Connect with us

ព័ត៌មានជាតិ

គយព្រមាន​ដាក់ដេញថ្លៃរថយន្ត​អត់ពន្ធ ករណី​ម្ចាស់​មិន​ចូលខ្លួនដោះស្រាយ

បានផុស

នៅ

មាន​រថយន្ត​ជាង ៤០០ គ្រឿង​ទៀតដែល​​មន្រ្តី​គយបង្ក្រាបបាន​នៅ​ឆ្នាំ​២០២២ ដែល​ម្ចាស់​​មិន​ទាន់​ចូល​ខ្លួន​មក​បំពេញ​កាតព្វកិច្ចបង់​ពន្ធនិងផាកពិន័យ​ ខណៈ​ព្រមាន​​អាច​​ដាក់លក់ដេញថ្លៃ​ដើម្បី​យកចំណូលចូលថវិកាជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករបានថ្លែង​ក្នុងសន្និសីទសារព័ត៌មាន «បិទបញ្ចប់ការងារ​ប្រមូលពន្ធអាករលើរថយន្តគ្មានពន្ធមានស្រាប់ក្នុងប្រទេស»​ នារសៀលម្សិលមិញ​ថា ក្នុងឆ្នាំ២០២២ អគ្គនាយកដ្ឋានគយនិងរដ្ឋាករបង្ក្រាបរថយន្ដគ្មាន​ពន្ធចំនួន ៧២៨គ្រឿង ក្នុង​នោះ​​ម្ចាស់ចូលខ្លួន​មកដោះស្រាយធ្វើការបង់ពន្ធអាករនិងពិន័យចំនួន ២៩៧គ្រឿង។

ដោយឡែក​ ​​រថយន្ត​ជាង ៤០០ គ្រឿង​ដែលមិន​ទាន់បង់​ពន្ធ ​អគ្គនាយកដ្ឋានគយ​នឹង​ជូនដំណឹងទៅដល់សាលា​ឃុំសង្កាត់ចំនួន ៣ លើក ដើម្បីអញ្ជើញ​ម្ចាស់​រថយន្ត​មក​ដោះស្រាយ ហើយបើសិន​​នៅតែ​បន្ត​មិន​ចូល​ខ្លួន​​មក​បំពេញកាតព្វកិច្ចបង់​ពន្ធនិងផាកពិន័យទេ​ អគ្គនាយកដ្ឋានគយនឹង​បន្ត​នីតិវិធី​ដាក់លក់​ដេញថ្លៃ ដោយសារ​ម្ចាស់បោះបង់រថយន្ដចោល។

នៅ​​ឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានគយ និង​រដ្ឋាករ​បង្ក្រាបរថយន្ដគ្មានពន្ធចំនួន ៧២៨ គ្រឿង។ រថយន្ដមិនមានពន្ធចំនួន ៧២៨គ្រឿង មានរថយន្ដចង្កូតស្ដាំ​ ៤០ គ្រឿង ដែលធ្លាក់ចុះបើធៀបនឹងឆ្នាំ២០២១ មានរហូតដល់៨២គ្រឿង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម