្រព័ន្ធថវិកាផ្អែកលើធាតុចូល និងមជ្ឈការ ឆ្ពោះទៅប្រព័ន្ធថវិកាផ្អែកលើសមិទ្ធកម្ម និងវិមជ្ឈការ ពោល គឺសំដៅប្រែក្លាយជាជំហានៗ នូវប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកម្ពុជា ឲ្យទៅជាប្រព័ន្ធមួយស្របតាមបទដ្ឋាន និងឧត្តមានុវត្តអន្តរជាតិ។

បើតាមលោក ផៃ ស៊ីផាន សេចក្តីព្រាងច្បាប់ ស្តីពី ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ (ថ្មី) ត្រូវបានរៀបចំក្នុងគោលបំណង ដើម្បីកសាងក្របខណ្ឌគតិយុត្តគោល និងចាំបាច់សម្រាប់ការអនុវត្តប្រព័ន្ធថវិកាព័ត៌មានសមិទ្ធកម្ម ឬហៅកាត់ ថា “ថវិកាសមិទ្ធកម្ម” ដែលជាម៉ូដែលសមស្របសម្រាប់កម្ពុជា ស្របតាមយុទ្ធសាស្រ្តនៃការកែទម្រង់ប្រព័ន្ធថវិកាឆ្នាំ ២០១៨- ២០២៥ ដែលជាស្នូលនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

លើសពីនេះ ភាពជឿទុកចិត្តថវិកា គណនេយ្យភាពហិរញ្ញវត្ថុ ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោ​បាយ និងគណ នេយ្យសមិទ្ធកម្ម ដែលសសរស្តមទាំង ៤ នៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ត្រូវបានគិតគូរបញ្ចល គ្រប់ជ្រុងជ្រាយ សំដៅធានាប្រសិទ្ធភាព និងចីរភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក៏ដូចជាការ ទ្រទ្រង់ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច កំណើនសេដ្ឋកិច្ច និងសមធម៌សង្គម។

ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា សេចក្តីព្រាងច្បាប់ ស្តីពី ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ (ថ្មី) ធ្វើឡើងដោយស្របតាមយុទ្ធសាស្រ្ត នៃការកែទម្រង់ប្រព័ន្ធថវិកាឆ្នាំ ២០១៨-២០២៥ ដែលបានកំណត់យកម៉ូដែល “ប្រព័ន្ធថវិកាព័ត៌មានសមិទ្ធកម្ម” ដែលជាប្រព័ន្ធសមស្របសម្រាប់កម្ពុជា បន្ទាប់ពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ខេមរៈ​ សិរីមន្ត
ជីវិតកម្សាន្ដ៧ វិនាទី មុន

ឧកញ៉ា ខេមរៈ សិរីមន្ត មិនយល់ថាហេតុអ្វីបានជាអ្នកជួយ រងការរិះគន់ ឯអ្នកជេវិញ បែរជាទទួលបានការលើកទឹកចិត្ត

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

ការ​ប្រយុទ្ធ​គ្នា​សាហាវពេក​ក្នុងសង្គ្រាមស៊ីវិល​កុងហ្គោ​ធ្វើឲ្យ​អ្នកស្លាប់​កើន​ជាង៧០០នាក់

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

​​​​​ផែនការនិរទេស​​របស់​លោកដូណាល់ ត្រាំ​​ ទទួល​ការ​តប​ត​​​ប្រឆាំង​​ទ្រង់​ទ្រាយធំ​លើកដំបូង​​

ជីវិតកម្សាន្ដ២២ នាទីutes មុន

តារា​​ប៉ុន្មានរូប ស្លៀកឈុត​ស្អាតបំផុត​លើ​កម្រាល​ព្រំ​ក្រហម​ Grammys ឆ្នាំ​២០២៥

ព័ត៌មានជាតិ២៣ នាទីutes មុន

ទប់ស្កាត់ភ្លើងឆេះក្នុងរដូវប្រាំង អាជ្ញាធរខេត្តកណ្ដាល ហាមពលរដ្ឋដុតសំរាមនៅតាមទីវាល

Sokha Hotels

ព័ត៌មានពេញនិយម