Connect with us

ព័ត៌មានជាតិ

ផ្លូវជាតិលេខ៤ ត្រូវបានទឹកហូរកាត់ជាង ១០០ ម៉ែត្រ និងស្រុកចំនួន៤ទទួលរងជំនន់ទឹកភ្លៀង

បានផុស

នៅ

ដោយសារស្ថានភាពទឹកហូរធ្លាក់មកពីតំបន់ខាងលើខ្លាំង បានធ្វើឱ្យផ្លូវជាតិលេខ៤ ត្រូវជន់លិចទឹកហូរកាត់ប្រមាណជាង ១០០ម៉ែត្រ ស្ថិតមុខបុរីសុវណ្ណ ឃុំចំបក់ ឃុំវ្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ខណៈពេលនេះកម្លាំងនគរបាលចរាចរណ៍ និងអាជ្ញាធរពាក់ព័ន្ធកំពុងតែមមាញឹក្នុងការសម្រួលចរាចរណ៍ដល់បងប្អូនប្រជាពលរដ្ឋអ្នកដំណើរទៅមក ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើចរាចរាចរណ៍តាមបណ្តោយផ្លូវជាតិលេខ៤ សូមមេត្ដាអាធ្យាស្រ័យ យោគយល់ ក្នុងការធ្វើដំណើរឆ្លងកាត់ភូមិសាស្ត្រ ខេត្ដកំពង់ស្ពឺ ត្រង់ចំណុចគីឡូម៉ែត្រលេខ៤២ ដែលមានទឹកលិចផ្លូវដោយសារជំនន់ទឹកភ្លៀងហូរធ្លាក់នៅផ្នែកខាងលើជាពិសេសផ្នែកជួរភ្នំឱរ៉ាល់តែម្តង ។

សូមបញ្ជាក់ថា ដោយសារប្រទេសកម្ពុជា បានទទួលរងឥទ្ធិពលទ្រនុងសម្ពាធខ្ពស់មកពីប្រទេសចិនបង្កឲ្យមានភ្លៀងធ្លាក់រាយប៉ាយស្ទើរគ្រប់កន្លែង ។ ក្នុងនោះតំបន់ជួរស្រុកឱរ៉ាល់ និងជួរភ្នំក្រវ៉ាយភាគកណ្តាមានភ្លៀងធ្លាក់ទាំងយប់ទាំងថ្ងៃក្នុងកម្រិតទឹកភ្លើងខ្ពស់អស់រយះពេល៤ថ្លៃកន្លងមកហើយបង្កឱ្យមានទឹកហូរធ្លាក់មកផ្នែកខាងក្រោមមាន ស្រុកឱរ៉ាល់ ,ថ្ពង , ឧដុង្គ ,សំរោងទង និងច្បារមន ខេត្តកំពង់ស្ពឺ ទទួលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងទឹកហូរកាត់ផ្តេចផ្លូវ ត្រង់ចំណុចអូរសញ្ចា ឃុំតាសាល ស្រុកឱរ៉ាល់ ផ្លូវជាតិលេខ៤៤ ក្នុងស្រុកថ្ពង ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៥ ផ្លូវលំផ្សេងៗទៀត ព្រមទាំងលំនៅដ្ឋានប្រជាពលរដ្ឋជាច្រើនខ្នងរងការលិចលង់ផងដែរ ។

នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣នេះ លោក ញ៉ាញ់ ជៀបហ៊ង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ អ្នកសារព័ត៌មានយើងទំនាក់ទំនងដើម្បីសាកសួរបន្ថែមអំពីស្ថានភាពជំនន់ទឹកភ្លៀង និងផលប៉ះពាល់មួយចំនួន ប៉ុន្តែលោកបានឆ្លើយតបនៅឡើយទេ ។

សូមរម្លឹកថា ដោយសារភ្លៀងធ្លាក់ជាប់ៗ គ្នារយៈ៤ថ្ងៃមកនេះអាងស្តុបទឹកធំៗបានហ៊ាហើយទ្វារទឹកធំៗបានបើកជាបន្តបន្ទាប់ដូច្នេះបងប្អូនដែលរស់នៅផ្នែកខាងក្រោម ស្ទឹងពន្លៃ និងស្ទឹងព្រែកត្នោតសូមមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត៕

អត្ថបទ៖ ភួង រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥

ព័ត៌មានជាតិ៥៧ នាទីutes មុន

អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង

ធនាគារឯកជន
សន្តិសុខសង្គម២៣ ម៉ោង មុន

ឃាត់ខ្លួនមនុស្ស៥នាក់ពាក់ព័ន្ធករណីលួចលុយពីធនាគារឯកជនមួយក្នុងទំហំទឹកប្រាក់ខ្ទង់លានដុល្លារ

ក្រុងបាត់ដំបង
សន្តិសុខសង្គម៦ ម៉ោង មុន

នគរបាលស្រុកគាស់ក្រឡ ឃាត់ខ្លួនមន្ត្រីសាលាក្រុងបាត់ដំបងម្នាក់ ពាក់ព័ន្ធករណីចោរកម្ម

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អាមេរិក ឆ្លើយតបចុកៗ ទៅអ្នកនយោបាយបារាំង​ ដែលទាមទារ​ឲ្យ​​ប្រគល់​រូប​សំណាក​សេរីភាព​មកវិញ

Sokha Hotels

ព័ត៌មានពេញនិយម