ព័ត៌មានជាតិ
ក្រុងសិរីសោភ័ណ បើកយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញដល់ដូសទី៦ ជូនមន្ត្រីរាជការ ប្រជាពលរដ្ឋ
នៅព្រឹក ថ្ងៃទី១៣ ខែ មករា ឆ្នាំ ២០២៣នេះ ក្នុងសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ បានបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ កូវីដ-១៩ ដួសជំរុញលើកទី២ ដល់ដូសលើកទី៦ ជូនដល់ ក្រុមប្រឹក្សាខេត្ត រដ្ឋបាលខេត្ត មន្ត្រីរាជការ ប្រជាពលរដ្ឋ ព្រះសង្ឃ ក្នុងក្រុងសិរីសោភ័ណ នៅ ៦ មណ្ឌលសុខភាព ដោយមិនកំណត់រយៈពេល។

លោកវេជ្ជបណ្ឌិត ឡេច័ន្ទ សង្វាត ប្រធាន មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ដោយបានការអនុញ្ញាតពី លោក ខេង ស៊ុម ប្រធាន ក្រុមប្រឹក្សាខេត្ត លោក អ៊ុំ រាត្រី អភិបាល ខេត្តបន្ទាយមានជ័យ ឱ្យក្រុមគ្រូពេទ្យក្នុងខេត្តបន្ទាយមានជ័យបើកយុទ្ធនាការចាក់ថ្នាំចាក់វ៉ាក់សាំងដូសជំរុញទី២ ដល់ដូសទី៦ ជូនដល់ ក្រុមប្រឹក្សាខេត្ត រដ្ឋបាលខេត្ត មន្ត្រីរាជការ មន្ទីរ អង្គភាព គ្រូបង្រៀន ប្រជាពលរដ្ឋ អាជីវករ កម្មករ ព្រះសង្ឃ ក្នុងក្រុងសិរីសោភ័ណ នៅមណ្ឌលសុខភាពចំនួន៦ ក្នុងក្រុងសិរីសោភ័ណ ដោយមិនកំណត់រយៈពេល ពោលគឺចាក់ទាល់តែអស់អ្នកមកចាក់ ហើយការចាក់វ៉ាក់សាំងនេះ មិនគិតថ្លៃនោះទេ។

លោក អ៊ុំ រាត្រី មានប្រសាសន៍ថា ការចាក់វ៉ាក់សាំងដូសជំរុញជូនដល់ ក្រុមប្រឹក្សាខេត្ត រដ្ឋបាលខេត្ត មន្ត្រីរាជការ មន្ទីរ អង្គភាព ប្រជាពលរដ្ឋ អាជីវករ កម្មករ ព្រះសង្ឃ ក្នុងក្រុងសិរីសោភ័ណ ចាប់ដំណើរការពី ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ នេះតទៅ ចាក់ទាល់តែអស់មនុស្សមកចាក់ ទើបឈប់ ដោយប្រើវ៉ាក់សាំងប្រភេទ SINOVAC។ យុទ្ធនាការចាក់វ៉ាក់សាំងដួសជំរុញនេះមានការផ្ទៀងផ្ទាត់បញ្ជូលទិន្នន័យក្នុងកុំព្យួទ័រ។

លោក អ៊ុំ រាត្រី បានកោតសរសើរ និងថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យទាំងអស់បានខិតខំប្រឹងប្រែងចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ជូនមន្ត្រីរាជការ ប្រជាពលរដ្ឋ អាជីវករ កម្មករ ព្រះសង្ឃ ក្នុងក្រុងសិរីសោភ័ណ ដោយមិនខ្លាចពីការនឿយហត់។ លោកបានណែនាំទូទៅ វិន័យ ការទទួលខុសត្រូវចំពោះថ្នាក់លើ បច្ចេកទេសជាដើម ដើម្បីឱ្យដំណើរការចាក់វ៉ាក់សាំងប្រព្រឹត្តទៅរលូន បានលទ្ធផលល្អ មានប្រសិទ្ធភាព និងប្រកបដោយការទទួលខុសត្រូវ៕

អត្ថបទ៖ វ៉ាន់ ណាង

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង