Connect with us

ព័ត៌មានជាតិ

លោកជំទាវ ឱ វណ្ណឌី​ន ​៖ ​ក្រសួង​មិន​អនុញ្ញាត​ឲ្យ​សេវា​ឯកជន​ពិនិត្យ និង​ព្យាបាល​ជំងឺ​កូ​វីដ​-១៩​ឡើយ

បានផុស

នៅ

​​ខណៈ​ជំងឺ​កូ​វីដ​១៩​ បាន​និង​កំពុង​មាន​ការ​ឆ្លង​នៅ​កម្ពុជា នៅ​តំបន់​និង​ពិភពលោក​នោះ លោកជំទាវ ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​ឲ្យ​ដឹង​ថា ​ក្រសួងសុខាភិបាល​មិន​អនុញ្ញាត​ឲ្យ​សេវា​ឯកជន​ពិនិត្យ​និង​ព្យាបាល​ជំងឺ​កូ​វីដ​-១៩​ឡើយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ប៉ុន្តែ​សេវា​ឯកជន ​ត្រូវ​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ​តាមរយៈ​ការ​ត្រួតពិនិត្យ​ឆែក​រក​ករណី​សង្ស័យ​កូ​វីដ​-១៩ ដោយ​ប្រើប្រាស់​តាម​និយមន័យ​សង្ស័យ​ករណី​កូ​វីដ​-១៩ នៅ​ពេល​ ដែល​មាន​អតិថិជន​មក​ប្រើប្រាស់​សេវា​នៅ​កន្លែង​របស់​ខ្លួន​។

​​លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន​ បាន​បន្ត​ថា​«​ការចូលរួម​របស់​សេវា​សុខាភិបាល​ឯកជន គឺ​ពិត​ជា​មាន​សារសំខាន់​ណាស់ ដើម្បី​ចូលរួម​ជាមួយ​ក្រសួងសុខាភិបាល ក្នុង​ការ​ជួយ​បំពេញ​បន្ថែម​នូវ​ភាព​អាច​ទទួល​បាន និង​ងាយ​ទៅ​ទទួល​សេវា​សុខភាព​នៅ​តាម​តំបន់ ឬ​ទីកន្លែង​នីមួយៗ ទៅតាម​ការសម្រេចចិត្ត​របស់​អ្នកជំងឺ ឬ​ក្រុម​គ្រួសារ​អ្នកជំងឺ​ផ្ទាល់ ក្នុង​គោលបំណង​រួមគ្នា​ធ្វើ​ឲ្យ​មាន​ភាព​រីកចម្រើន​ក្នុង​វិស័យ​សុខភាព​សាធារណៈ​នៅ​កម្ពុជា​»​។

​​ថ្លែង​ក្នុង​ពិធី​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ សមាគម​អ្នក​ផ្តល់​សេវាកម្ម​សុខាភិបាល​ឯកជន​នៅ​កម្ពុជា នៅ​សណ្ឋាគារ​សាន់វ៉េ កាលពី​ថ្ងៃទី​០៩ ខែមករា ឆ្នាំ​២០២១ លោកស្រី​បាន​ស្នើ​ឲ្យ​ម្ចាស់​សេវា​សុខាភិបាល​ឯកជន​ទាំងអស់ បន្ត​យកចិត្តទុកដាក់​ខ្ពស់ កុំ​ធ្វេសប្រហែស​ឲ្យ​សោះ នៅពេល​ផ្តល់​សេវា​ពិនិត្យ ព្យាបាល និង​ថែទាំ​ជំងឺ ដោយ​ប្រកាន់ខ្ជាប់​នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ​សុខាភិបាល និង​ខិតខំ​ផ្តល់​សេវា​សុខភាព​ជូន​អតិថិជន​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ គិត​ពី​ការ​ជួយ​សង្គ្រោះ​ជាមុន​ទៅតាម​បច្ចេកទេស​ ដែល​មានបើ​ហួស​ពី​សមត្ថភាព​ ដែល​មិន​អាច​ជួយ​បាន ត្រូវតែ​បញ្ជូន​អ្នកជំងឺ​ភ្លាមៗ​ទៅ​បន្ត​ការ​ព្យាបាល​នៅ​កន្លែង ​ដែល​មាន​សមត្ថភាព និង​បច្ចេកទេស​ខ្ពស់​ជាង និង​ចាំបាច់​ត្រូវ​តែ​មាន​ការ​ដាក់​បង្ហាញ​ដល់​អតិថិជន នូវ​តម្លៃ​សេវា​ដែល​ត្រូវ​បង់ ដើម្បី​ងាយស្រួល​ដល់​អតិថិជន​មានការ​សម្រេចចិត្ត​ជាមុន​។

​​ជាមួយគ្នានេះដែរ​ម្ចាស់ ឬ​អ្នកទទួលខុសត្រូវ​មូលដ្ឋាន​សេវា​សុខាភិបាល​ឯកជន​ទាំងអស់ ​ត្រូវ​ចេញ​វេជ្ជបញ្ជា​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ប្រព័ន្ធ​កុំព្យូទ័រ តាម​លិខិត​ណែនាំ​របស់​ក្រសួងសុខាភិបាល​និង​​ចាំបាច់ ត្រូវ​មាន​តារាង​តម្លៃ​សេវា ដាក់​បង្ហាញ​អតិថិជន​របស់​ខ្លួន ដោយ​ដាក់​នៅ​កន្លែង​ដែល​ងាយស្រួល​មើល​ឃើញ ដើម្បី​ឲ្យ​អតិថិជន​បាន​ដឹង​ជាមុន​នូវ​តម្លៃ​សេវា មុននឹង​សម្រេច​ប្រើប្រាស់​សេវា​ណាមួយ ឬក៏​សេវា​ណា​ដែល​តម្រូវ​ឲ្យ​ធ្វើជា​ចាំបាច់​នោះ។ លោកស្រី​បាន​បញ្ចា​ក់ថា​ ក្នុងករណី​ធ្ងន់ធ្ងរ តម្រូវ​ឲ្យ​មានការ​វះកាត់ ត្រ​វ​មានការ​ពន្យល់​អតិថិជន​ឲ្យ​បាន​ច្បាស់លាស់​នូវ​ស្ថានភាព​ជំងឺ និង​សេវា​ ដែល​ត្រូវ​ទទួលព្រមទាំង​តម្លៃ​ដែល​ត្រូវ​បង់ ហើយ​ត្រូវ​តែ​មាន​ការព្រមព្រៀង​ទទួលយក​សេវា ដោយមាន​ជា​កិច្ចសន្យា (​ក្នុង​ករណី​ចាំបាច់​) មុន​នឹង​ធ្វើ​ការ​ផ្តល់សេវា​ចាំ​បាច់ៗ​ណាមួយ​នោះ ទោះជា​ការវះកាត់​តូចតាច​ក៏ដោយ​។

លោកជំទាវ ​បាន​ណែនាំ​ឲ្យ​ធ្វើការ​ព្យាបាល​អ្នកជំងឺ​ដោយ​គោរព​ឲ្យ​បាន​នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ​ពេទ្យ មិន​មាន​ការរើសអើង ដោយមាន​ការទទួលខុសត្រូវ​ខ្ពស់ និង​បន្ត​ខិតខំ​ពង្រឹង​ចំណេះដឹង​បន្ថែម​ទៀត ធានា​ឲ្យ​ទទួល​បាន​នូវ​ការ​ពង្រឹង​សមត្ថភាព ដើម្បី​ពង្រឹង​បច្ចេកទេស​ក្នុង​ការ​ព្យាបាល​ជំងឺ​បាន​ល្អ​ប្រសើរ ព្រមទាំង​ធ្វើការ​អភិវឌ្ឍន៍​បច្ចេក​វិទ្យា​ពេទ្យ​ឱ្យ បាន​សមស្រប​ទាន់សម័យ​ផងដែរ​៕

​អត្ថបទ៖ សំអឿន

​លោកជំទាវ ​បាន​ណែនាំ​ឲ្យ​ធ្វើការ​ព្យាបាល​អ្នកជំងឺ​ដោយ​គោរព​ឲ្យ​បាន​នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ​ពេទ្យ មិន​មាន​ការរើសអើង ដោយមាន​ការទទួលខុសត្រូវ​ខ្ពស់ និង​បន្ត​ខិតខំ​ពង្រឹង​ចំណេះដឹង​បន្ថែម​ទៀត ធានា​ឲ្យ​ទទួល​បាន​នូវ​ការ​ពង្រឹង​សមត្ថភាព ដើម្បី​ពង្រឹង​បច្ចេកទេស​ក្នុង​ការ​ព្យាបាល​ជំងឺ​បាន​ល្អ​ប្រសើរ ព្រមទាំង​ធ្វើការ​អភិវឌ្ឍន៍​បច្ចេក​វិទ្យា​ពេទ្យ​ឱ្យ បាន​សមស្រប​ទាន់សម័យ​ផងដែរ​៕

​អត្ថបទ៖ សំអឿន

សូមចុចអាន៖ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១ ថ្ងៃ មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម