Connect with us

ព័ត៌មានជាតិ

ស្អែកនេះ សម្តេចតេជោ ហ៊ុន​ សែន នឹងជួបជាមួយក្រុមអ្នកសារព័ត៌មានឡើងវិញ បន្ទាប់ពីខកខាន ២ឆ្នាំ

បានផុស

នៅ

នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មានឡើងវិញ នៅកោះពេជ្រ បន្ទាប់ពីខកខានរយៈពេល ២ឆ្នាំ ដោយសារជំងឺកូវីដ-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជំនួបរបស់អ្នកសារព័ត៌មានជាមួយសម្តេចតេជោនេះ ធ្វើឡើងដើម្បីឱ្យមានភាពប្រសើរឡើងនូវទំនាក់ទំនងរវាងសម្តេចតេជោជាមួយអ្នកសារព័ត៌មាន។ សម្តេចតេជោ ហ៊ុន សែន តែងតែផ្តល់នូវអនុសាសន៍ល្អៗ ដល់អ្នកសារព័ត៌មានគ្រប់រូបឱ្យប្រកាន់ខ្ជាប់នូវតួនាទីរបស់ខ្លួន ប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈជានិច្ច។

ដើម្បីសម្រួលកុំឱ្យមានភាពរញ៉េរញ៉ៃ និងមានសណ្តាប់ធ្នាប់ល្អ ក្រសួងព័ត៌មាន បានចេញសេចក្តីប្រកាសឱ្យអ្នកសារព័ត៌មានបានត្រៀមខ្លួន នូវអ្វីដែលគួរធ្វើ និងមិនគួរធ្វើមួយចំនួនសម្រាប់ស្អែកនេះមានដូចជា អ្នកសារព័ត៌មានត្រូវធ្វើតេស្តកូវីដ-១៩ នៅក្រសួងព័ត៌មានមុនចូលរួមកម្មវិធីមួយថ្ងៃ គឺនៅថ្ងៃទី១៣ ខែមករា។ រីឯ ថ្ងៃទី១៤ ខែមករា អ្នកកាសែតត្រូវទៅដល់កន្លែងប្រារព្ធកម្មវិធីវេលាម៉ោង ២រសៀល។ ចំណែក ម៉ាស៊ីនថត ដងស៊ែលហ្វី កាបូបស្ពាយ /Bag pack ត្រូវបានហាមឃាត់ ហើយអ្នកសារព័ត៌មានត្រូវមានបណ្ណសម្គាល់ខ្លួនពាក់ជាប់ខ្លួនជានិច្ច កំឡុងពេលប្រារព្ធកម្មវិធី។

សូមជម្រាបថា កម្មវិធីជំនួបរបស់សម្តេចតេជោ ហ៊ុន សែន ជាមួយអ្នកសារព័ត៌មាន ត្រូវបានធ្វើឡើងចាប់តាំងពីឆ្នាំ២០១៦ មកម្ល៉េះ។ អ្នកសារព័ត៌មាន អាចចូលរួមបានគ្រប់ស្ថាប័ន ទាំងស្ថាប័នជាតិ និងអន្តរជាតិ នៅក្នុងកម្ពុជា លើកលែងតែអ្នកសារព័ត៌មានដែលគ្មានក្រមសីធម៌ និងចុះក្នុងបញ្ជីខ្មៅរបស់ក្រសួងព័ត៌មានប៉ុណ្ណោះ ដែលមិនអាចចូលរួមបាន៕

ដោយ៖ អុន ស្រីមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១២ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៣ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៤ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម